រក្សាស្បែកមុខឲ្យនៅតែមានសំណើមនិងស្រស់ថ្លា ទោះអង្គុយនៅមុខកុំព្យូទ័ររាប់ម៉ោងក៏ដោយ

  • 2021-12-02 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នេះ​ជា​វិធីសាមញ្ញ ដែល​​ជួយ​ឲ្យ​ស្បែក​មុខ​ស្រស់​ថ្លា ​មា​ន​សំណើម​ សម្រាប់​អ្នក​អង្គុយ​ធ្វើការ​នៅ​មុខ​កុំព្យូទ័រ​រាប់​ម៉ោង។​

១. ឧស្សាហ៍​លុប​មុខ

រាល់​២​ម៉ោង​ម្តង ​អ្នក​គួរ​លុប​មុខ​ចេញ​ដើម្បី​ជម្រះ​ធូលី​លើ​ស្បែក​ ចៀស​វាង​កុំ​ឲ្យ​រន្ធ​រោម​លើ​មុខ​រីក​កាន់​តែ​ធំ និង​កាត់​បន្ថយ​សារធាតុ​រ៉ាឌីកាល់សេរី ៧០%​ បាន​ផង​ដែរ។

២. រក្សា​គម្លាត​ពី​កុំព្យូទ័រ

​ចម្ងាយ​​ល្អ​បំ​ផុត​ពី​កញ្ចក់​កុំព្យូទ័រ គឺ​ប្រហែល​ពី 50-70CM ​ដែល​ល្អ​ទាំង​ស្បែក ​និង​ភ្នែក​ផង​ដែរ ដើម្បី​​កាត់​បន្ថយ​ពី​ឥទ្ធិពល​នៃ​សារធាតុ​វិទ្យុសកម្ម។

៣. ចៀស​វាង​យក​ដៃ​ប៉ះ​មុខ​របស់​អ្នក

មនុស្ស​ជា​ច្រើន ​មាន​ទម្លាប់​​យ​ក​ដៃ​មក​ស្ទាប​អង្អែល​ផ្ទៃ​មុខ ខណៈ​កំពុង​ធ្វើការ​វាយ​កុំព្យូទ័រ​។ ពួកគេ​មិន​ដឹង​ទេ​ថា ​ទម្លាប់​មិន​ដឹង​ខ្លួន​នេះ​ធ្វើ​ឲ្យ​ធូលី​តោង​ជាប់​មុខ​បាន​ដោយ​ងាយ​ពី​​ក្តា​រ​ចុច ដែល​នាំ​ឲ្យ​ស្បែក​ឆាប់​ខ្សោះ​ជីវជាតិ​ទឹក​បំ​ផុត។

​៤. ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន

នៅ​មុខ​កុំព្យូទ័រ​យូរ ស្បែក​ចាប់​ផ្តើម​ខ្វះ​ជាតិសំណើម មុខ​មិន​មាន​ពន្លឺ​ចែង​ចាំង​ជា​ដើម។ បន្ថែម​ពី​លើ​នេះ រន្ធ​រោម​ក៏​ស្ទះ​បង្ក​ជា​មុន​ក៏​ថា​បាន។ ដូច្នេះ​ហើយ ​ការ​ផឹក​ទឹក​ច្រើន​ពិត​​ជា​សំខាន់​បំ​ផុត ​ខណៈ​ធ្វើ​ការ​នៅ​មុខ​កុំព្យូទ័រ​​ច្រើន​រាប់​ម៉ោង។

៥. ​ផឹក​ភេសជ្ជៈដើម្បី​ទប់​ស្កាត់​ការជះ​ឥទ្ធិពលពីរ៉ាឌីកាល់សេរី

ភេសជ្ជៈ​ដូច​ជា តែ​បៃ​តង ​​តែ​ទឹក​ឃ្មុំ​ក្រូច​ឆ្មា ​តែ chrysanthemum ​​ទឹក​ប៉េង​ប៉ោះ… ​ជា​ភេសជ្ជៈ​ផ្ទុក​​ច្រើន​ដោយ​វីតាមីន A, C និង​សារធាតុ​ប្រឆាំង​ភាព​ចាស់​​ផង​ដែរ។ វា​ផ្តល់​នូវ​ជីវជាតិ​ដល់​ស្បែក ​ទប់​ស្កាត់​ស្នាម​ជ្រីវជ្រួញ និង​ធ្វើ​ឲ្យ​អ្នក​មាន​ស្បែក​ក្មេង​ជាង​វ័យ។

៦. ដាំ​រុក្ខជាតិ​បៃ​តង​តូច​ៗ ក្នុង​បន្ទប់​ការិយាល័យ

​ការ​ដាំ​រុក្ខជាតិ​តូច​ៗ គឺ​ជា​វិធានការ​សាមញ្ញ​មួយ​ដែល​បុគ្គលិក​ការិយាល័យ​ជា​ច្រើន​បាន​អនុវត្ត ព្រោះ​រុក្ខជាតិ​ទាំង​នេះ​មិន​ត្រឹម​ជួយ​ស្រូប​យក​វិទ្យុ​សកម្ម​កម្តៅ​ពី​ម៉ាស៊ីន​ប៉ុណ្ណោះ​ទេ ​តែ​ក៏​នាំ​នូវ​ខ្យល់​អាកាស​បរិសុទ្ធ​​ត្រជាក់​ផង​ដែរ។ ដូច្នេះ ​គួរ​ដាំ​រុក្ខជាតិ​ខ្លះ​ៗ​នៅ​លើ​តុ​ដើម្បី​កាត់​បន្ថយ​ការ​បំផ្លាញ​វិទ្យុសកម្ម​មក​លើ​ស្បែក។​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម