ក្បាច់ Yoga សាមញ្ញៗទាំង ៧ ជួយពន្លូតកម្ពស់អ្នក
- 2021-06-03 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បាច់ Yoga សាមញ្ញៗទាំង ៧ ជួយពន្លូតកម្ពស់អ្នក
សម្រាប់អ្នកចង់លូតកម្ពស់គួរហាត់តាមក្បាច់ទាំង ៧ នេះ ព្រោះថាមិនត្រឹមតែបានសុខភាពល្អនោះទេ ហើយថែមទាំងជួយអ្នកឲ្យឆាប់លូតកម្ពស់បានថែមទៀត។ ពិតជាល្អប្រសិនបើអ្នកឆ្លៀតហាត់ប្រាណដើម្បីសុខភាពនោះ ដូច្នេះអ្នកអាចសាកហាត់ក្បាច់យូហ្គាតាមខាងក្រោមនេះបាន៖
ទី ១៖ លើកដៃឡើងលើរួចពត់ខ្លួនទៅក្រោយ
ក្បាច់នេះជួយចរន្តឈាមនៅក្នុងខ្លួនអ្នកដើរបានស្រួលនិងសរសៃប្រសាទមានដំណើរការបានត្រឹមត្រូវ។ ហាត់យូហ្គាបែបនេះជួយឲ្យឆ្អឹងខ្នងរបស់អ្នកមានភាពបត់បែនបានល្អប្រសើរនិងពង្រឹងសាច់ដុំនិងសន្លាក់។
ទី ២៖ អង្គុយពែនភ្នែន
ក្បាច់មួយនេះជាក្បាច់ងាយស្រួល វាជួយឲ្យឆ្អឹងខ្នងអ្នករឹងមាំនិងជួយឲ្យជង្គង់យឺតស្រួល។ លើសពីនេះវានឹងធ្វើឲ្យរាងកាយនិងចិត្តគំនិតមានភាពត្រជាក់ស្ងប់ស្ងាត់។ បន្ទាប់មកឆ្អឹងខ្នងអ្នកនឹងត្រូវបានពន្លូត ហើយរាងកាយរបស់អ្នកប្រាកដជាប្លែកខុសពីមុន។
ទី ៣៖ អង្គុយរួចពត់ខ្លួនទៅមុខ
ក្បាច់នេះផ្តល់ឲ្យឆ្អឹងខ្នងរបស់អ្នកលាតសន្ធឹងបានល្អ ជួយឲ្យការរំលាយអាហារនិងធ្វើឱ្យតម្រងនោមនិងថ្លើមសកម្ម។ ថែមទាំងជួយកាត់បន្ថយការឈឺក្បាលរក្សាការថប់បារម្ភនិងអាចព្យាបាលជំងឺលើសឈាមនិងគេងមិនលក់។ អ្វីដែលពិសេស វាជួយបង្កើនចំណង់អាហារនិងជួយកាត់បន្ថយការធាត់។
ទី ៤៖ ក្បាច់ឆ្មា
សម្រាប់ក្បាច់ឆ្មានេះវិញធ្វើឱ្យឆ្អឹងខ្នងបត់បែននិងពង្រឹងស្មារបស់អ្នក។ វាធ្វើការម៉ាស្សានិងធ្វើឱ្យសរីរាង្គរំលាយអាហាររបស់អ្នកសកម្មនិងមានសម្លេងពោះដោយយកខ្លាញ់មិនល្អចេញ។ វាក៏ជួយដល់ចរន្តឈាមនិងអុកស៊ីសែនអោយបានត្រឹមត្រូវនៅក្នុងខ្លួនផងដែរ។ ការអនុវត្តជាទៀងទាត់នៃក្បាច់នេះធានាថារាល់សម្ពាធទាំងអស់ត្រូវបានលុបចោល។
ទី ៥៖ ក្បាច់ភ្នំ
វាធ្វើឲ្យរបៀបឈរអង្គុយអ្នកបានប្រសើរក៏ដូចជាជង្គង់និងភ្លៅផងដែរ។ លើសពីនេះទៅទៀត វាធ្វើឱ្យឆ្អឹងខ្នងរបស់អ្នកមានភាពរហ័សរហួននិងកាត់បន្ថយជើងរីកធំៗរាបស្មើ។
ទី ៦៖ ក្បាច់ដើមឈើ
ក្បាច់ដើមឈើជួយពង្រឹងឆ្អឹងខ្នងនិងសម្របសម្រួលប្រព័ន្ធសរសៃប្រសាទឲ្យបានល្អ។ បន្ថែមពីនេះទៅទៀតវាជួយដល់ជង្គង់ សាច់ដុំជើង ដែលធ្វើឲ្យអ្នកបត់បែនបានស្រួល។
ទី ៧៖ ក្បាច់ត្រីកោណ
ក្បាច់ចុងក្រោយនេះជួយពន្លឺតសាច់ដុំនិងជួយឲ្យរាងកាយធ្វើមុខងារបានល្អ។ ហាត់ក្បាច់នេះបើកឆ្អឹងខ្នងត្រគាកនិងសរសៃពួរ។
ចុចអានបន្ត៖
ហាត់ប្រាណងាយៗលើពូក តែ៣នាទីមុនចូលគេងរាល់យប់ដើម្បីបានជើងតូចដូចបំណង (វីដេអូ)