ស្លាកស្នាមដោយសារមុន រលុបបាត់យ៉ាងរហ័សព្រោះគ្រឿងផ្សំប៉ុន្មានមុខនេះ

  • 2021-05-03 01:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាធម្មតាមុនលើផ្ទៃមុខកើតមានដោយសារតែបម្រែបម្រួលនៃអរម៉ូននៅក្នុងរាងកាយ ដែលធ្វើអោយមានការផលិតជាតិខ្លាញ់ច្រើនជាងធម្មតា ជាហេតុធ្វើអោយរន្ធញើសកកស្ទះ បង្កអោយកើតមុនបាន។ ស្លាកស្នាមដែលបន្សល់ដោយការកើតមុនភាពច្រើនមានពណ៏ក្រហម ឬ ពណ៏ត្នោត ជាពិសេសអាចធ្វើអោយស្បែកអ្នកលែងម៉ត់រលោងដូចមុន ដូចនេះចាំបាច់ត្រូវតែថែទាំវាបន្តិចទើបស្បែកអ្នកអាចត្រឡប់មកស្អាតដូចដើមវិញបាន។ គ្រឿងផ្សំប៉ុន្មានមុខនេះមានប្រសិទ្ធិភាពខ្ពស់ ដែលអ្នកគួរតែសាកល្បង៖

១. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក & បាក់តេរី អាចប្រើប្រាស់ជាគ្រឿងផ្សំដ៏សក្តិសិទ្ធីក្នុងការកម្ចាត់ស្នាមមុន៖

របៀបប្រើ៖

  • យកបន្ទាលមួយសន្លឹក ហើយកោសយកសាច់វា

  • លាបសាច់បន្ទាលទៅលើស្នាម ហើយម៉ាស្សាថ្នម

  • ទុកចោលប្រហែល ៣០ នាទី រួចលាងជម្រះនឹងទឹកស្អាត

  • អនុវត្ត ២ ទៅ ៣ ដងក្នុងមួយថ្ងៃ

២. ក្រូចឆ្មា

ក្រូចឆ្មាអាចដើរតួជាសារជាតិ Bleach ពីធម្មជាតិ ដោយជូយធ្វើអោយស្លាកស្នាមគ្រប់ប្រភេទនឹងរលុបបានយ៉ាងងាយ។ វាអាចជួយកម្ចាត់កោសិកាងាប់ ជម្រុញការលូតលាស់នៃកោសិកាថ្មី ព្រមទាំងជួយអោយស្បែកមានសភាពរស់រវើកឡើងវិញ។

របៀបប្រើ៖

  • យកទឹកក្រូចឆ្មា លាយជាមួយទឹកឃ្មុំមកលាបលើបរិវេណដែលស្នាមដោយដៃ ឬ សំឡី

  • ទុកចោលប្រហែល ១០ នាទី រួចលាងជម្រះនឹងទឹកស្អាត

  • អនុវត្ត ១ ទៅ ២ ដងក្នុងមួយថ្ងៃ

៣. ប្រេងដូង

ប្រេងដូងសម្បូរទៅដោយវីតាមីន E និង អាស៊ីតខ្លាញ់

របៀបប្រើ៖

  • យកប្រេងដូងលាបលើបរិវេណដែលស្នាម ឬ យកប្រេងដូងក្ដៅឧណ្ឌៗ មកម៉ាស្សាប្រហែល ៥ ទៅ ១០ នាទី

  • ទុកចោលប្រហែល ១ ម៉ោង

  • លាងជម្រះនឹងទឹកក្ដៅឧណ្ឌៗ

  • អនុវត្ត ១ ទៅ ២ ដងក្នុងមួយថ្ងៃ

៤. ម្ស៉ៅ Baking Soda

ម្ស៉ៅ Baking Soda អាចប្រើប្រាស់បានជា Exofoliant ប្រភេទស្រាល ជួលលុបបំបាត់ស្នាកស្នាមនៅលើស្បែក។

របៀបប្រើ៖

  • យកម្ស៉ៅ Baking Soda ២ ស្លាបព្រាបាយលាយជាមួយទឹក ដោយរក្សាកំហាប់ កុំអោយរ៉ាវខ្លាំងពេក

  • លាបលើផ្ឌៃមុខដែលមានបញ្ហា

  • ទុកចោលប្រហែល ២ ទៅ ៣ នាទី

  • លាងជម្រះនឹងទឹកក្ដៅឧណ្ឌៗ

  • អនុវត្ត ១ ដងក្នុងមួយថ្ងៃ

៥. រមៀត

Curcumin ជាសាមាសធាតុដែលមាននៅក្នុង រមៀត ជួយស្បែកអោយជាសះស្បើយកាន់តែឆាប់រហ័ស។

របៀបប្រើ៖

  • លាយម្ស៉ៅរមៀត ១ ស្លាបព្រាបាយលាយជាមួយទឹកក្រូចឆ្មា

  • លាបលើផ្ឌៃមុខដែលមានបញ្ហា

  • ទុកចោលប្រហែល ១៥ នាទី

  • លាងជម្រះនឹងទឹកក្ដៅឧណ្ឌៗ ជូតមុខអោយស្ងួត រួចលាបឡេផ្ដល់សំណើម

  • អនុវត្ត ១ ទៅ ២ ដងក្នុងមួយថ្ងៃ

ប្រភព៖ Mirror ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម