ហេតុអ្វីគ្មានលុយហើយ ម៉េច​មិន​សន្សំលុយ​ទិញ​ផ្ទះ​សម្បែង ម៉េច​នៅ​ចាយ​លើ​ការ​ផឹកស៊ីទៀត

  • 2020-12-30 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន ឃើញ​ការ​សប្បាយ​ចំពោះ​មុខ​សិន ដោយ​រឿង​ថ្ងៃ​ស្អែក ទុក​ស្អែក​ចាត់ចែង។ ឯ​ខ្លះ​ទៀត​គិត​វែង​ឆ្ងាយ បារម្ភ​ច្រើន គិត​មុន​ដល់​ទៅ​រាប់​ឆ្នាំ។

កើត​មក​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន មិន​ថា​អ្នក​ណា ក៏​ដូច​អ្នក​ណា គឺ​រមែង​ចង់​បាន​ជីវិត​មួយ​ដែល​សុខស្រួល គ្មាន​ភាព​លំបាក​ច្រើន។ តែ​សួរ​ថា នៅ​លើ​លោក​ដ៏​ធំធេង​មួយ​នេះ មាន​ប៉ុន្មាន​ភាគ​រយ​ដែល​កើ​តមក​គឺ​នៅ​ក្នុង​គ្រួសារ​អ្នក​មាន​ស្រាប់​នោះ?

គឺ​សុទ្ធ​សឹង​តែ​រក​ឡើង​ពី​បាត​ដៃ​ទទេទាំង​អស់។ បើ​មិន​ប្រឹង​រក​ទេ គឺ​គ្មាន​ថវិការ​ដើម្បី​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ឡើយ។ តែ​ទន្ទឹម​នឹង​ការ​ព្យាយាម​រក​លុយ​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ ផ្គត់ផ្គង់​ខ្លួន​ឯង​នេះ ក៏​មនុស្ស​ជា​ច្រើន​យក​លុយ​ដែល​ពិបាក​រក​មួយ​នេះ ដើម្បី​កម្សាន្ត​អារម្មណ៍​ពី​ការ​ធ្វើ​ការ​គ្មាន​ថ្ងៃ​ឈប់​ផង​ដែរ។

នៅ​ពេល​ឃើញ​ដូច​នេះ អ្នក​ដែល​មាន​ស្រាប់​តែង​តែរិះគន់​ថា ហេតុ​អ្វី​បើ​គ្មាន​លុយ​បែប​នេះ​ហើយ ម្ដេច​មិន​សន្សំ​លុយ ទិញ​ផ្ទះ ឬ​ធ្វើ​អ្វី​ធំដុំ​ទៅ ម្ដេច​នៅ​ចាយ​កំប៉ិកកំប៉ុក​បែប​នេះ​ទៀត។ ដល់​ពេល​ណា​ទើប​មាន​ដូច​គេ​ដូច​ឯង។ ខណៈ​មតិ​នេះ​ត្រូវ​ ក៏​មាន​ការ​លើក​ឡើង​ថា ប្រសិន​បើ​លុយ​ដែលប្រឹង​រក​មក​ហើយ តែ​មិន​ប្រើ​ដើម្បី​កម្សាន្ត​អារម្មណ៍​ពេល​ស្មុគ​ទៀត​នោះ ទម្រាំ​តែ​មាន​លុយ​ច្រើន​ដូច​គេ​ដូច​ឯង បែប​ត្រូវ​ឆ្កួត​មនុស្ស​មួយ​ទាំង​មូល​ហើយ​ក៏មិន​ដឹង​។

ដឹង​ថា ដំបូន្មាន​របស់អ្នក​មាន​ទាំង​នោះ​គឺ​ចង់​ឲ្យ​យើង​ចេះ​សន្សំ​សំចៃ ដើម្បី​អនាគត​ល្អ​វែង​ឆ្ងាយ ប៉ុន្តែ​មនុស្ស​ផ្សេង​គ្នា មាន​វិធី​ចាយ​លុយ​ផ្សេង​គ្នា។ អ្នក​ខ្លះ​ពូកែ​សន្សំ ដោយ​មិន​ដើរ​លេង​អ្វី​សោះ​ក៏​អាច​ធ្វើ​ទៅ​បាន តែ​មួយ​ចំនួន​ទៀត ត្រូវ​រំសាយ​អារម្មណ៍​ទើប​មាន​កម្លាំង​ចិត្ត​ធ្វើ​ការ​បន្ត​ទៀត។

សរុប​សេចក្ដី​មក ការ​ចាយ​លុយ​បែប​ណា គឺ​គ្មាន​ខុស​គ្មាន​ត្រូវ​នោះ​ឡើយ គឺ​អាស្រ័យ​ទៅតាម​បុគ្គល​នីមួយ​ៗ។ ដូច​នេះ​ បើ​ឃើញ​គេ​មិន​ទាន់​សល់​លុយ តែ​ដើរ​លេង​ក៏​កុំ​បន្ទោស​គេ​ថា​មិន​ចេះ​សន្សំ​អី ព្រោះនេះ​គឺ​ជា​ការ​រំសាយ​អារម្មណ៍​ដើម្បី​បន្ត​រក​ចំណូល​បន្ថែម​របស់​គេ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម