បំបាត់ស្នាមខ្មៅដក់ក្រោមភ្នែក តាម៥វិធីនេះ ដោយគ្រាន់តែប្រើគ្រឿងផ្សំធម្មជាតិមាននៅផ្ទះស្រាប់

  • 2022-04-30 22:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភ្នែកខ្មៅស្លក់ជាបញ្ហាសម្រស់ និងសុខភាពដែលមនុស្សស្រីមួយចំនួនធ្លាប់ជួបប្រទះ ក្រោយពេលនឿយហត់ពីការងារ និងមិនបានសម្រាកគ្រប់គ្រាន់។ ដើម្បីដោះស្រាយបញ្ហានេះ មានវិធីងាយៗ ដោយប្រើគ្រឿងផ្សំពីធម្មជាតិ ដែលអ្នកអាចធ្វើវាដោយខ្លួនឯងពេលកំពុងនៅផ្ទះបានយ៉ាងងាយស្រួលៗ ទាំង៥យ៉ាងដូចខាងក្រោមនេះ។

១.បិទផ្លែប៉ោម

មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ប៉ុន្តែផ្លែប៉ោមក៏មានសារជាតិជួយដល់ការព្យាបាលស្នាមខ្មៅដក់ក្រោមភ្នែកបានយ៉ាងល្អ។ អ្នកអាចចិតផ្លែប៉ោមជាចំណិតស្តើងៗ រួចដាក់ផ្លែប៉ោមស្រស់ ២ ចំណិតលើត្របកភ្នែក និងក្រោមភ្នែក ហើយទុកប្រហែល ១៥ នាទី។ អ្នកនឹងឃើញថារង្វង់ខ្មៅងងឹតបានបាត់ទៅគួរឱ្យកត់សម្គាល់! បញ្ជាក់៖ អ្នកអាចធ្វើវាបានជារៀងរាល់ថ្ងៃ។

២. ស៊ុតឆ្អិន

យកស៊ុតដែលស្ងោរឆ្អិន ហើយរុំដោយកណាត់ស្អាត បន្ទាប់មកម៉ាស្សាថ្នមៗជុំវិញភ្នែករបស់អ្នក។ ការធ្វើបែបនេះនឹងជួយបង្កើនលំហូរឈាមហើយឱ្យរត់បានល្អ និងជួយដល់រង្វង់ដែលមានបញ្ហាខ្មៅជាំ ប្រែមកជាស្អាតវិញ។

៣. បិទផ្លៃតាសក់

វិធីសាស្ត្រនេះគឺមានភាពពេញនិយមខ្លាំងណាស់! អ្នកអាចយកផ្លែតាសក់ស្រស់ ហើយចិតវាស្តើងៗ។ ហើយដាក់វានៅក្នុងទូទឹកកកប្រហែល ៣០នាទីបន្ទាប់មក ដាក់វាលើត្របកភ្នែកទាំងពីរ។ ទុកវាចោលប្រហែល ១០ នាទី នោះអ្នកនឹងអាចឃើញប្រសិទ្ធភាពវាភ្លាមៗ ដោយសារតែត្របកភ្នែករបស់អ្នកនឹងភ្លឺរលោង និងជួយឱ្យអារម្មណ៍ស្រស់ស្រាយផងដែរ។

៤. ថង់តែ

អ្នកអាចប្រើប្រាស់តែកញ្ចប់តូចៗ រួចដាក់វាក្នុងទូទឹកកកប្រហែល ៣០នាទី បន្ទាប់មកដាក់វាលើត្របកភ្នែកទាំងពីរ។ ទុកវាចោល ១០ ទៅ១៥នាទី បន្ទាប់មកយកថង់តែចេញ។ វិធីនឹងជួយឱ្យស្នាមដក់ខ្មៅបាត់ ព្រមទាំងជួយដល់បន្ធូរអារម្មណ៍បានល្អទៀតផង។

៥ ទឹកកក

វិធីចុងក្រោយនេះ គឺការរុំទឹកកក ដោយក្រណាត់ស្តើង។ អ្នកអាចដាក់ទឹកកកដុំតូចល្មមនៅលើត្របកភ្នែកទាំងពីរ រួចទុកវាចោលប្រហែល ១០ទៅ១៥នាទី។ វិធីល្អ សូមធ្វើនៅពេលព្រឹក ក្រោយពេលភ្ញាក់ពីគេង គឺនឹងជួយឱ្យមានប្រសិទ្ធភាពកាន់ខ្ពស់ ដោយសារតែជាតិត្រជាក់ នឹងជួយបន្ថែមសំណើមដល់ស្បែកនៅជុំវិញភ្នែកនិងកាត់បន្ថយរង្វង់ខ្មៅនៃស្បែកជុំវិញភ្នែកបានលឿន។

ចុចអានបន្ត៖ តិចនិក​ ៦យ៉ាង​ ស្រីៗ​ត្រូវ​ដឹង មុន​នឹង​ចង់​សម្រក​ទម្ងន់​ឲ្យ​បាន​សម្រេច​ពិត​ប្រាកដ

ប្រភព៖ Sanook ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម