រូបដែលឃើញមុនគេ នឹងប្រាប់អ្វីដែលអ្នកគួរផ្លាស់ប្តូរ ដើម្បីទទួលបានភាពសប្បាយរីករាយ

  • 2021-01-14 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​រូប​នេះ ​តើ​អ្នក​ឃើញ​អ្វី​មុន​គេ? ​ក្នុង​នោះ​មាន​ដូច​ជា៖ ​រូប​គូស្នេហ៍ ​រូប​បបូរ​មាត់ ​និង​រូប​សមុទ្រ។ ​បន្ទាប់​មក​ផ្ទៀង​ចម្លើយ​ខាង​ក្រោម។

​បើ​អ្នក​ឃើញ​រូប​គូ​ស្នេហ៍

​​​បើ​អ្នក​ឃើញ​រូប​គូស្នេហ៍​មុន​គេ​ក្នុង​រូប​នេះ នេះ​បង្ហាញ​ថា អ្នក​ប្រហែល​កំពុង​ស្វែង​រក​ស្នេហា​ពិត​មួយ។ ចំពោះ​អ្នក​ ​​ត្រូវ​ការ​មនុស្ស​ម្នាក់​ដែល​សុទិដ្ឋិនិយម ​ចេះ​ស្តាប់​ពី​ហេតុ​ផល ​មិន​ងាយ​ឈ្លោះ​គ្នា ​​ឬ​រក​រឿង​រំខាន​ដល់​អ្នក​នោះ​ទេ។ ​ប៉ុន្តែ ប្រសិន​បើ​អ្នក​បាន​ជួប​មនុស្ស​ពិសេស​ម្នាក់​នោះ ​អ្នក​និង​គេ​បែរ​ជា​មិន​សូវ​ត្រូវ​គ្នា​ទៅ​វិញ ​ដោយសារ​ទស្សនៈ​របស់​អ្នក​ទាំង​ពីរ​ហាក់​មិន​សូវ​ស្រប​គ្នា

​ដំណោះ​ស្រាយ៖ ​ត្រូវ​ចាំ​ថា ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ចង់​ជួយ​អ្នក ​ឲ្យ​មាន​ពេល​វេលា​ល្អ​ៗ។

​​បើ​អ្នក​ឃើញ​រូប​បបូរ​មាត់

នេះ​បង្ហាញ​ថា អ្នក​កំពុង​ស្វែង​រក​ភាព​ស្ងប់​​សុខ និង​ស្ថេរភាព​មួយ​នៅ​ក្នុង​ជីវិត។ ​ជា​​ច្រើន​ដង ​អ្នក​តែង​ខ្វះ​ទំនុក​ចិត្ត​ក្នុង​ការ​បង្កើត​គម្រោង​ជីវិត​នា​ពេល​​អនាគត ​ដែល​នេះ​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​អ្នក​ស្មុគ​ស្មាញ​ដើម្បី​ទទួល​បាន​អ្វី​ដែល​អ្នក​ប៉ង។

ដំណោះ​ស្រាយ៖ អ្នក​ត្រូវ​ហ៊ាន​ផ្លាស់​ប្តូរ ហើយ​កុំ​ខ្លាច ។ ​ត្រូវ​ហ៊ាន​ប្រថុយ និង​ហ៊ាន​ដឹកនាំ​ខ្លួន​ឯង។

បើ​អ្នក​ឃើញ​​សមុទ្រ

​​ជា​ញឹក​ញាប់ ​អ្នក​តែង​គិត​ពី​រឿង​អតីតកាល ដែល​​នេះ​ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​អ្នក​​ឈឺ​ចាប់។ អ្នក​ចូល​ចិត្ត​គិត​រឿង​ដែល​បាន​កើត​ឡើង​​រួច​ហើយ ​និង​​ពន្យារ​ពេល​ក្នុង​ការ​រៀប​ចំ​​​អ្វី​មួយ។

ដំណោះ​ស្រាយ៖ អ្នក​គួរ​ចេះ​ដាក់​ផែន​ការ​ក្នុង​រយៈ​ពេល​វែង ​ដើម្បី​រៀប​ចំ​និង​តម្រែ​តម្រង់​ទិស​ដៅ​ជីវិត​របស់​អ្នក​ឲ្យ​បាន​ល្អ។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម