ទោះមើលទៅស្អាតយ៉ាងណា ស្ត្រីមានផ្ទៃពោះមិនគួរប្រើរបស់ទាំនេះ បើមិនចង់ធ្វើបាបកូនៗក្នុងផ្ទៃ

  • 2021-01-18 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងអំឡុងពេលមានផ្ទៃពោះសុខភាពអ្នកម៉ាក់តែងត្រូវការយកចិត្តទុកដាក់ខ្ពស់ ព្រោះខ្លាចការធ្វេសប្រហែសណាមួយ ដែលប៉ះពាល់ដល់សុខភាពទារកក្នុផ្ទៃ។ ស្ត្រីមានផ្ទៃពោះគួរតែប្រយ័ត្ន និងចៀសវាងប្រើប្រាស់វត្ថុដែលមិនធានាដល់ការលូតលាស់ល្អរបស់ទារក។

នៅកៀកអេក្រង់កុំព្យូទ័រពេក

កាំរស្មីចេញពីកុំព្យូទ័រជាធម្មតា មានកម្លាំងខ្លាំងជាងពន្លឺធម្មតាដល់ទៅ៤៥ ដង។ ការសិក្សានៅសហរដ្ឋអាមេរិកបង្ហាញថា៖ ក្នុងរយៈពេល ១-៣ ខែដំបូងនៃការមានផ្ទៃពោះ ​បើមួយថ្ងៃមើលទូរទស្សន៍ ឬនៅក្បែរកញ្ចក់អេក្រង់កុំព្យូទ័រ លើសពី ៤ ម៉ោងជាង លទ្ធភាពនៃការរំលូតកូន និងការខូចទ្រង់ទ្រាយពីកំណើតមានច្រើន ប្រហែល ៦០%។

សារជាតិវិទ្យុសកម្មខ្ពស់ចេញពីទូរស័ព្ទដៃ

សារជាតិវិទ្យុសកម្ម ចេញពីក្នុងទូរស័ព្ចល័តមខ្ពស់ជាង ២០ ដង ដែលអាចបង្កើតរលកអេឡិចត្រូម៉ាញ៉េទិច ដែលអាចបណ្តាលឱ្យខូចទ្រង់ទ្រាយរបស់ទារក។ បើមិនចាំបាច់ ស្ត្រីមានផ្ទៃពោះមិនគួរប្រើទូរស័ព្ទចល័តជាប្រចាំច្រើនម៉ោងពេកនោះទេ។ នៅពេលស្តាប់ទូរស័ព្ទអ្នកមិនគួរដាក់ផ្ទាល់លើត្រចៀកទេ ដើម្បីអាចកាត់បន្ថយបរិមាណវិទ្យុសកម្មពី ៨០% ដល់ ៩០% ឬដាក់ឆ្ងាយខ្លួន ឬប្រើកាស ឬបើសំឡេងចេញមកក្រៅ (Speaker)។

គ្រឿងសំអាងមានផ្ទុកសារធាតុគីមីដែលបង្កគ្រោះថ្នាក់មិនគួរប្រើ

ត្រីមាសដំបូងនៃការមានផ្ទៃពោះ សរសៃប្រសាទទារក មានការអភិវឌ្ឍយ៉ាងខ្លាំង ដំណាក់កាលនេះបើម្តាយប្រើប្រាស់ ឬប៉ះពាល់ នឹងសារធាតុគីមីអាចធ្វើឲ្យខូចប្រព័ន្ធសរសៃប្រសាទរបស់ទារក និងខួរក្បាល។ ដូច្នេះស្ត្រីមានផ្ទៃពោះចាំបាច់ត្រូវចៀសវាងការប៉ះពាល់នឹងសារធាតុគ្រោះថ្នាក់ដូចជា៖ សំណ គីមី កាំរស្មីអ៊ិច ថ្នាំសម្លាប់សត្វល្អិត និងថ្នាំកណ្តៀរ ដែលជះឥទ្ធិពលអាក្រក់ដល់ទារក។

ស្បែកជើងកែងខ្ពស់

សម្រាប់នារីៗ ស្បែកជើងកែងទោះបីជាវាជួយឱ្យស្ត្រីមើលទៅស្អាតយ៉ាងណាក៏ដោយ តែវាមិនសាកសមសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ។ វាអាចបណ្តាលឱ្យទម្ងន់ផ្តោតលើម្រាមជើងខ្លាំង ជាហេតុធ្វើឱ្យឈាមរត់មិនល្អធ្វើឱ្យហើមជើង អាចជំពប់ជើងដួល គ្រោះថ្នាក់ដល់ជីវិតកូន និងទាំងម្តាយ។ ដូច្នេះគួរជ្រើសរើសស្បែកជើងសមស្របសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលមានកម្ពស់ទាប អាចទប់លំនឹងនិងតុល្យភាពទំងន់រាងកាយ ជួយធ្វើឱ្យការដើរងាយស្រួល គឺជាការល្អបំផុត។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម