មនុស្សស្រីដែលរឹងមាំ មិនងាយនឹងចុះចាញ់ ភាគច្រើនកើតឆ្នាំទាំង ៤ នេះ

  • 2021-10-26 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីដែលកើតឆ្នាំទាំង ៤ នេះតែងតែប្រាថ្នាចង់បានភាគជោគជ័យដោយខ្លួនឯង ដោយមិនពឹងពាក់នរណាទាំងអស់៖

Taurus

Taurus ភាគច្រើនជាប្រភេទមនុស្សដែលម៉ឹងម៉ាត់ ចាប់តាំងតែពីក្មេងៗមក ក៏ចេះជួយខ្លួនឯង ដោយមិនសុំជំនួយពីគេឯងទៅហើយ។ ពួកគេភាគច្រើនជាមនុស្សសាមញ្ញ ហើយមានភាពវ័យឆ្លាតយ៉ាងខ្លាំង តែមិនចេះអួតអាង មានភាពប្រុងប្រយ័ត្នខ្ពង់ ស្មោះត្រង់ ហើយក្លាហានថែមទៀត។ មិនថាជារឿងអ្វីនោះទេ ពួកគេម៉ត់ចត់ខ្លាំងណាស់ ធ្វើអ្វីដោយអស់ពីសមត្ថភាពជានិច្ច។ ពួកគេមានទ្រឹស្តីជីវិតផ្ទាល់ខ្លួន ដែលពួកគេគោរពតាម ហេតុនេះហើយមិនចូលចិត្តពឹងពាក់អ្នកដទៃនោះទេ បើប្រាថ្នាចង់បានអ្វីមួយហើយនោះ ក៏ប្រឹងប្រែងដោយអស់ពីសមត្ថភាពមិនថាត្រូវលំបាកតែម្នាក់ឯងយ៉ាងណានោះទេ។

Libra

Libra ភាពច្រើនជាប្រភេទមនុស្សស្រីដែលទន់ភ្លន់ និង ស្មោះត្រង់យ៉ាងខ្លាំង។ មើលពីខាងក្រៅទៅ គេជាមនុស្សដែលទន់ជ្រាយ គួរអោយអ្នកដទៃមើលថា តែតាមពិតទៅជាប្រភេទមនុស្សរឹងមាំមិនធម្មតានោះទេ។ មានចិត្តគំនិតរឹងមាំ និង ឯករាជ្យតាំងពីក្មេងៗមកម្ល៉េះ ចូលចិត្តធ្វើអ្វីម្នាក់ឯង មិនចូលចិត្តពាក់ព័ន្ធជាមួយអ្នកដទៃទេ បើមិនចាំបាច់។ នៅពេលដែលត្រូវបានពឹងពាក់អោយធ្វើអ្វីមួយនោះ ពួកគេក៏ធ្វើទៅដោយអស់ពីសមត្ថភាព។ ដល់ពេលពេញវ័យ អ្នកដែលកើតឆ្នាំនេះក៏កាន់តែ វាងវៃ ហើយសមត្ថភាពក៏កាន់តែរីកចម្រើនទៅ។ នៅពេលដែលជួបបញ្ហា ពួកគេនៅតែអាចរក្សាចិត្តស្ងប់បាន។

Leo

មិនថានៅក្នុងកាលះទេសះបែបណានោះទេ Leo នៅតែអាចរក្សាកម្លាំងចិត្ត និង ក្ដីសង្ឃឹមសម្រាប់ខ្លួនឯងបានជានិច្ច។ អ្នកដែលកើតឆ្នាំនេះភាគច្រើនក្លាហានក្នុងគិត ក្លាហានក្នុងធ្វើ ទោះជាត្រូវតស៊ូ តតាំងនឹងឧបសគ្គលំបាកបែបណានោះទេ។ ពួកគេជាមនុស្សដែលមានភាពឯករាជ្យណាស់ មិនថាជារឿងការងារ ឬ ជីវិតផ្ទាល់ខ្លួន មិនចុះចាញ់ការលំបាកដោយមិនបានប្រឹងប្រែងដោយអស់ពីចិត្តដាច់ខាត។ ពួកគេមិនខ្លាចភាពបរាជ័យនោះទេ ហើយថែមទាំងចាត់ទុកវាជាស្ពានឆ្ពោះទៅកាន់ភាពជោគជ័យថែមទៀត។ ពួកគេនឹងអាចទទួលាបានភាពជោគជ័យក្នុងជីវិតដោយមិនចាំបាច់ពឹងពាក់នរណាទាំងអស់។

Scorpio

ក្នុងចំនោមតារានិករទាំងអស់ មានតែ Scorpio នេះហើយចេះបត់បែនតាមកាលះទេសះ ហើយគិតអ្វីប្លែកៗ មិនដូចមនុស្សទូទៅ។ ពួកគេតែងតែរស់នៅដោយមានសណ្ដាប់ធ្នាប់ល្អណាស់ មានគម្រោងការជីវិតច្បាស់លាស់ ពូកែរៀបចំផែនការ ហើយក៏មិនសម្រាកក្នុងការធ្វើអ្វី ដើម្បីអភិវឌ្ឃន៏ខ្លួនឯងនោះទេ។ ពួកគេ​ជាមនុស្សចចេសខ្លាំងនេះ បើមិនអាចសម្រេចគោលដៅទេនោះ គឺមិនសម្រាកដាច់ខាត ហេតុនេះហើយពួកគេតែងតែទទួលបានភាគជោគជ័យក្នុងជីវិតការងារពួកគេយ៉ាងងាយស្រួល។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម