លែងលះ​គ្នា​២​ខែ​ហើយ តែ​កូន​ៗ​របស់​សាន់ឆាយ​មិន​ទាន់​ដឹង​ថា​ឪពុក​ម្ដាយ​បែក​គ្នា​នោះ​ទេ

  • 2022-01-24 03:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំង​កំពូល​តារា​សម្ដែង​ស្រី​តៃវ៉ាន់ Barbie Hsu និង​អតីត​ស្វាមី​សុទ្ធ​តែ​មិន​ទាន់​ហ៊ាន​ទម្លាយ​ថា​អ្នក​ទាំង​ពីរ​លែងលះ​ឲ្យ​កូន​ៗ​បាន​ដឹង​ទាំង​អស់។

កាល​ពី​ថ្ងៃ​ទី ២២ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា ទទួល​បាន​បទ​សម្ភាសន៍​មួយ អ្នក​ជំនួញ Wang Xiaofei អតីត​ស្វាមី​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​តៃវ៉ាន់ Barbie Hsu បាន​ប្រាប់​ថា មក​ទល់​ពេល​នេះ​លោក​មិន​ទាន់​ហ៊ាន​ប្រាប់​កូន​ៗ​នៅ​ឡើយ​ទេ​ថា ប្ដី​ប្រពន្ធ​លោក​បាន​លែងលះ​គ្នា។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ពេល​ត្រូវ​គេ​សួរ​ថា៖ តើ​លោក​មិន​ខ្លាច​ថ្ងៃ​ណា​មួយ​​កូន​ចាប់​អារម្មណ៍​ហើយ​សួរ​ថា ហេតុ​អ្វី​អ្នក​ទាំង​២​មិន​នៅ​ជាមួយ​គ្នា តើ​ពេល​នោះ​លោក​នឹង​ឆ្លើយ​យ៉ាង​ម៉េច? អ្នក​ជំនួញ​វ័យ ៤០​ឆ្នាំ ក៏​បាន​ត្រឹម​តប​ថា លោក​ក៏​មិន​ដឹង​ថា​ឆ្លើយ​យ៉ាង​ម៉េច​ដែរ មាន​តែ​ទុក​ឲ្យ​ពេល​វេលា​ជា​អ្នក​ឆ្លើយ​តែ​ប៉ុណ្ណោះ។

Sina បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​មុន​ពេល​លែងលះ Wang Xiaofei ក៏​មិន​សូវ​ទៅ​កោះ​តៃវ៉ាន់​ច្រើន ដោយ​ភាគ​ច្រើន​គឺ​នៅ​ចិន​ដីគោក ដូច​នេះ​ហើយ​កូន​ៗ​មិន​សូវ​ជា​ឆ្ងល់​ប៉ុន្មាន​ដែរ ដោយ​រាល់​ថ្ងៃ​ មាន​តួ​រឿង F4 ជា​អ្នក​មើល​ថែ។ បង្ហើប​ពី​មូលហេតុ​បែក​គ្នា​ជា​មួយ​ប្រពន្ធ លោក​បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​បែក​គ្នា​យូរ​ពេក​ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​មនោសញ្ចេតនា​របស់​អ្នក​ទាំង​ពីរ​លែង​ស្អិត​រមួត​ដូច​មុន ហើយ​ទី​បញ្ចប់​ទើប​ឈាន​ដល់​ការ​លែងលះ​នេះ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម