វិធីងាយៗ ៤ យ៉ាងដែលអាចជួយធ្វើឲ្យស្បែកមុខម៉ត់រលោងនឹងគ្មានមុនអង្កាម

  • 2022-04-29 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាពស្បែកនៅលើផ្ទៃមុខគឺជាអ្វីដែលមនុស្សម្នាក់ៗយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ប៉ុន្តែមនុស្សភាគច្រើនមានទំនោរមើលរំលងផ្នែកខ្លះចំពោះការថែទាំស្បែកនៅលើផ្ទៃមុខរបស់ពួកគេ។ ទម្លាប់ថែរក្សាស្បែកនៅលើមុខគឺជាផ្នែកមួយដ៏សំខាន់ដែលមនុស្សម្នាក់ៗគួរយកចិត្តទុកដាក់ឲ្យបានច្រើន។

ប្រសិនបើអ្នកមានស្បែកមុខដែលមានជាតិខ្លាញ់ច្រើន ការឧស្សាហបែកញើសច្រើន ស្បែកមុខរបស់អ្នកគឺងាយនឹងកើតមុនណាស់ ជាពិសេសនោះគឺមុនក្បាលខ្មៅ និងមុនអង្កាមនៅលើស្បែកមុខ ហើយជាពិសេសគឺនៅលើច្រមុះដែលវានឹងធ្វើឲ្យអ្នកបាត់បង់សម្រស់មួយកម្រិតទៀត។ ប្រសិនបើអ្នកកត់សំគាល់ឃើញថាស្បែកនៅមុខរបស់អ្នកមានការកើតមុនអង្កាមច្រើននោះ វាជាពេលដែលអ្នកចាប់ផ្ដើមយកចិត្តទុកដាក់ក្នុងព្យាបាលនឹងការថែទាំសុខភាពស្បែកនៅលើមុខរបស់អ្នកហើយ។

ទាំងនេះគឺជាគន្លឹះសំខាន់ៗបួនយ៉ាងដែលអ្នកត្រូវតែធ្វើតាមដើម្បីធ្វើឲ្យសុខភាពស្បែកមុខរបស់អ្នកមិនមានមុន និងទទួលបានសុខភាពល្អ ភ្លឺម៉ត់រលោង៖

  • ការដុសខាត់ស្បែកដែលងាប់ចេញចោលឲ្យអស់ និងលាងមុខយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ
  • ការឆ្ពុងមុខដោយចំហាយទឹកក្ដៅដើម្បីបើករន្ធរោម និងងាយស្រួលក្នុងការសម្អាតមុនចេញចោល
  • ត្រូវតែប្រើប្រភេទសេរ៉ូមវីតាមីនស៊ីក្នុងការបំប៉នស្បែកមុខឲ្យមានសុខភាពល្អ
  • និងកុំភ្លេចឲ្យសោះក្នុងការលាងសម្អាតគ្រឿងតុបតែងមុខរៀងរាលមុនពេលចូលគេង

ការបញ្ចូលវិធីទាំងនេះទៅក្នុងទម្លាប់ថែរក្សាស្បែករបស់អ្នកជាប្រចាំថ្ងៃនោះ វាក៏អាចជួយក្នុងការពង្រឹងសុខភាពស្បែករបស់អ្នកឲ្យបានយ៉ាងល្អប្រសើរ។ ការប្រើប្រេងលាបមុខ ឬប្រភេទសេរ៉ូមដែលមានផ្ទុកវីតាមីនស៊ីជារៀងរាល់យប់មុនពេលចូលគេង វានឹងជួយធ្វើឲ្យស្បែកម៉ត់រលោងពេលដែលអ្នកភ្ញាក់ឡើងនៅពេលព្រឹក៕

ចុចអានបន្ត៖ រូបមន្តពិសេស ៣ យ៉ាងដែលអាចជួយការពារស្នាមកន្ទួលក្រហមក្រោយការបករោម

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម