ស្ត្រី​ឆោត​កប់យុវភាព​ក្នុង​ចង្ក្រាន មនុស្ស​ស្រី​ឆ្លាត ស្លៀកពាក់​ស្អាតចូល​សង្គម

  • 2021-06-22 07:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំបដិសេធ​ការ​ជួបជុំ កុំ​សំចៃ​ចំណាយ​លើ​ខ្លួន​ឯង កុំ​ត្បៀត​រឿង​ធ្វើ​ឲ្យ​ខ្លួន​ស្អាត។ មិន​មែន​រាល់​ការ​ធ្វើ​ខ្លួន​សុទ្ធ​​តែ​ភាព​ខូចខិល​នោះ​ទេ មាន​តែ​គំរិះ​លើ​ខ្លួន​ឯង​ពេក​ទេ ទើប​ធ្វើ​ឲ្យខ្លួន​ឯងខាត​បង់។

ប្រសិន​បើ​មាន​អ្វី​ម្យ៉ាង​របស់​មនុស្ស​ស្រី​ដែល​អាច​​ផុត​ដឺឡេ​នោះ ប្រាកដ​ជា​យុវភាព​របស់​នាង។ គ្រាន់​តែ​ព្រិច​ភ្នែក​បន្តិច រយៈ​ពេល​យុវវ័យ​របស់​មនុស្ស​ស្រី​បាន​ស្ថិត​នៅ​ក្រោយ​ខ្នង​របស់​ពួក​គេ​រួច​ទៅ​ហើយ។ គិត​ឡើង​វិញ សួរ​ថា​​តើ​ជីវិត​មនុស្ស​ស្រី​មាន​រយ​ពេល​ប៉ុន្មាន​ថ្ងៃ​ដែល​សប្បាយ និង​ស្អាត​ឆើតឆាយ​នោះ។

រូបភាព​របស់​មនុស្ស​ស្រី ដែល​គេ​តែង​រំពឹង​នោះ​គឺ ធ្វើ​ម្ហូប​ឲ្យ​ឆ្ងាញ់ ពូកែ​ទុក​ដាក់​ផ្ទះ​សម្បែង មើល​ថែកូន និង​ប្ដី។ អាច​មក​ពី តាំង​ពី​ក្មេង​មនុស្ស​ស្រី​​ត្រូវ​គេ​បញ្ច្រក​គំនិត​ទាំង​នេះ​ចូល​ក្នុង​ខួរក្បាល​ហើយ ទើប​ដល់​ពេល​ពេញ​វ័យ ពួក​គេ​តែង​តែ​រស់​នៅ​ប្រកប​ទៅ​ដោយ​ការ​លះបង់។

តែ​ពេល​នេះ​កាលៈទេសៈ​ប្រែប្រួល សូម​កុំ​បង្ខំ​មនុស្ស​ស្រី​ឲ្យ​រស់​នៅ​ក្នុង​ឃ្នាប​គំនិត​បុរាណ​បែប​នេះ​ទៀត។ សួរ​ថា​បង្ខំ​គេ​ឲ្យ​រស់​នៅ​បែប​នេះ តើ​អ្នក​សប្បាយ​ពេញ​ចិត្ត​ឬ? ដូច​និយាយ​ខាង​លើ​ចឹង រយៈ​ពេល​ដែល​មនុស្ស​ស្រី​ស្អាត​បំផុត​មិន​មាន​យូរ​ឡើយ រវល់​តែ​រស់​នៅ​លើ​ការ​គិត​របស់​គេ​ ធ្មិចបើ​កអស់​ហើយ ពេល​ដែល​​សប្បាយ។ សូម​ចាត់​ទុក​ថា​សម្ដី​ដូច​ជា​ខ្យល់ ចូល​ខាង​ស្ដាំ ចេញ​ខាង​ឆ្វេង ព្រោះ​បើ​ផ្គាប់​ចិត្ត​បាន​មនុស្ស​ទាំង​អស់ មាន​តែ​មនុស្ស​ស្រី​ឆោត​ទេ ទើប​ទៅ​ធ្វើ​បែប​នេះ។

មនុស្ស​ស្រី​ឆ្លាត តែ​មិន​ខិលខូច​នៅ​តែ​មាន នៅ​តែ​ចេះ​ដើរ​លេង នៅ​តែ​ចេះ​ជួបជុំ​មិត្តភ័ក្ដិ តែ​ការងារ​ និង​អាជីព​សម្រាប់​ខ្លួន​ឯង​នៅ​តែ​មាន ហើយ​ជោគជ័យ​ទៀតផង។ នារី​សម័យ​ថ្មី​គឺ​បែប​នេះ បាន​ទាំង​អស់​ មិន​ថា​ការសប្បាយ ឬ​ជំនាញ​ឡើយ​ គឺ​មិន​ខ្វះ​អ្វី​ទាំង​អស់។ ហេតុនេះ​ហើយ ប្រសិនបើ​កប់​យុវភាព​របស់​ខ្លួន​ក្នុង​ចង្ក្រាន​គឺ​ជា​ខាត​ធ្ងន់​ខ្លាំង​ណាស់៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម