នារីម្នាក់ប្រែពីក្ដាមស្រែ ទៅជាស្អាតដូចតារាសម្ដែងដោយសារសម្រកបាន ២៥គីឡូ
- 2020-12-10 03:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់ប្រែពីក្ដាមស្រែ ទៅជាស្អាតដូចតារាសម្ដែងដោយសារសម្រកបាន ២៥គីឡូ
មានកម្ពស់ ១.៦១ម តែមានទម្ងន់ដល់ទៅ ៨០គីឡូ នារីម្នាក់បានព្យាយាមអស់ពីសមត្ថភាពដើម្បីសម្រកគីឡូបានដល់ទៅ ២៥គីឡូ។
ធាត់មិនប្រាកដថាអាក្រក់នោះទេ តែវាអាចជាចំណុចមួយដែលធ្វើឲ្យអ្នកដទៃ មកសើចចំអកលើរូបរាងរបស់យើង។ ព្រោះនៅសម័យដែលអ្នកណាក៏និយមសម្រស់ស្រស់ស្អាតនោះ ការដែលមានរាងទ្រលុកទ្រលន់ អាចធ្វើឲ្យមនុស្សជាច្រើនបាត់បង់ភាពជឿជាក់មិនតិចឡើយ។
យ៉ាងណាក្ដី វិថីតម្រង់ទៅការសម្រកគីឡូឲ្យបានជោគជ័យក៏មិនងាយនោះដែរ ដោយអ្នកខ្លះចំណាយពេលរាប់ឆ្នាំក៏សម្រកគីឡូមិនចុះនោះទេ។ តែជាមួយការព្យាយាម គ្មានអ្វីដែលមិនសម្រេចនោះឡើយ។ ជាក់ស្ដែង នារីម្នាក់ឈ្មោះ Yue Liang អាយុ ២២ ឆ្នាំ មកពីប្រទេសចិន ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យនោះ ធ្លាប់មានទម្ងន់ដល់ទៅ ៨០គីឡូ។
ដោយសារតែធាត់ពេក បានធ្វើឲ្យស្បែកមុខរបស់នារីកើតឆ្នាំ ១៩៩៨ រូបនេះតឹងពេក ធ្វើឲ្យមុខរបស់នាងឡើងក្រហមគ្រប់រដូវទាំងអស់។ ដោយសារតែរូបរាងធាត់បែបនេះ ធ្វើឲ្យ Yue Liang ទោះបីជាមានអាយុ ២២ឆ្នាំហើយក្ដី ក៏នៅតែមិនអាចរកការងារធ្វើបាន។
ដោយគិតថា ខ្លួនមិនអាចរស់នៅបែបនេះជារៀងរហូត ទើបធ្វើឲ្យនារីរូបនេះប្ដេជ្ញាចិត្តសម្រកគីឡូឲ្យទាល់តែបាន។ យ៉ាងណាក្ដី ជោគជ័យមិនអាចរកបានងាយៗឡើយ ដោយការសម្រកលើកទី១របស់នាង មិនបានសម្រេច ព្រោះនៅពេលតមអាហារ នាងមានអារម្មណ៍ថាឃ្លានខ្លាំង មិនអាចគេងលក់។
បន្ទាប់មកនាងបានផ្លាស់ប្ដូរ ដោយនាងបន្ថយការរតមអាហារ តែបន្ថែមការហាត់ប្រាណ ហើយពឹងឲ្យមិត្តភ័ក្ដិជួយដាស់តឿនខ្លួន កុំឲ្យញ៉ាំយប់។ គួបផ្សំគឺនាងបានបញ្ឈប់ការទទួលទាន Fast Food (អាហារចម្អិនស្រាប់) ១០០%តែម្ដង។ ក្រោយរយៈពេលជាង ៨ខែ Yue Liang បានសម្រក២៥គីឡូ ហើយមុខនាងពេលនេះលែងក្រហម ហើយមុខ និងរាងស្អាតមិនចាញ់សិល្បករឡើយ។ ហើយអ្វីដែលរីករាយបំផុតនោះគឺ ក្រោយ២២ឆ្នាំ ទីបំផុតនាងក៏រកបានការងារធ្វើហើយដែរ ដោយគេលែងបដិសេធដោយសាររូបរាងរបស់នាងទៀតហើយ៕