រូប​ភាព​គេ​ថត​បាន Zhao Lusi មិន​ទាន់ Edit ល្បី​ផ្ទុះ​ព្រោះ​ស្អាត​​ពេកទាំង​ហត់​គ្មាន​ពេល​សម្រាក

  • 2021-09-14 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​រាងកាយ​​ត្រូវ​ធ្វើ​ការ​គ្មាន​ពេល​សម្រាក​យ៉ាង​ម៉េច​ក៏​ដោយ តែ​តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដ Zhao Lusi នៅ​តែ​រក្សា​បាន​សម្រស់​ស្រស់​ស្អាត​ដដែរ។

កាល​ពី​ថ្ងៃ​ទី ៩ ខែ​កញ្ញា​មុន​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ស្រករ​ក្រោយ​ចិន Zhao Lusi ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សិល្បករ​ដែល​លេច​ធ្លោ​បើ​ធៀប​នឹង​មិត្ត​រួម​ជំនាន់​​របស់​ខ្លួន។ ទោះ​មាន​ប្រវត្តិ​ជា​អ្នក​សម្ដែង​មិន​អាជីព ដោយ​គ្រាន់​តែ​សម្ដែង​រឿង​បង្ហោះ​លើ​អ៊ីនធឺណិត​ក៏​ដោយ តែ​នៅ​ពេល​នេះ​ស្រី​ស្អាត​អាយុ ២២​ឆ្នាំ បាន​ឈាន​ឡើង​ដល់​តំណែង​តួឯក​សម្ដែង​ជាមួយ​កំពូល​តារា​សម្ដែង​ប្រុស Yang Yang ហើយ។

ក្រៅ​ពី​កេរ្តិ៍​ឈ្មោះ​កាន់​តែ​បោះ​សំឡេង​​​នោះ សម្រស់​របស់​តារា​ស្រី​កើ​ត​ឆ្នាំ ១៩៩៨ ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ដូច​​គ្នា។ ជាក់​ស្ដែង មុន​នេះ​បន្តិច ឆ្លៀត​ពេល​ពី​ការ​ថត​រឿង​ថ្មី​របស់​ខ្លួន តួ​រឿង The Long Ballad បាន​ទៅ​ថត​កម្មវិធី Happy Camp ដើម្បី​ផ្សព្វផ្សាយ​រឿង​មួយ​ទៀត។

ទោះ​បី​ជា​មុន​ពេល​ទៅ​ថត​កម្មវិធី​នេះ Lusi បាន​ថត​រឿង​ពេញ​មួយ​ថ្ងៃ​ក្ដី តែ​រូប​ភាព​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ថត​ដោយ​ទស្សនិកជន​ដែល​ប្រទះ​ឃើញ ហើយ​មិន​ទាន់​ឆ្លង​កាត់​ការ Edit អ្វី​ទាំង​អស់ នៅតែ​ស្អាត​ធ្វើ​ឲ្យ​គេ​មើល​មិន​ព្រិច​ភ្នែក។ អ្នក​មាន​វត្តមាន​ផ្ទាល់​នៅ​ទីតាំង​ថត​បាន​លាន់​មាត់​ថា ទោះ​បី​ជា​ស្ថិត​ក្នុង​សភាព​ហត់​ខ្លាំង​ក្ដី តែ​តារា​ស្រី​រូប​នេះ​ហាក់​មិន​បាក់​សម្រស់​ឡើយ នៅ​តែ​ស្អាត​ដដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម