Fan ភ្ញាក់ផ្អើលនឹងតម្លៃ​ខ្លួន​របស់​កំពូល​តារា​សម្ដែង លី តឺហួរ ក្រោយចូលវ័យកាន់តែជ្រេ

  • 2021-03-09 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​តារា​លំដាប់​កំពូល​ដែល​មិន​អាច​ជំនួស​បាន​ក្ដី តែ​តម្លៃ​ខ្លួន​សម្រាប់​វណ្ណកម្ម​មួយ​របស់​សិល្បករ Andy Lau នៅ​ទាប​ជាង​​តារា​លំដាប់​ទី​២​នៅ​ចិន​ឆ្ងាយ​ណាស់។

មុន​នេះ​​បន្តិច បណ្ដាញ​ព័ត៌មាន ETtoday បាន​រាយការណ៍​ពី​តម្លៃ​ខ្លួន​របស់​អធិរាជ​ភាពយន្ត​ហុងកុង Andly Lau នា​ពេល​បច្ចុប្បន្ន។ តាម​នោះ​ដែរ តម្លៃ​ខ្លួន​របស់​កំពូល​តារា​ហុងកុង​នៅ​ពេល​នេះ នៅ​តែ​ខ្ពស់ តែ​ទាប​ជាង​តារា​នៅ​ចិន​ដីគោក​ឆ្ងាយ​ណាស់។ មិន​​​ត្រឹម​តែ​ទាប​ជាង​តារា​លំដាប់ A នោះ​ទេ សូម្បី​តែ​តារា​លំដាប់ B នៅ​ចិន​ដីគោក​ក៏​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងលោក​ដែរ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា សម្រាប់​ភាពយន្ត​មួយ​នៅ​ពេល​នេះ តារា​អាយុ ៥៩​ឆ្នាំ​ទទួល​បាន​ប្រមាណ ៣,៥​លាន​ដុល្លារ។ ET ក៏​បាន​បន្ថែម​ថា​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន លោក​បាន​សម្ដែង​ក្នុង​រឿង​២​ដែល​​លក់​សំបុត្រ​បាន​ច្រើន តែ​តម្លៃ​ខ្លួន​សម្រាប់​រឿង​មួយ​បាន​តែ ៨៩​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​​ថា សម្រាប់​រឿង​ថ្មី​មួយ ផលិតករ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ​៦​លាន​ដុល្លារ​ដែ​រ​បើ​ចង់​ឲ្យ​តួ​លំដាប់ B ដូច​ជា Huang Bo ឬ Xu Zheng ទទួល​សំណើរ។ ប្រភព​ខាង​លើ​ក៏​បាន​លើក​ឡើង​ដែរ​ថា រឿង​ដែល​ទើប​ត្រូវ​ប៉ាន់​កាល​ពី​ចូល​ឆ្នាំ​ចិន​មុន​នេះ​ គឺ Detective Chinatown ដែល​មាន Wang Bao Qiang សម្ដែង​នោះ គឺ​ទទួល​បាន​លុយ​ដល់​ទៅ ១២​លាន​ដុល្លារ ពោល​គឺ​គុណ​នឹង​ លី តឺហួរ​ដល់​ទៅ ៤​ដង។

Sina បាន​បញ្ចេញ​មតិ​ថា ទោះ​បី​ជា​មាន​អាយុ​ច្រើន និង​លែងឈរ​​កំពូល​ហើយ​មែន​ពិត តែ​គួរ​តែ​ចងចាំ​នូវ​ការ​លះបង់​របស់​លោក​សម្រាប់​វិស័យ​សិល្បៈ​ចិន ដោយ​មិន​គួរ​ឲ្យ​តម្លៃ​ខ្លួន​លោក​ទាប​ជាង​​តារា​លំដាប់ B នោះ​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម