ផ្លែឈើ ១០មុខ គ្មានជាតិខ្លាញ់ល្អសម្រាប់អ្នកចង់សម្រកគីឡូ ហើយមិនប៉ះពាល់សុខភាព

  • 2020-11-03 04:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វិធីសម្រកទម្ងន់ដ៏ល្អបំផុត គឺដំបូងអ្នកត្រូវកាត់បន្ថយការញាំផ្អែមៗ ឬសារធាតុដែលផ្អែមខ្លាំង ដែលក្នុងចំណីអាហារដែលប្រចាំថ្ងៃរបស់អ្នក។ ប្រសិនបើអ្នកណាជាមនុស្សដែលញៀន នឹងការញ៉ាំរបស់ដែលផ្អែមៗ មិនថាតិច ឬច្រើនក៏ដោយ សូមប្តូរទៅញ៉ាំផ្លែឈើ​ ដែលផ្អែមតិចជំនួសវិញ ដែលវាល្អប្រសើរសម្រាប់ជួយសុខភាពរាងកាយ សម្រស់ ពិសេស គឺការចង់សម្រកទម្ងន់តែម្តង។

ថ្ងៃនេះ កញ្ញា ណែនាំ ផ្លែឈើ ចំនួន ១០ មុខ សម្រាប់ការសម្រកទម្ងន់ សម្រាប់មិត្តនារី ៗ អាចរីករាយទទួលទានជាប្រចាំ ដើម្បីបានទាំងសុខភាពរាងកាយ និងសម្រស់ ដោយមិនចាំបាច់ព្រួយបារម្ភអំពីកាឡូរី ឬគីឡូហក់ឡើងខ្លាំង។

១. ផ្លែប៉ោម

ត្រូវបានគេនិយាយថាជាផ្លែឈើដ៏ល្បីល្បាញមួយនៅក្នុងរបបអាហារផ្លែប៉ោម ១០០ ក្រាមផ្តល់ថាមពល ៥២ កាឡូរីជាមួយនឹងភាពផ្អែមធម្មជាតិរបស់ផ្លែប៉ោម។ លើសពីនេះទៀតវាពោរពេញទៅដោយវីតាមីននិងសារធាតុរ៉ែមានប្រយោជន៍ បន្ទាប់ពីញ៉ាំវាមិនមានអារម្មណ៍ឃ្លានញឹកញាប់ទេដែលល្អឥតខ្ចោះសម្រាប់ស្ត្រីដែលញៀន នឹងការញាំអាហារផ្តេសផ្តាសគ្រប់ពេល។

២. ផ្លែឪឡឹក

ផ្លែឈើដែលមានជាតិជូរ ហើយយើងអាចបរិភោគវាបានយ៉ាងល្អឥតខ្ចោះនៅរដូវក្តៅ។ វាក៏ជួយក្នុងការបញ្ចេញកាកសំណល់ចេញពីរាងកាយផងដែរ។ បន្ទាប់ពីញ៉ាំរួចស្បែករបស់អ្នកនៅតែមានសំណើមដដែល។ ផ្លែឪឡឹក ១០០ ក្រាមផ្ទុក ២៥ កាឡូរី។

៣. ស្រកានាគ

ផ្លែឈើ ស្រកានាគ តែ ១០០ ក្រាមផ្តល់ ៦០ កាឡូរីមិនជាច្រើនទេ។ សាកសមសម្រាប់សុភាពនារី តើអ្នកណាកំពុងស្វែងរកការកាត់បន្ថយការញាំច្រើន សម្រកទម្ងន់ លើសពីនេះផ្លែស្រកានាគក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ ផ្លែឈើប្រភេទនេះ ជួយឱ្យស្បែករបស់យើងមានសំណើម ស្តារយុវជនតាមរបៀបដែលមិនចាំត្រូវការប្រើប្រាស់ក្រែមលាបច្រើនគ្រាន់តែទទួលទានវា។

៤. ផ្លែល្ហុង

ប្រសិនបើនិយាយអំពីផ្លែឈើ គឺជាប្រភេទផ្លែឈើមួយប្រភេទល្អប្រសើរបំផុតសម្រាប់រំលាយអាហារ ហើយគ្មាននរណាម្នាក់មិនគិតពីផ្លែល្ហុងនោះទេ។ ប៉ុន្តែនោះមិនមែនជាអត្ថប្រយោជន៍តែមួយគត់ដែលផ្លែល្ហុងមាននោះដែរ ប៉ុន្តែផ្លែល្ហុងមានផ្ទុកនូវអង់ស៊ីមដែលជួយដល់ការរំលាយអាហារ និងសារជាតិ flavonoids, carotene, វីតាមីន C, សារធាតុប្រឆាំងអុកស៊ីតកម្ម នោះនឹងជួយបំប៉ននិងការពារភាពចាស់នៃស្បែកមុនអាយុ វាក៏អាចប្រឆាំងនឹងជាតិខ្លាញ់លើសនៅក្នុងខ្លួនដែលផ្លែល្ហុង ១០០ ក្រាមផ្តល់ ១៣ កាឡូរី។

៥. ផ្លែត្របែក

សំបូរទៅដោយសារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៍ដូចជា៖ កាបូអ៊ីដ្រាត និងជាតិសរសៃ ដែលជួយឱ្យយើងឆ្អែតបានយូរ។ ពិសេសគ្រាន់តែផ្លែត្របែក ១០០ ក្រាម វាអាចផ្តល់ ៦០ កាឡូរី ហើយដូចដែលយើងដឹងស្រាប់ ផ្លែត្របែកគឺមានផ្ទុកវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ូតាស្យូម ដែលជួយដល់ឆ្អឹង និងធ្មេញ ដែលអាចជួយសម្រួលដល់ការសម្រកទម្ងន់។

៦- ផ្លែស្ត្របឺរី

ក្រៅពីកាឡូរីតិច គឺសាកសមសម្រាប់អ្នកចង់ស្រកទម្ងន់ អាចញ៉ាំដោយមិនចាំបាច់បារម្ភ! ១០០ ក្រាមនៃផ្លែស្ត្របឺរីផ្តល់ថាមពល ៣៣ កាឡូរី។ ។ វាក៏មានរសជាតិក៏ឆ្ងាញ់ផងដែរ ដែលមនុស្សជាច្រើនចូលចិត្តជ្រើសយកមកទទួលទាន។ ពិសេស ផ្លែស្ត្របឺរីមានផ្ទុកអរម៉ូន adiponectin និងអ័រម៉ូន Leptin គឺជាអរម៉ូនដែលជួយពន្លឿនដំណើរការមេតាប៉ូលីស សម្រាប់គ្រប់គ្រងខ្លាញ់ក្នុងខ្លួនដ៏អស្ចារ្យ។

៧. ផ្លែក្រូច

បើនិយាយដល់ផ្លែក្រូចគឺល្អសម្រាប់ស្ត្រី ព្រោះវាមានវីតាមីន C ច្រើន និងជួយឲ្យស្បែកទន់។ បន្ទាប់ពីបានញ៉ាំ គឺជួយឲ្យស្បែកស្រស់ស្អាត ដែលហាក់ទទួលបានអារម្មណ៏ស្រស់ពីធម្មជាតិ។ ប៉ុន្តែជារឿងមួយទៀតដែលមនុស្សភាគច្រើនមិនដែលបានដឹងគឺ ផ្លែក្រូចគឺជាផ្លែឈើមានកាឡូរីទាបណាស់ថាមពល ១០០ ក្រាមមាន ៤២ កាឡូរី ដូច្នេះសូមកុំខកខានអាចជ្រើសយកមកទទួលទានជាប្រចាំថ្ងៃ។

៨. ផ្លែប័រ

សារជាតិអាស៊ីតខ្លាញ់មានក្នុងផ្លែបឺរ គឺល្អខ្លាំងសម្រាប់រាងកាយមនុស្សយើង។ ខ្លាញ់ Monounsaturated នៅក្នុងផ្លែបឺរ វានឹងជួយដុតខ្លាញ់ឆ្អែតនៅក្នុងខ្លួនយើង ពិសេសមានលក្ខណៈសម្បត្តិជួយកាត់បន្ថយជាតិខ្លាញ់មិនល្អ អាចកកនៅក្នុងសរសៃឈាម ហើយអាចនិយាយបានថាផ្លែប័រ ១០០ក្រាម អាចផ្តល់ថាមពល ១៦០ កាឡូរី។

៩. ផ្លែប៊្លូបឺរី ពណ៌ខៀវ

ផ្លែប្ល៊ូបឺរីពណ៌ខៀវ មានផ្ទុកនូវសារធាតុចិញ្ចឹម និងមានជាតិស្ករតិចជាងផ្លែឈើដទៃទៀត។ វាត្រូវបានគេសរសើរថាជាផ្លែឈើមួយប្រភេទ ដែលមាននាទីដុតខ្លាញ់បានយ៉ាងល្អ។ វាក៏មានសារធាតុចិញ្ចឹមខ្ពស់ និងកាឡូរីទាប រីឯរសជាតិវិញ គឺផ្អែមឆ្ងាញ់ជាប់ចិត្តតែម្តង។ ជាតិសសរសៃនៅក្នុងផ្លែប៊ឺរី អាចជួយសម្រួល និងពន្លឿនក្នុងការសម្រកទម្ងន់ តាមរយៈវីតាមីន និងសារធាតុរ៉ែ ដែលមានតួនាទីជួយប្រឆាំងរ៉ាឌីកាល់សេរី។ នៅក្នុងផ្លែប្ល៊ូបឺរី ១០០ក្រាម ផ្តល់ថាមពល ៥៧ កាឡូរី។

១០. ផ្លែចេក

ងាយស្រួលរកទិញគ្រប់ទីកន្លែង! មានអ្នកនិយាយជាច្រើនថា អ្នកនឹងឆាប់ឆ្អែតបន្ទាប់ពីញ៉ាំចេក ជំនួសអាហារនានាបាន? ជាការពិត គឺដោយសារតែចេក គឺសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ជួយព្យាបាលការទល់លាមក មានផ្ទុកជាតិស្ករ fructose និងគ្លុយកូស ដែលជាជាតិផ្អែមពីធម្មជាតិ។ សម្រាប់ស្ត្រីដែលហាត់ប្រាណ គួរជ្រើសរើសបរិភោគចេក វាអាចជួយបំប៉នសាច់ដុំកុំអោយរមួល ហើយចេក ១០០ក្រាម មានថាមពល ១២០ កាឡូរី។

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម