ជីវិតសុខស្រួល មានគ្រប់យ៉ាងទៅហើយ ហេតុអ្វីនៅតែមិនអាចស្គាល់សេចក្ដីសុខបានសោះ?

  • 2021-02-18 02:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគច្រើនគេតែងនិយាយថា សុភមង្គលអាចកើតចេញពីរឿងតូចតាច និង សាមញ្ញបំផុត។ អ្នកខ្លះក៏មានសំណាងណាស់ ដែលអាចមានអារម្មណ៏ថាសប្បាយចិត្ត ពេលភ្ញាក់ពីគេងមក តែមិនមែនមនុស្សទាំងអស់សុទ្ធតែអាចមានអារម្មណ៏បែបនេះបាននោះទេ។ អ្នកមិនអាចមានអារម្មណ៏ថាបានស្ងប់សុខក្នុងជីវិតទាល់តែសោះ ព្រោះតែមូលហេតុសាមញ្ញទាំងនេះហើយ៖

១​​​​.​ មនុស្សភាគច្រើនអាចនឹងភ្លេចក្រឡេកមកមើលភាពជោគជ័យរបស់ខ្លួន ដោយតែងតែសំលឹងទៅរកអ្វីដែលគេចង់បានក្នុងថ្ងៃអនាគតច្រើនហួសហេតុពេក។

២. ព្យាយាមគ្រប់គ្រងជីវិតខ្លួនឯងគ្រប់ជ្រុងជ្រោយពេក ហើយចាប់ផ្ដើមបន្ទោសខ្លួនឯងនៅពេលដែលរឿងពិតជាក់ស្ដែង វាមិនដូចអ្វីដែលគិតទុក។

៣. ចងគំនុំនឹងអ្នកដទៃ ធ្វើអោយចិត្តស្អប់​ និង​ ច្រណែនឈ្នានីសនេះ ដែលនាំមកតែរឿងឈឺក្បាល និង​​ ទុក្ខសោកកាន់តែច្រើន។

៤. ចូលចិត្តប្រៀបធៀបជីវិតខ្លួនឯងទៅនឹងអ្នកដទៃ

៥. សម្លឹងមើលឃើញតែភាពជូរចត់ និង​ រឿងមិនសមបំណងនៅក្នុងជីវិត។

៦. វាស់ស្ទង់សុភមង្គលខ្លួនឯងដោយទ្រព្យសម្បត្តិ​ និង​ លុយកាក់តែម្យ៉ាង។

៧. រាប់អានតែមនុស្សប្រភេទ Toxic​ ដែលធ្វើអោយជីវិតកាន់តែអួរអាប់។

៨. កាត់ចិត្តមិនបានពីរឿងដែលកន្លងហួងទៅហើយ ទាំងមិនអាចធ្វើអ្វីទៅកែប្រែបានមិនថាចំនាយពេលគិតសារឡើងវិញយូរប៉ុណ្ណា។

៩.​​ ដាក់ទោសខ្លួនឯងជាមួយនឹងក្ដីស្រម៉ៃ និង ការរំពឹងទុកដែលដឹងច្បាស់ក្នុងចិត្តហើយថាមិនអាចទៅរួច។

១០. អនុញ្ញាតអោយអ្នកដទៃកំណត់សេចក្ដីសុខរបស់ខ្លួនឯង។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម