អត្ថប្រយោជន៍ល្អៗ ៦ យ៉ាងពីការងូតទឹក (ទឹកដោះគោ)
- 2022-04-07 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ល្អៗ ៦ យ៉ាងពីការងូតទឹក (ទឹកដោះគោ)
កុំថាឡើយតែនារីៗ សូម្បីតែបុរសៗក៏ដូចគ្នាដែរ តែងតែចង់បានស្បែកដែលមានសុខភាពល្អ ភ្លឺម៉ត់រលោង។ ការងូតទឹកទឹកដោះគោអាចជួយឲ្យអ្នកទទួលបានស្បែកដែលមានសុខភាពល្អ ភ្លឺថ្លា និងស្រស់ស្អាតបាន ហើយវាក៏មានអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ ការងូតទឹកទឹកដោះគោកាន់តែមានប្រជាប្រិយភាពនៅក្នុងពិភពសម្រស់ ប៉ុន្តែវាមានតាំងពីបុរាណកាលយូរមកហើយ រីឯអត្ថប្រយោជន៍វិញត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយនាពេលថ្មីៗនេះ។ ការប្រើប្រាស់សារធាតុចិញ្ចឹម គ្រឿងផ្សំបែបធម្មជាតិសម្រាប់សុខភាពស្បែកអនុញ្ញាតឲ្យអ្នកទទួលបាននូវស្បែកដែលមានសុខភាពល្អដោយមិនប្រើសារធាតុគីមី ឬផលិតផលដែលមិនមានសុវត្ថិភាព។
ប្រសិនបើអ្នកចង់បានស្បែកដែលមានសំណើម និងស្រស់ស្អាតដាច់គេ អ្នកគួរតែស្វែងយល់អំពីការងូតទឹកទឹកដោះគោនេះភ្លាមៗ។ ក្រៅពីការដាក់ចូលបន្ថែមទឹកដោះគោទៅក្នុងទឹកក្ដៅឧណ្ហៗក្នុងអាងងូតទឹករបស់អ្នក អ្នកក៏អាចប្រើគ្រឿងផ្សំធម្មជាតិផ្សេងទៀតផងដែរ ហើយអ្នកនឹងសម្គាល់ឃើញពីភាពខុសគ្នាបានយ៉ាងឆាប់រហ័ស។
អត្ថប្រយោជន៍ល្អៗប្រាំមួយយ៉ាងដែលអ្នកនឹងទទួលបានពីការងូតទឹកទឹកដោះគោ៖
១. ជួយបំបាត់ជំងឺត្រអក និងជួយព្យាបាលជំងឺស្បែករបកក្រហមបាន វាក៏អាចជួយសម្រាលការឡើងកន្ទួល និងស្បែកជាំដែលបណ្ដាលមកពីជំងឺត្រអក ឬហៅថាជំងឺរលាកស្បែក គឺជាប្រភេទជំងឺសើស្បែកដែលមានច្រើនសណ្ឋានដូចជា រលាកស្បែក រមាស់ស្បែក ឡើងកន្ទួល ឡើងពងទឹក ឬក្រិនស្បែកជាដើម។ តែការសិក្សាបង្ហាញថា ការងូតទឹកទឹកដោះគោអាចព្យាបាលជម្ងឺត្រអកបានយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត។
២. បំបាត់ការរលាកដោយសារកាំរស្មីយូវី និងកាត់បន្ថយជាតិពុលចេញពីស្បែក ប្រសិនបើអ្នកចេញក្រៅទទួលរងការរលាកស្បែកពីពន្លឺថ្ងៃ ការត្រាំក្នុងទឹកទឹកដោះគោចាប់ពី ២០ នាទីឡើងទៅអាចជួយបំបាត់ការឡើងក្រហម រលាក និងរមាស់ ហើយធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលពីបញ្ហាទាំងនោះ។
