ជាតិនេះ តើអ្នកនិង Ex អាចវិលជួបគ្នាម្តងទៀតឬទេ សាករើសកាតមួយ
- 2021-04-07 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាតិនេះ តើអ្នកនិង Ex អាចវិលជួបគ្នាម្តងទៀតឬទេ សាករើសកាតមួយ
អ្នកឆ្ងល់ ថាតើវាអាចទៅរួចទេថា Ex នឹងវិលត្រលប់មកស្រលាញ់អ្នកឬទេ? សាករើសកាតមួយ នឹងដឹងមិនខាន។
កាតទី១
អ្នកនិងគាត់ ពិតជាមានអនុស្សាវរីយ៍សប្បាយៗច្រើនណាស់ កាលពីមុន ហើយស្នេហាវិញអាចហៅថា ជាការស្រលាញ់គ្នាយ៉ាងជ្រាលជ្រៅទៀតផង។ ដូច្នេះហើយ ព្រហ្មលិខិតបានរក្សាទុកទំនាក់ទំនងរបស់អ្នកទាំងពីរមិនឲ្យដល់ផ្លូវបញ្ចប់នៅឡើយទេ។ អ្នកទាំងពីរ នឹងជួបគ្នាម្តងទៀតក្នុងជាតិនេះ ព្រមទាំងមានភាពរ៉ូមែនទិកជាងមុនទៀតផង។ ដូច្នេះ កុំបារម្ភអីប្រសិនបើអ្នកមិនទាន់បានសម្រេចនូវក្តីស្រមៃក្នុងពេលនេះ។ សូមរង់ចាំដោយភាពអត់ធ្មត់សិនទៅ ព្រោះគាត់នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះហើយ។ ព្រហ្មលិខិត នឹងរៀបចំសម្រាប់អ្នកទាំងពីរឲ្យបានជួបជុំគ្នា ម្តងទៀត។
កាតទី២
អ្នកតែងតែដឹងពីរបៀបក្នុងការមើលថែទាំខ្លួនឯង មុនពេលបានជួបគូព្រេង។ អ្នកនឹងប្រើភាពទាក់ទាញផ្ទាល់ខ្លួនដោយវៃឆ្លាតដើម្បីទទួលបានការចាប់អារម្មណ៍ពីដៃគូរបស់អ្នក។ ក្នុងជាតិនេះ អ្នកអាចជួប Ex ម្តងទៀត។ ចាប់ពីការជួបលើកដំបូង អ្នកមានអារម្មណ៍ថាទំនាក់ទំនងរបស់អ្នករឹងមាំជាងមុន និងដើរតាមផ្លូវត្រូវ។ អ្នកមានអារម្មណ៍ថា អ្នកទាំងពីរមានចំណុចដូចគ្នាច្រើន យល់ពីគ្នា និងស្គាល់គ្នាបានច្រើន។ អ្នកទាំងពីរ មានអារម្មណ៍ស្រលាញ់គ្នាជ្រាលជ្រៅ និងក្តីស្រលាញ់ដ៏រ៉ូមែនទិក។ ហេតុនេះ បើមានឱកាសបានជួបគ្នាហើយ សូមរក្សាមនុស្សម្នាក់នេះទុកចុះ ព្រោះអ្នកបានជួបមនុស្សល្អហើយ កុំបណ្តោយឲ្យគេឃ្លាតពីអ្នកទៀត។
កាតទី៣
សូមចូលរួមសោកស្តាយផង អ្នកនិង Ex ប្រហែលពិបាករកផ្លូវជួបគ្នាឃើញណាស់។ នេះមិនមែនកំហុសរបស់អ្នកឡើយ ព្រោះបើក្រឡេកមើលរឿងអតីត ហាក់គ្មានចន្លោះណាឲ្យអ្នកសប្បាយចិត្តសោះ។ ដូច្នេះ ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមិនអាចវិវត្តទៅមុខបានឡើយ។ អាចនិយាយបានថា ស្នេហានេះដល់ផ្លូវបញ្ចប់យូរហើយ។ អ្នកឈឺចាប់ឆ្អែតឆ្អន់ខ្លាំងលើរឿងស្នេហានេះ ដូច្នេះអ្នកសម្រេចថា នឹងប្រាថ្នាជួបអ្នកថ្មីដែលគេធ្វើល្អដាក់អ្នក ព្រមទាំងស្រលាញ់អ្នកពិតវិញ ប្រសើរជាង។
កាតទី៤
កាលពីមុន អ្នកនិង Ex ហាក់មានរឿងយល់ច្រលំនឹងគ្នា ដែលបណ្តាលឲ្យម្នាក់ៗឈឺចាប់ខ្លាំងណាស់។ ទីបំផុត អ្នកទាំងពីរក៏បែកគ្នាដោយវេទផ្លូវចិត្ត យ៉ាងសង្វេគ។ យ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងអ្នកនិង Ex ហាក់មិនទាន់បញ្ចប់។ ព្រហ្មលិខិតនឹងរៀបចំសម្រាប់អ្នកទាំងពីរឲ្យជួបគ្នាម្តងទៀត ក្នុងជាតិនេះ ដើម្បីមានឱកាសបានកែប្រែកំហុសកាលពីអតីតកាល។ ដូច្នេះ អ្នកនិងគាត់ ក៏មានពេលវេលាដើម្បីរៀនយល់ពីគ្នា បំពេញក្តីស្រលាញ់ចំពោះគ្នា ចែករំលែកនូវភាពផ្អែមល្ហែមជាមួយគ្នា ព្រមទាំងតស៊ូជម្នះគ្រប់ឧបសគ្គបានទៀតផង។ នេះគឺជាពេលវេលាសម្រាប់អ្នកទាំងពីរ ក្នុងការ " repay” ចំពោះគ្នាទៅវិញទៅមក ព្រមទាំងសាងទំនាក់ទំនងស្នេហាឲ្យកាន់តែរឹងមាំជាមួយគ្នាថែមទៀត។