ចង់បេះដូងដែកយ៉ាងណា ក៏នៅតែមិនឈ្នះមន្តស្នេហ៏មនុស្សស្រីដែលមានលក្ខណះទាំងនេះដែរ

  • 2022-03-12 04:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះជាសេចក្ដីស្រលាញ់អាចកើតចេញពីអារម្មណ៏ដែលមនុស្សពីរនាក់មានចំពោះគ្នាក៏ពិតមែន តែចំពោះមនុស្សដែលមិនធ្លាប់ស្រលាញ់នរណាម្នាក់អោយច្បាស់លាស់ អាចនឹងពិបាកជឿថាស្នេហាពិតមិនមែនកើតឡើងតែនៅក្នុងរឿងនិទាន។ តែសម្រាប់មនុស្សស្រីដែលមានលក្ខណះប៉ុន្មានយ៉ាងនេះវិញ មនុស្សប្រុសដុំថ្មយ៉ាងណាព្រមចុះចាញ់មន្ដស្នេហ៏ពួកគាត់ដែរ៖

១. សម្របខ្លួន តែមិនកែប្រែខ្លួនឯង

អ្វីដែលគូស្នេហ៏ភាគច្រើនតែងតែគិតគូរដំបូងបំផុត មុននឹងចាប់ផ្ដើមទាក់ទងគ្នាបែបច្បាស់លាស់នោះ គឺជាទម្លាប់រស់នៅ និង អត្តចរិតថាតើមានលក្ខណះស្រដៀង និង ខុសប្លែកគ្នាខ្លាំងយ៉ាងណា។ ស្របពេលដែលសិក្សាស្វែងយល់ពីលក្ខណះទាំងនេះ មនុស្សស្រីមូយចំនួនអាចនឹងព្យាយាមកែប្រែខ្លួនឯង ដើម្បីតែបំពេញចិត្តគេ លះបង់ចោលអស់ទម្លាប់ជាប្រចាំ និង អ្វីដែលខ្លួនធ្លាប់តែចូលចិត្ត។ បើសិនជាសម្រេចចិត្តថាកែប្រែបែបនេះមែន អ្វីដែលអ្នកគួរតែសួរខ្លួនឯងនោះ គឺប្រាកដចិត្តអត់ថាមិនហត់នឿយនឹងតាមចិត្តគេ អោយសេចក្ដីខុសខ្លួនឯង កើតចេញតែពីភាពរីករាយគេបែបនេះ?

២. ស្រលាញ់គេ តែក៏ចេះស្រលាញ់ខ្លួនឯង

មុនពេលដែលអាចទៅស្រលាញ់នរណាម្នាក់ ចាំបាច់ត្រូវតែរៀនស្រលាញ់ និង ថែទាំខ្លួនឯងជាមុនសិន។ នៅពេលដែលចេះស្រលាញ់ខ្លួន អ្នកនឹងមិនត្រូវការក្ដីស្រលាញ់ពីអ្នកដទៃ ដើម្បីអោយមានអារម្មណ៏ថាជីវិតខ្លួនឯងនេះមានន័យពេញលេញនោះទេ ហើយក៏មានការជឿជាក់មនុស្សដែលសក្តិសមនឹងទទួលបានការស្រលាញ់ពីអ្នកទៅ គួរតែជាមនុស្សដែលចេះស្រលាញ់អ្នកអោយបានត្រឹមត្រូវ។ ផ្ទុយទៅវិញ បើសិនជាអ្នកមិនបានស្រលាញ់ខ្លួនឯងទេនោះ ទោះជាគូស្នេហ៏អ្នកចិត្តស្មោះយ៉ាងណា ស្រលាញ់អ្នកខ្លាំងយ៉ាងណា អ្នកនឹងនៅតែអាចមានកូនចិត្តលួចគិតថា អ្នកមិនល្អគ្រប់គ្រាន់នឹងទទួលបានការថ្្នាក់ថ្នម យកចិត្តទុកដាក់បែបនោះដែរ។

៣. អត់ធ្មត់ & មានការគិតគូរវែងឆ្ងាយ

មនុស្សធម្មតា ទោះជាល្អយ៉ាងណាក៏នៅតែមានចំនុចខ្វះខាត ចំនុចដែលអាចធ្វើអោយអ្នកទើសចិត្ត តែចំពោះមនុស្សដែលមានការពិចារណាខ្ពស់វិញ មិនចេះតែអង្គុយទន្ទេញ និង រំលឹកពីចំនុចខ្វះខាតមនុស្សជុំវិញខ្លូននោះទេ តែបែរជាបង្ហាញការមិនពេញចិត្តទាំងនោះចេញមក ជាគំនិត និង យោលបល់ដែលអាចជួយអោយគេកែប្រែបានកាន់តែប្រសើរឡើង។ ចិត្តគំនិត និង ចរិតបែបនេះហើយដែលជួយលើកដំកើនតម្លៃខ្លួនឯង អាចធ្វើអោយអ្នកកាន់តែមានមន្តស្នេហ៏ជាងមនុស្សស្រីទូទៅបាន។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម