ថ្ងៃ​ណាត់​ជួប​ដំបូង បើ​បុរស​ធ្វើ​រឿង ៤ យ៉ាងនេះ គួរតែឈប់​ទំនាក់ទំនង​គ្នាទៅ

  • 2021-01-27 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

នារី​ខ្លះ​​បាន​ស្គាល់​​បុរស​​តាម​បណ្ដាញ​សង្គម និង​បាន​ណាត់​ជួប​មុខ​គ្នា​​ដើម្បី​ចង់​ដឹង​ពី​អត្តចរិត​​គេ​ខាង​ក្រៅ​ថា​ជា​មនុស្ស​យ៉ាង​ម៉េច​។ ប្រសិនបើ​បុរស​ម្នាក់​នោះ​មាន​សញ្ញា​ទាំង ៤ យ៉ាង​នេះ បញ្ជាក់​ថា​អ្នក​ណាត់​ខុស​មនុស្ស​ហើយ។

១.មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្នក​និយាយ

តើ​អ្នក​គួរ​បន្ត​ទំនាក់ទំនង​ឲ្យ​ក្លាយ​ទៅ​ជា​ស្នេហា​ជាមួយ​បុរស​មិន​យក​ចិត្ត​ទុកដាក់​ស្ដាប់ សូម្បី​តែ​នេះ​គឺជា​ថ្ងៃ​ណាត់​គ្នា​ជួប​មុខ​គ្នា​ដំបូង​នោះ។ គេ​នឹង​គិត​តែ​ពី​ចុច​ទូរសព្ទ ឬ​មិន​មើល​មក​មុខ​អ្នក តែ​បែរ​ជា​មើល​ទៅ​អ្វី​ផ្សេង​នោះ ជា​សញ្ញា​បញ្ជាក់​ថា​អ្នក​ណាត់​ខុស​មនុស្ស​ហើយ។

រូបតំណាង

២.គំនិត​ផ្ទុយ​គ្នា

ស្រី​ៗ​មិន​មែន​ចង់​ឲ្យ​គេ​យល់ស្រប​គ្រប់​ពេល​វេលា តែ​បើ​ណាត់​គ្នា​ជាមួយ​បុរស​ម្នាក់​ដែល​សម្លឹង​មើល​គ្នា​ជា​សង្សារ។ តែ​បែរ​ជា​និយាយ​ប្រឆាំង​នឹង​គំនិត​អ្នក​ជានិច្ច តើ​អាច​បន្ត​ទៅ​មុខ​រួច​ដែរ​ទេ។ ទង្វើ​របស់​គេ​បែប​នេះ​បង្ហាញ​ថា​អ្នក​ទាំងពីរ​មាន​បុគ្គលិកលក្ខណៈ និង​ចិត្ត​គំនិត​ខុស​គ្នា​ស្រលះ។

៣.គ្មាន​គំនិត​វិជ្ជមាន

អ្នក​រក​ឃើញ​ចំណុច​មួយ ដែល​ដៃគូ​អ្នក​មិន​ចាប់​អារម្មណ៍​គិតគូរ​ពី​រឿង​ល្អ​ៗ​ទេ តែ​បែរ​ជា​គិត​តែ​រឿង​អាក្រក់​ៗ​ទៅវិញ។ ករណី​នេះ​តែគួរ​សម្រេចចិត្ត​បញ្ចប់​ទំនាក់ទំនង​ទើប​ជា​វិធី​ល្អ​បំផុត។

៤.កែវ​ភ្នែក​បង្ហាញ​ពី​ភាព​គ្មាន​ទំនុក​ចិត្ត

កែវ​ភ្នែក​គឺ​អាច​បញ្ជាក់​ពី​បាន​ពី​អត្តចរិត​មនុស្ស​ម្នាក់​ៗ​បាន។ តែ​បើ​ពេល​ជួប​គ្នា​នោះ កែវ​ភ្នែក​គេ​មិន​ហ៊ាន​សម្លឹង​ឲ្យ​ចំ​អ្នក និង​រេ​ចុះ​ឡើង​បញ្ជាក់​បាន​ថា គេ​ជា​មនុស្ស​មិន​គួរ​ឲ្យ​ទុកចិត្ត​ឡើយ៕

រូបតំណាង

ចុចអាន៖បើ​សង្សារ​មក​សុំ​ត្រូវ​គ្នា​វិញ អ្នក​គួរ​សួរ​ខ្លួនឯង ៥ សំណួរ​នេះ​សិន

អត្ថបទ៖ ទ្រី រ៉ាវី