៣. ជួយបន្ធូរអារម្មណ៍ទៅលើភាពតានតឹង ដែលបណ្ដាលមកពីអារម្មណ៍ឈឺចាប់ផ្សេងៗទៀត កម្ដៅពីទឹកក្ដៅឧណ្ហៗជួយលើកកម្ពស់ការបត់បែននៅក្នុងខ្លួនរបស់អ្នក ជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលពីការហត់នឿយ ការពារពីភាពតានតឹង និងការឈឺចាប់ផ្សេងទៀតបាន។
៤. កាត់បន្ថយស្បែកស្ងួត និងផ្ដល់មកវិញនូវស្បែកមានសំណើម ប្រូតេអ៊ីនដែលមាននៅក្នុងទឹកដោះគោអាចជួយឲ្យស្បែករបស់អ្នកទន់ និងរលោងតាមបែបធម្មជាតិដែលអ្នកមិនបាច់ព្រួយបារម្ភអំពីការទទួលរងពីជាតិគីមីនោះទេ ពីព្រោះជាតិអាស៊ីតដែលមាននៅក្នុងទឹកដោះគោគឺជាសារធាតុបន្សាបជាតិពុល។
៥. បង្កើនប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធឈាមរត់ឲ្យបានល្អ វាជួយចិញ្ចឹមកោសិកាឈាមដែលធ្វើដំណើរទៅកាន់ជាលិកាដែលខូចរបស់អ្នកបាន និងអនុញ្ញាតឲ្យឈាមរបស់អ្នកធ្វើចរាចរបានកាន់តែងាយស្រួល បន្ថែមពីនេះវាអាចជួយសម្លាប់បាក់តេរីដែលរស់នៅក្នុងខ្លួន ឬនៅលើស្បែករបស់អ្នក។
៦. ជំរុញដល់ការគេងលក់ស្រួលនឹងស្កប់ស្កល់ ប្រសិនបើអ្នកមានបញ្ហាក្នុងការគេង ការងូតទឹកទឹកដោះគោជាមួយទឹកក្ដៅឧណ្ហៗអាចជួយអ្នកបាន ពីព្រោះវាបង្កើនល្បឿនចរាចរឈាមកាន់តែច្រើន អនុញ្ញាតឲ្យចង្វាក់បេះដូងដើរស្រួល ធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង ឆាប់គេងលក់ នឹងលក់បានស្កប់ស្កល់។
របៀបរៀបចំ និងការរីករាយជាមួយការងូតទឹកទឹកដោះគោ៖ បើកទឹកក្តៅឧណ្ហៗចូលអាងទឹករហូតដល់ទឹកប្រហែលពាក់កណ្ដាលពេញ រួចបន្ថែមទឹកដោះគោចូល និងបន្ថែមគ្រឿងផ្សំធម្មជាតិផ្សេងៗទៀត ប្រសិនបើអ្នកចង់បន្ថែម។ បន្ទាប់ពីបន្ថែមគ្រឿងផ្សំដែលអ្នកចង់បានរួចរាល់ហើយ ចូលត្រាំនៅក្នុងអាងងូតទឹកយ៉ាងហោចណាស់ ២០ ទៅ ៣០ នាទី ប៉ុន្តែការនៅកាន់តែយូរ អត្ថប្រយោជន៍កាន់តែច្រើនដែលអ្នកនឹងទទួលបាន។ មិនថាអ្នកមានស្ថានភាពស្បែកស្ងួត ឬបញ្ហាស្បែកធ្ងន់ធ្ងរយ៉ាងណានោះទេ ការងូតទឹកទឹកដោះគោអាចជួយព្យាបាលបញ្ហាទាំងនោះបាន។ អ្នកគួរជ្រើសរើសប្រភេទទឺកដោះគោណាដែលអ្នកចង់ព្យាបាលបញ្ហាស្បែករបស់អ្នក និងផ្ដោតទៅលើការថែទាំខ្លួនឯង ការសម្រាកលំហែនៅពេលអ្នកត្រាំក្នុងអាង វាមិនត្រឹមតែបញ្ចេញនូវភាពតានតឹងរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែសុខភាពស្បែករបស់អ្នកនឹងកាន់តែទន់មានសំណើម ភ្លឺរលោង និងស្រស់ស្អាតជាងមុនទៅទៀត៕
ចុចអានបន្ត៖ រូបមន្តពិសេសនៃគ្រឿងផ្សំ ៣ យ៉ាងនេះពិតជាអាចជួយព្យាបាលសក់ខូចបាន