លុយ​៤​ប្រភេទ ដែល​ទោះ​បី​ជា​​ស្លាប់​ក៏​មិន​គួរ​ប៉ះ បើ​មិន​ចង់​អន្តរាយ​ដល់​ខ្លួន

  • 2021-01-04 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ទាល់​ច្រក ឬ​អត់​លុយ​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​មិន​គួរ​លាដៃ​យក​លុយ​ទាំង​នេះ​មក​ដាក់​ខ្លួន​ដែរ ត្បិត​មិន​ត្រឹម​តែ​មិន​ជួយ​ចម្រើន​ដល់​ខ្លួន​ទេ គឺ​អាច​នាំ​ទុក្ខ​ដល់​ខ្លួន​ទៀត​ផង។

១. លុយ​ដែល​គេ​ឲ្យ​ខ្ចី

អ្នក​មាន​ដឹង​ទេ​ថា អ្នក​ដែល​ហ៊ាន​ឲ្យ​លុយ​អ្នក​ខ្ចី មិន​មែន​គេ​ធូរធារ​អ្វី​ឡើយ តែ​គេ​យល់​នូវ​អារម្មណ៍​នៅ​ពេល​គ្មាន​លុយ​នៅ​ក្នុ​ង​ខ្លួន​សោះ។ ដូច​នេះ​ហើយ ទោះ​បី​ជា​មិន​ធូរ​ខ្លាំង ក៏​គេ​ប្រឹង​ត្បៀត​មួយ​ចំណែក​ឲ្យ​អ្នក​ខ្ចី​ដែរ។ អ្នក​មិន​គួរ​សង​គុណ​គេ ដោយ​សារ​ស៊ីដាច់​មិន​សង​វិញ​ឡើយ។ កុំ​គិត​ថា​គេ​មិន​បើក​មាត់​ទារ ហើយ​គេ​ភ្លេច​នោះ គ្រាន់​តែ​គេ​មិន​ចង់​ធ្វើ​ឲ្យ​អាក្រក់​មើល​នោះ​ទេ។ បើ​អ្នក​ខ្ចី​ហើយ មិន​សង​គេ​ម្ដង អ្នក​នឹង​លែង​មាន​ឱកាស​លើក​ទី​២​ហើយ។

២. លុយ​រក​បាន​ដោយ​​ក្បត់​មនសិការ​ខ្លួន​ឯង

មាន​លុយ​តែ​បើ​គ្មាន​ទឹក​ចិត្ត សួរ​ថា​មាន​លុយ​នោះ​មាន​ក្ដី​សុខ​ ឬ​អត់។ មនុស្ស​ម្នាក់​ទោះ​បី​ជា​ស្រលាញ់​លុយ​ដល់​កម្រិត​ណា​ក៏​គួរ​រក​លុយ​តាម​ផ្លូវ​ល្អ​ដែរ។ អ្នក​ដែល​រក​លុយ​បាន​ដោយ​កិប​កេង​គេ ជិះជាន់​គេ មិន​យូរ​មិន​ឆាប់ លុយ​នោះ​គង់​តែ​បាត់​ទៅ​វិញ។ លុយ​ដែល​មក​លឿន ក៏​ចាក​ចេញ​ទៅ​វិញ​ដោយ​ប្រញាប់​ដែរ។

៣. លុយ​បាន​ពី​បុណ្យ​សព បុណ្យ​ខ្មោច និង​បុណ្យ​ផ្សេង​ៗ

ទឹក​ប្រាក់​ដែល​ប្រមូល​បាន​ពី​ការ​ចូល​បុណ្យ​ផ្សេង​ៗ គួរ​ប្រើ​ឲ្យ​ត្រូវ​ជាមួយ​គោលដៅ​ដែល​បាន​កំណត់​មក​ពី​ដំបូង។ លុយ​ដែល​ចូល​រួម​ដើម្បី​ធ្វើ​បុណ្យ ហាម​ដាច់​ខាត​យក​ប្រើ​ជា​ប្រយោជន៍​ឯកជន។ កេង​ចំណេញ​ពី​លុយ​បុណ្យ​គឺ​ទទួល​បាប​ធ្ងន់​បំផុត ទោះបី​ជា​មាន​យ៉ាង​ណា​ក៏​ត្រូវ​រលាយ​ទៅ​វិញ​ដែរ។

៤. លុយ​ដែល​គេ​ផ្ញើ​ឲ្យ​ជួយ​ទុក

គេ​ផ្ញើ​លុយ​ឲ្យ​យើង​ទុក​ មាន​ន័យ​ថា​គេ​ទុក​ចិត្ត​យើង​មួយ​រយ​ភាគ​រយ​ហើយ តែ​បើ​យើង​នៅ​ដាច់​ចិត្ត​ស៊ី​លុយ​គេ​ទៀត មាន​ន័យ​ថា​មនុស្ស​យើង​ចិត្ត​ដាច់​បំផុត រក​លេខ​គ្មាន​ឡើយ។ គេ​យក​មក​ផ្ញើ​យើង ព្រោះ​គេ​គ្មាន​ទី​តាំង​សុវត្ថិភាព​ដើម្បី​ទុក​ដាក់ តែ​បើ​យើង​យក​លុយ​នេះ​ទៀត​ តើ​អ្នក​គិត​ថា​តម្លៃ​ខ្លួន​របស់​អ្នក​នឹង​ធ្លាក់​ដល់​កម្រិត​ណា?

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម