ឃ្លាទាំង៣នៅចុងមាត់ដែលយើងតែងនិយាយ ធ្វើឲ្យខូចអនាគត ពិបាកជោគជ័យ
- 2021-02-22 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃ្លាទាំង៣នៅចុងមាត់ដែលយើងតែងនិយាយ ធ្វើឲ្យខូចអនាគត ពិបាកជោគជ័យ
កាន់តែទាមទារ កាន់តែក្ដៅក្រហាយ កាន់តែត្អូញត្អែរ មានតែធ្វើឲ្យអ្នកដូចកូនក្មេង មិនចេះគិត និងអន់ខ្សោយតែប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាឃ្លានៅចុងៗមាត់របស់មនុស្សដែលតែងតែនិយាយ ដែលអចេតនាធ្វើឲ្យជីវិតរបស់អ្នកនៅតែមួយកន្លែង មិនអាចឡើងទៅណារួច។
គ្មានយុត្តិធម៌អីសោះ
អ្នកត្រូវដឹងថា ជីវិតតាំងពីដើមមកគឺមិនយុត្តិធម៌ស្រាប់ទៅហើយ។ កាន់តែត្អូញត្អែរក៏គ្មានបានប្រយោជន៍អ្វីមកវិញដែរ។ បើមិនចង់ឲ្យរូបភាពខ្លួនឯងកាន់តែអាក្រក់ សូមរស់នៅក្នុងបច្ចុប្បន្នកាល ហើយព្យាយាមឲ្យអស់ពីសមត្ថភាព។ ឧទាហរណ៍ ជំនួសឲ្យការសួរថាហេតុអ្វីនិយាយថា ក្រុមហ៊ុននេះអយុត្តិធម៌ណាស់ អ្នកអាចសួរវិញថា ហេតុអ្វីខ្ញុំមិនត្រូវបានជ្រើសរើស ហើយខ្ញុំត្រូវធ្វើអ្វីបានត្រូវបានជ្រើសរើស និងល្អជាងមុន?
អត់អីទេ
ប្រសិនបើមានអ្នកណា ពឹងអ្នកធ្វើអ្វីមួយ ឬអរគុណអ្នកព្រោះអ្នកបានជួយធ្វើគេអ្វីមួយ ហើយអ្នកនិយាយថា អត់អីទេ អ្នកនឹងធ្វើឲ្យគេមានអារម្មណ៍ថា គេមានប្រៀបលើអ្នក ហើយអាចប្រើអ្នកបានគ្រប់ពេល។ ដូចនេះហើយ ជំនួសឲ្យការនិយាយថាអត់អីទេ អ្នកអាចបដិសេធគេបាន ដោយនិយាយថា សាកធ្វើសិនទៅ បើខុសចាំខ្ញុំប្រាប់ គឺប្រសើរជាងការធ្វើឲ្យគេតែម្ដង។
តាំងពីដើមមក ធ្វើតែអ៊ីចឹងទេ
នេះគឺជាឃ្លាចុងមាត់ដែលកប់ខ្លួនឯងទាំងស្រុង ចង់រើទៅណាក៏រើមិនរួច។ មនុស្សដែលតែងតែប្រកាន់ថាខ្លួនឯងត្រូវ ហើយមិនចេះទទួលស្គាល់កំហុសខ្លួនឯងនោះ គឺប្រៀបដូចបោះបង់ចោលឱកាសដែលអាចរីកចម្រើនបានទាំងស្រុង។ ដូចនេះហើយ បើវិធីដែលខ្លួនតែងធ្វើ ហើយលែងត្រូវនាពេលបច្ចុប្បន្ននេះ វិធីដែលត្រូវកែតម្រូវនោះ គឺកែវិធីដែលយើងធ្វើ មិនមែនប្រកែកដាច់អហង្ការជាមួយគេថា តាំងពីដើមមកយើងធ្វើតែបែបនេះឡើយ៕