ផ្លែឈើ៥មុខដែលអាចជួយឱ្យស្បែកស្រស់ថ្លា ថែមទាំងពង្រឹងប្រព័ន្ធភាពសុំា ការពារមហារីក

  • 2021-10-26 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ណា​ក៏​ប្រាថ្នា​ចង់​បាន​ស្បែក​ក្មេង​ដែល​មាន​សុខភាព​ល្អ​ដោយ​មិន​មាន​ស្នាម​ជ្រីវជ្រួញ ឬ​ស្នាម​អុជ​ខ្មៅ ស្នាម​អុច​ខ្មៅ... ទោះ​ជា​យ៉ាង​ណាភាគច្រើនវា​អាស្រ័យ​លើ​ទម្លាប់​នៃ​ការទទួលទានប្រចាំថ្ងៃរបស់ខ្លួននេះហើយ។

វា​ជា​ការ​ពិត​ដែល​មិន​អាច​ទាញពេលវេលាអោយត្រលប់ថយក្រោយវិញបាន ​ដែល​មិន​យូរ​មិន​ឆាប់ ដំណើរការ​ចាស់​នឹង​មក​រក​អ្នក។ ប៉ុន្តែ​បើ​ដឹង​ពី​របៀប​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ អ្នក​មិន​បាច់​បារម្ភ​ថា «​ចាស់​មុន​អាយុ​» ទេ!

១. ផ្លែក្រូចថ្លុង

ក្រូចថ្លុង គឺជាផ្លែឈើដំបូងគេដែលលើកឡើងក្នុងបញ្ជីនេះ ព្រោះសារធាតុចិញ្ចឹមនៅក្នុងផ្លែក្រូចថ្លុងមានច្រើនណាស់។ ផ្លែឈើនេះមានរសជាតិផ្អែម និងជូរស្រាល ងាយស្រួលទទួលទាន និងសម្បូរទៅដោយវីតាមីន C ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម។ ប្រសិនបើអ្នកទទួលទានផ្លែក្រូចថ្លុងជារៀងរាល់ថ្ងៃ អ្នកក៏អាចដុតបំផ្លាញខ្លាញ់ក្បាលពោះបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

២. ផ្លែក្រូច

នកអាចញ៉ាំផ្លែក្រូចច្រើនតាមដែលអ្នកចូលចិត្តជារៀងរាល់ថ្ងៃដោយមិនបារម្ភពីការឡើងទម្ងន់នោះទេ ព្រោះផ្លែឈើនេះមានផ្ទុកវីតាមីន C ច្រើន និងកាឡូរីតិចណាស់ ដូច្នេះវាទាំងពីរជួយធ្វើឱ្យស្បែកស្រស់ថ្លា និងជួយការពារភាពចាស់នៃស្បែកបានយ៉ាងមានប្រសិទ្ធិភាពផងដែរ។

៣. ផ្លែប៊ឺរី

យោងតាមទំព័រសុខភាព បរិមាណនៃសារធាតុ anthocyanin និងអាស៊ីត ellagic ដែលមាននៅក្នុងផ្លែប៊ឺរី ដូចជា ប៊្លូបឺរី ស្ត្របឺរី រ៉ាបប៊ឺរី… ត្រូវបានគេចាត់ទុកថាជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលក្នុងការការពារផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីព្រះអាទិត្យ។ លើសពីនេះ ផ្លែប៊ឺរីជាធម្មតាមិនមានជាតិស្ករច្រើននោះទេ ដូច្នេះហើយពួកគេក៏អាចជួយអ្នកក្នុងការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពផងដែរ។

៤. ផ្លែបឺរ

ផ្លែបឺរមានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែធម្មជាតិប្រហែល 25 មុខ ដែលល្អសម្រាប់សុខភាពដូចជា វីតាមីន K, folate, វីតាមីន B5, B6, វីតាមីន C, វីតាមីន E, ប៉ូតាស្យូម... ចិញ្ចឹមស្បែកឱ្យមានសុខភាពល្អ។លើសពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងសាច់ផ្លែបឺរ និងគ្រាប់ផ្លែបឺរក៏ជួយគ្រប់គ្រងដំណើរការចាស់នៃរាងកាយផងដែរ ដោយហេតុនេះជួយការពារភាពជ្រីវជ្រួញ ជំរុញការបង្កើតកោសិកាថ្មី។

៤. ផ្លែគីវី

យោងតាមទំព័រសុខភាព ផ្លែគីវីមានផ្ទុកនូវវីតាមីន C និង E យ៉ាងច្រើន ដូច្នេះវាមានឥទ្ធិពលយ៉ាងសំខាន់លើដំណើរការការពារការកកើតនៃស្នាមជ្រីវជ្រួញ និងដោយហេតុនេះអាចជំរុញការផលិតកូឡាជែននៅក្នុងខ្លួន។ ផ្លែឈើ​នេះ​ក៏​នឹង​ជួយ​ឱ្យ​ស្បែក​កាន់តែ​រឹងមាំ និង​មាន​សុខភាព​ល្អ​ផងដែរ​។លើសពីនេះ គីវីក៏ជាផ្លែឈើអាហារសម្រន់ដែលមានជីវជាតិច្រើនផងដែរ ព្រោះវាមិនត្រឹមតែធ្វើឱ្យស្បែកស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានជាតិស្ករតិចផងដែរ ដូច្នេះកុំបារម្ភអំពីការឡើងទម្ងន់ ប្រសិនបើអ្នកញ៉ាំច្រើនពេករាល់ថ្ងៃក៏ដោយ។

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម