ភាពភ័យខ្លាច តែអ្នកម្តាយថ្មីថ្មោងប្រាថ្នាចង់អោយប្តីរបស់នាងយល់ក្រោយសម្រាលកូនរួច

  • 2021-10-31 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រីផ្លាស់ប្តូរច្រើនទាំងផ្លូវកាយ និងចិត្តបន្ទាប់ពីសម្រាលកូនរួច ប្រសិនបើស្វាមីចេះយល់ និងគាំទ្រ ៣ រឿងខាងក្រោមនេះ នឹងជួយឲ្យទំនាក់ទំនងរបស់ពួកគេរវាង ប្តីប្រពន្ធ ក៏មានសុវត្ថិភាព ហើយជីវិតគូកាន់តែរីករាយផងដែរ។

១.ម្តាយថ្មីថ្មោងងាយរងគ្រោះខ្លាំងពីការបាត់ទំនុកចិត្ត

អ្នកម្តាយចាប់ផ្តើមប្រឈមមុខនឹងស្ថានការណ៍ដ៏ពិបាកក្នុងខ្លួន ការគេងមិនលក់ ងើបច្រើនដងនៅពេលយប់បំបៅ ឬឆុងទឹកដោះកូន គ្មានអ្នកជួយ និងថប់បារម្ភ។ ពួកគេចាប់ផ្តើមឆ្ងល់ ថាហេតុអ្វីបានជាខ្ញុំមិនអាចដូចម្តាយដទៃទៀត បានវាដោយសារតែខ្ញុំ មិនខំប្រឹងឱ្យបានគ្រប់គ្រាន់ ឬដោយសារតែរវល់មើលថែកូនពេក។ ហើយបន្ទាប់មកស្ត្រីអាចគិតអាក្រក់ពីខ្លួនឯង ដោយសារតែរវល់ពេកមិនបានថែខ្លួនឱ្យស្អាតការងារផ្ទះពេញម៉ោង មិនមានប្រាក់ខែ ឬរង្វាន់លើកទឹកចិត្ត គ្មានមិត្តភក្តិ ពិសេសរូបសម្រស់ធ្លាក់ចុះ ស្ទើរតែគ្មានពេលថែទាំ បាក់ទឹកចិត្ត រហូតគ្មានពេលវេលាជិតដិតជាមួយប្តី។

២.បារម្មណ៍ច្រើនពីរបៀបចិញ្ចឹមកូនពេក

ការមើលថែកូនគឺជាសភាវគតិរបស់ស្ត្រី! ទាំងនេះមិនមែនទាំងស្រុងនោះទេ ការទទួលខុសត្រូវគឺរបស់អ្នក និងស្វាមី។ ហេតុនេះស្វាមីគួរតែអត់ធ្មត់ជាមួយប្រពន្ធ ហើយសុំឱ្យនាងអត់ធ្មត់ជាមួយគាត់ និងចូលរួមជាមួយប្រពន្ធក្នុងការរៀនធ្វើជាឪពុកម្តាយថ្មីថ្មោងជាមួយគ្នា និងចែករំលែកទំនួលខុសត្រូវជាមួយប្រពន្ធក្នុងការមើលថែទារក។ ឧស្សាហ៍សួរប្រពន្ធរបស់អ្នកថា តើនាងអស់កម្លាំង ឬចង់បានការជួយអ្វីពីអ្នក ឬលោងលោមនាង ពេលនាងមានអារម្មណ៍ពិបាកចិត្ត។

៣. បញ្ហាទំនាក់ទំនងផ្លូវភេទ

រយៈពេល ៩ ខែ ១០ ថ្ងៃរហូតដល់កូនអាយុ ១ខួបអ្នកម្តាយនៅមិនទាន់មានអារម្មណ៍ស្រាលខ្លួននៅឡើយ ចំពោះខ្លួនឯងហើយ។ ទំនាក់ទំនងផ្លូវភេទស្ទើរមិនមាន និងមិនដែលគិតដូចបុរស។ ពួកគេបានទទួលរងពីការផ្លាស់ប្តូររូបរាងកាយ និងបញ្ហាផ្សេងទៀតដូចជាការបាត់បង់សក់ ស្នាមសង្វារ ឬស្ពឹកដៃជើង។ រវល់ជាមួយតែក្រណាត់កន្ទបទារក កំប៉ុងទឹកដោះគោពេញៗមួយថ្ងៃ ដែលធ្វើឱ្យរាងកាយមានភាពតានតឹង ក្លិនមិនល្អជុំវិញខ្លួនឯង និងអស់កម្លាំងជាប់រហូត។ នោះហើយជាមូលហេតុដែលម្តាយភាគច្រើន ដែលទើបតែសម្រាលកូន មិនមានការរំភើបខ្លាំងចំពោះវាទំនាក់ទំនងផ្លូវភេទ ឬហៅថាគ្មានអារម្មណ៍តែម្តង។ ពេលខ្លះមិនចង់រួមភេទេ គឺនាងអាចគ្រាន់តែចង់បានទំនាក់ទំនងជិតស្និទ្ធ នៅជិតប្តី គឺគ្រប់គ្រាន់។ ដូច្នេះស្វាមីគួរយកចិត្តទុកដាក់ស្រឡាញ់ និងផ្តល់ពេលវេលាឲ្យប្រពន្ធរបស់ខ្លួន ចេះសរសើរ និងផ្តល់អំណោយទឹកចិត្តដល់ប្រពន្ធ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម