ជ្រើសវត្ថុមួយ ដើម្បីដឹងថាអ្នកគួរតែបន្ថែមអ្វីអោយជីវិតអ្នកក្នុងខែដំបូងនៃឆ្នាំថ្មីនេះ

  • 2021-01-15 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សយើងពេកខ្លះអាចនឹងពិបាកយល់បន្តិច សូម្បីតែខ្លួនឯងក៏មិនដឹងថាខ្វះខាតអ្វី ចង់បានអ្វីនោះដែរ។ បើសិនជាមានបញ្ហាបែបនេះមែន សាករើសវត្ថុដែលពេញចិត្តមួយមើល៖

ផ្លែទំពាំងជូរ

អ្វីដែលអ្នកខ្វះខាតបំផុត នៅក្នុងជីវិតអ្នកនាពេលនេះគឺ សុខភាពមាំមួន។ អ្នកមានអ្វីដែលគ្រប់គ្នាច្រណែន ហើយតែងស្រម៉ៃចង់បានគ្រប់ៗគ្នាទាំង ទ្រព្យសម្បត្តិ ការងារមុខដំណែង និង ក្រុមគ្រួសារដ៏មានសុភមង្គលមួយ ខ្វះខាតតែសុខភាពមិនសូវជាអំណោយផលតែមួយមុនប៉ុណ្ណោះ។

នាឡិកា

អ្នកតែងតែមានអារម្មណ៏ថាខ្លួនឯងនេះ ខ្វះខាតភាពនឹងនរ នឹង មិនមានការជឿជាក់លើខ្លួនឯងសោះពីរឿងអនាគត។ អ្វីដែលអ្នកត្រូវការបំផុតនៅក្នុងពេលនេះ គឺចំនាយពេលដើម្បីសួរនាំខ្លួនឯងអោយបានច្បាស់ រៀបគម្រោងអនាគតអោយបានជាក់លាក់ ដើម្បីអោយបំណងប្រាថ្នាអ្នកទាំងប៉ុន្មានអាចលេចចេញជារូបរាងឡើងមក។

កាំជ្រួច

ចាំបាច់ណាស់សម្រាប់អ្នកក្នុងមួយរយះពេលនេះក្នុងការសង្កេតមើលថា តើនរណាក្បែរខ្លួនៗនេះ ជាមនុស្សដែលគួរអោយទុកចិត្តបានយ៉ាងពីតប្រាកដ មិនមែនសម្ដែងតែនៅនឹងមុខអ្នកនោះ។ ពេលដែលបានពិចារណាយ៉ាងច្បាស់លាស់ហើយនោះ អ្នកនឹងលែងសូវបារម្ភ និង គិតច្រើនដូចមុនមិនខាន។

ស្រា​សំ​ប៉ា​ញ

ក្នុងពេលកន្លងមកនេះ អ្នកតែងតែរអ៊ូថាជិវិតអ្នកមិនមានរឿងអ្វីថ្មីទាល់តែសោះ ការងារក៏ក្លាយជារឿងងាយស្រួលមិនពិបាកដូចមុន។ អ្នកដែលអាចជួយអ្នកបានក្នុងពេលនេះមានតែស្វែងរកអ្វី ដែលអាចអោយអ្នកលត់ដំខ្លួនឯងជាងនេះ បានពិបាកខ្លួនបន្តិច ច្បាស់ជាលែងរអ៊ូមិនខាន។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម