តើ​គាត់នឹងសារភាពស្នេហ៍ចំពោះអ្នកដែរឬទេ? សាករើសកាតមួយ

  • 2021-08-04 01:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​របស់​អ្នក​អាច​បាន​ទទួល​ចម្លើយ​ពី​មាត់​គាត់​ដែរ​ឬ​អត់?

កាត​១

​មនុស្ស​​ដែល​អ្នក​លួច​ស្រលាញ់​នោះ ​គេ​នឹង​មិន​សារភាព​ស្នេហ៍​ចំពោះ​អ្នក​ឡើយ ព្រោះ​គេ​​មិន​ចូល​ចិត្ត​អ្នក​។ ​​​បើ​និយាយ​ទៅ ​គេ​ជា​មនុស្ស​ល្អ​ម្នាក់ ​​ប៉ុន្តែ​អ្នក​ទាំង​ពីរ​ហាក់​មិន​សូវ​ត្រូវ​គ្នា​សោះ។ ​ដូច្នេះ​ហើយ ​គេ​មិន​ទាន់​បាន​គិត​អ្វី​លើ​អ្នក​ក្រៅ​ពី​មិត្ត​ភក្កិ​ឡើយ។ ​អ្នក​ក៏​ដូច​គ្នា ​មិន​គួរ​សារភាព​ស្នេហា​​ចំពោះ​គេ​​នោះ​ទេ ព្រោះ​ថា​​គេ​ហាក់​គ្មាន​គិត​ចង់​ដើរ​ផ្លូវ​រួម​ជាមួយ​អ្នក​ឡើយ។

​កាត២

មនុស្ស​ម្នាក់​នោះ​នឹង​សារភាព​ស្នេហ៍​ចំពោះ​អ្នក ព្រោះ​តែ​គេ​ខ្លាច​អ្នក​ដទៃ​លួច​ឆក់​​អ្នក​ពី​គេ​ទៅ​បាត់។ ​អ្នក​ជា​មនុស្ស​ដែល​មាន​គេ​ឯង​តាម​ចូល​ចិត្ត​ច្រើន​ណាស់។ ​យ៉ាង​ណា​ក្តី ​អ្នក​មិន​ចង់​​មាន​ស្នេហា​ជាមួយ​នរណា​លឿន​ពេក​ទេ ព្រោះ​អ្នក​ចង់​នៅ​មើល​ចិត្ត​គំនិត​គ្នា​ឲ្យ​បាន​ម៉ត់​ចត់​ជាង​នេះ។ ​នោះ​ជា​ហេតុ​ផល ដែល​ធ្វើ​ឲ្យ​ម្នាក់​នោះ​អាច​នឹង​សារភាព​ស្នេហ៍​មក​អ្នក​នៅ​ពេល​ក្រោយ​​ណាមួយ ហើយ​​ត្រូវ​រង់​ចាំ​ការ​ងក់​ក្បាល​ពី​អ្នក​សិន​ដែរ។

​កាត៣

មើល​ទៅ ​គាត់​ហាក់​ដូច​ជា​មិន​ប្រាកដ​​ប្រជា​​អំពី​អារម្មណ៍​​របស់​ខ្លួន​គាត់​នៅ​ឡើយ​ទេ។ ​សូម្បី​គាត់​បាន​ដឹង​រួច​ហើយ​ថា ​អ្នក​ Crush ​លើ​គាត់ ​ក៏​គាត់​នៅ​តែ​មិន​ច្បាស់​ថា​គួរ​និយាយ​ពាក្យ​ស្រលាញ់​នោះ​ទៅ​កាន់​អ្នក​ឬអត់។ ​តាម​ពិត ​មនុស្ស​ដែល​អ្នក​មាន​ចិត្ត​លើ​​នោះ ​គេ​​ជា​មនុស្ស​ពូកែ​អៀន​​ប្រៀន ដូច្នេះ​បើ​អ្នក​ចង់​ឲ្យ​ស្នេហា​នេះ​ឆាប់​ដឹង​លទ្ធផល ហើយ​មិន​ប្រកាន់​ខ្លួន​ទេ អ្នក​អាច​ចាប់​ផ្តើម​​និយាយ​ពី​រឿង​ស្នេហា​នេះ​មុន​បាន។

​កាត ៤

ថ្មី​ៗ​នេះ រឿង​រ៉ាវ​ស្នេហា​​របស់​អ្នក​ហាក់​ដូច​ជា​សោះ​កក្រោះ​​​បន្តិច​ហើយ។ ​អ្នក​ត្រូវ​ការ​ពេលវេលា​ស្ងៀម​ស្ងាត់​ម្នាក់​ឯង​ដើម្បី​សិក្សា​ស្វែង​យល់​ពី​ខ្លួន​អ្នក​ឲ្យ​បាន​ល្អ​ជាង​នេះ។ ​ហេតុ​នេះ ​អ្នក​ប្រហែល​ជា​ត្រូវ​នៅ​ឯកា​អស់​រយៈ​ពេល​យូរ​បន្តិច ហើយ​ចង់​បាន​គូស្នេហ៍​ដែល​ជា​​គូអនាគត​តែ​ម្តង។

ប្រភព៖ emdep ប្រែ​សម្រួល៖ Iv Madalen

អត្ថបទថ្មី