រឿង ៤ យ៉ាងអ្នកគួរធ្វើដើម្បីកាត់បន្ថយជាតិខ្លាញ់និងការកើតមុន

  • 2020-12-28 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីៗតែងតែមានភាពធុញទ្រាន់នឹងផ្ទៃមុខមានជាតិខ្លាញ់មិនថារដូវណាក៏ដោយ ជាពិសេសគឺរដូវក្តៅ។ ផ្ទៃមុខមានជាតិខ្លាញ់មិនត្រឹមតែធ្វើអោយស្បែកមុខមិនស្រស់ថ្លាហើយងាយនឹងកើតមុនទៀត។ ដូច្នេះបើសិនជាចង់បំបាត់ជាតិខ្លាញ់លើផ្ទៃមុខ អ្នកត្រូវមានការរស់នៅល្អនិងការអនុវត្តទម្លាប់ល្អ។

១/ យកចិត្តទុកដាក់នឹងអាហារដែលបរិភោគ

អាហារបំពងជាអាហារមួយដែលធ្វើអោយផ្ទៃមុខងាយកើតមុននិងមានជាតិខ្លាញ់ ដូច្នេះអ្នកគួរតែកាត់បន្ថយការញ៉ាំរបស់បែបនេះ ងាកបែរមកញ៉ាំអាហារដែលសម្បូរទៅដោយវីតាមីនAឬវីតាមីនផ្សេងៗវិញទើបវាជួយទ្រទ្រង់សារពាង្គកាយដូចជាស្បែកមុខជាដើម។

២/ បរិភោគទឹកអោយបានច្រើន

បរិភោគទឹកអោយបានច្រើនដោយសារវាមិនត្រឹមតែជួយអោយមានសុខភាពល្អមិនអោយសារពាង្គកាយបាត់បង់ជាតិទឹក ហើយទប់ស្កាត់ជាតិខ្លាញ់នៅលើផ្ទៃមុខព្រោះទឹកជួយបង្កើនសំណើមដល់ស្បែកនិងជួសជុលកោសិកាចាស់ៗ។

៣/ ការពារស្បែកពីពន្លឺព្រះអាទិត្យ

ពន្លឺព្រះអាទិត្យពិតជាមានហានិភ័យចំពោះស្បែកមុខ ព្រោះវាធ្វើអោយកើតមុន ឡើងក្រហមនិងមានជាតិខ្លាញ់ច្រើន។ រាល់ពេលដែលអ្នកធ្វើដំណើរចេញទៅក្រៅអ្នកត្រូវលាបឡេការពារកម្តៅថ្ងៃជានិច្ច។

កំហុសដ៏ធំបានពីការប្រើផលិតផលលាងសម្អាតមុខខុសក្បួនខ្នាត ដែលអ្នកមិនធ្លាប់ដឹង

៤/ លាងសម្អាតមុខជាប្រចាំ

ផ្ទៃមុខប៉ះនឹងបរិយាកាសខាងក្រៅបង្កអោយមានធូលីកខ្វក់ងាយនឹងកើតមុន ដូចនេះអ្នកត្រូវតែលាងសម្អាតហើយគួរប្រើប្រាស់ហ្វូមលាងមុខដែលមិនមានសារធាតុខ្លាញ់និងមិនមានជាតិកាត់៕

រូបភាព៖ pinterest

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម