សញ្ញាទាំង៨ដែលបង្ហាញថាអ្នករកបាននារីដែលសាកសមនឹងអ្នក

  • 2020-10-12 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហាទាមទារភាពអំណត់ ការបំពេញចន្លោះខ្វះខាតសម្រាប់គ្នា ការយល់ពីអ្វីដែលដៃគូអ្នកចង់បាន ហើយស្នេហាក៏មិនប្រាកដថាបានដូចបំណង ព្រោះការរស់នៅតែងតែមានការឈ្លោះប្រកែកគ្នា ទាស់សម្តីគ្នា។ តែអ្វីដែលអ្នកត្រូវដឹងនោះគឺទោះបីជាមានរឿងអ្វីកើតឡើងមិនថាមានរឿងជាច្រើនត្រូវប្រឈមមុខ មនុស្សដែលនៅក្បែរអ្នកហើយអាចប្រាប់អ្នកថា យើងនឹងដោះស្រាយរួមគ្នា ព្រោះខ្ញុំមិនចង់បាត់បង់អ្នក។ ការពិតបានបង្ហាញយ៉ាងច្បាស់ថាមនុស្សដែលស្រលាញ់អ្នកពិត គឺគេមិនបោះបង់ចោលអ្នកឡើយ។ ដូច្នេះបើសិនជាអ្នកចង់ដឹងកាន់តែច្បាស់ថាមនុស្សម្នាក់នោះគេពិតជាសាកសមនឹងអ្នកឬអត់ អ្នកអាចសាកល្បងអង្កេតសញ្ញាទាំងអស់នេះ។

១. អ្នកមិនចាប់អារម្មណ៍នឹងនារីដទៃទៀត

បើសិនជាអ្នកបាននៅក្បែរដៃគូអ្នកជាច្រើនខែហើយអ្នកមានអារម្មណ៍ល្អ សុវត្ថិភាព និងទទួលបានភាពកក់ក្តៅ នោះមានន័យថាអ្នកនឹងមិនមានចិត្តមើលនារីដទៃទៀត។ អ្នកមិនខ្វល់ពីរូបរាងរបស់នាង តែអ្នកបែរជាស្វែងរកឃើញភាពទាក់ទាញនិងភាពគួរអោយស្រលាញ់របស់នាង ទោះបីជានារីផ្សេងទៀតស្អាតជាង មានភាពស៊ិចស៊ីជាង អ្នកនៅតែមើលមិនចូលភ្នែក។

២. អ្នកមានអារម្មណ៍ផ្សារភ្ជាប់នឹងនាង

ទំនាក់ទំនងកើតឡើងបានគ្រប់ទីកន្លែង វាងាយនឹងមានរឿងជាច្រើនក្នុងការនិយាយជាមួយគ្នាទៅវិញទៅមក។ ប៉ុន្តែមានមនុស្សតែម្នាក់តែប៉ុណ្ណោះដែលអ្នកគិតថាអ្នកមានអារម្មណ៍ចង់យល់ចង់ដឹងបន្ថែមពីគេ។ អ្នកតែងតែគិតពីនាងគ្រប់ពេល នៅពេលអ្នកគិតពីនាងអ្នកមានអារម្មណ៍សប្បាយចិត្ត ទោះបីជាអ្នកនៅឆ្ងាយពីនាងក៏ដោយ។ សូម្បីពេលខ្លះនាងមិនបាននិយាយអ្វីនោះទេ តែអ្នកអាចយល់បានថានាងកំពុងគិតពីអ្វី។

៣. អ្នកមានការគិតបែបផ្សេងក្នុងជីវិតផ្លូវភេទ

ជាធម្មតាមនុស្សភាគច្រើនតែងគិតថាអោយតែគិតពីរឿងស្នេហាគឺគិតដល់រឿងរួមភេទ។ អ្នកអាចជាបុរសម្នាក់ដែលធ្លាប់គិតបែបហ្នឹងពីមុនមក តែនៅពេលដែលអ្នកបានជួបមនុស្សពិសេសម្នាក់នោះហើយ អ្នកមិនបានគិតថាស្រលាញ់នាងគឺដើម្បីតែចង់បានផលប្រយោជន៍ពីនាង ឬដើម្បីបំពេញតណ្ហារបស់អ្នក។ អ្នកបែរជាគិតថាអោយតែមាននាងនៅក្បែរគឺអ្នកមានភាពកក់ក្តៅណាស់ ហើយរឿងលើគ្រែមិនសំខាន់សម្រាប់អ្នកទៀតទេ។

៤. ភាពរីករាយគឺខុសពីមុន

នៅពេលដែលអ្នកមិនទាន់មានស្នេហា ការគិតពីភាពរីករាយភាគច្រើនគឹបានមកពីសេរីភាព ភាពជោគជ័យជាដើម។ ប៉ុន្តែពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ទៅលើនរណាម្នាក់ ការគិតពីភាពរីករាយត្រូវបានផ្លាស់ប្តូរសឹង៨០ដឺក្រ។

អ្នកចាប់ផ្តើមយកគំនិតរបស់នាងមកដាក់ក្នុងជីវិតអ្នក អ្នកគិតថាសុភមង្គលរបស់នាងជាទំនួលខុសត្រូវរបស់អ្នក អ្នកចាប់ផ្តើមគិតពីការរួមរស់ជាមួយនាងទៅថ្ងៃអនាគត ហើយអ្នកក៏អាចសន្យានឹងនាងក្នុងការធ្វើអ្វីមួយ អ្នកនឹងឃើញថាខ្លួនអ្នកចាប់ផ្តើមផ្លែកបន្ទាប់ពីអ្នកមាននាងក្នុងបេះដូងរបស់អ្នក។

៥. អ្នកលើកទឹកចិត្តខ្លួនអ្នកអោយក្លាយជាមនុស្សដែលប្រសើរជាងពេលបច្ចុប្បន្ន

នៅពេលដែលមានមនុស្សសំខាន់ដើរចូលក្នុងជីវិតអ្នក អ្នកតែងតែសង្ឃឹមថាអ្នកនឹងកែប្រែខ្លួនអ្នកអោយក្លាយជាមនុស្សម្នាក់ទៀតដែលល្អជាងនេះបន្ថែម ព្រោះអ្នកគិតថាក្តីស្រមៃរបស់អ្នកគួរតែមានភាពល្អប្រសើរ បូករួមទាំងមានគេក្នុងជីវិតរបស់អ្នក នោះអ្នកកាន់តែចង់អោយភាពផ្លាស់ប្តូរដើម្បីទទួលបានភាពជោគជ័យ។

៦. ការគិតរបៀបវែងឆ្ងាយ

អ្នកតែងតែស្រមៃថាបាននៅក្បែរមនុស្សជាទីស្រលាញ់អ្នករាល់ពេលដែលអ្នកក្រោកពីគេង អ្នកមិនអាចគ្មាននាងមួយថ្ងៃបានទេ អ្នកយល់ពីសារៈសំខាន់របស់នាងក្នុងជីវិតរបស់អ្នក។ កាលណាតែអ្នកស្រលាញ់នាង អ្នកមិនមានភាពធុញទ្រាន់នឹងនាងឬគិតថានាងគួរអោយស៊ាំញ៉ាំនោះទេ ហើយអ្នកសង្ឍឹមថាបានបង្កើតអនាគតមួយជាមួយនឹងនាងទៀតផង។

៧. អ្នករកឃើញពីភាពមិនល្អឥតខ្ចោះរបស់នាង

ជាទូទៅ មនុស្សស្រីដែលត្រូវនឹងអ្នក ភាគច្រើនជាមនុស្សដែលមិនដូចអ្វីដែលអ្នករំពឹងទុក តែអ្នកស្រលាញ់ពីភាពក្លាហានរបស់នាង ការស្រលាញ់អ្វីដែលនាងមាន សរុបមកគឺអ្នកមើលឃើញភាពល្អរបស់នាងចេញពីចិត្តនាង អ្នកទទួលស្គាល់ពីអ្វីជាគុណវិបត្តិនាង តែអ្នកនៅតែស្រលាញ់នាង។

៨. អ្នកមានអារម្មណ៍ថានាងជានារីម្នាក់នោះហើយ

ជាការពិតដែលអ្នកអាចសង្កេតបានថានាងបានធ្វើអោយទស្សនៈរបស់អ្នកមានការផ្លាស់ប្តូរមកជាល្អ ពេលអ្នកមានបញ្ហា នាងតែងតែនៅក្បែរអ្នក នាងជួយអោយការឈឺចាប់អ្នករលាយអស់ ហើយអ្នកយល់ថានាងប្រៀបដូចជាផ្ទះយ៉ាងកក់ក្តៅមួយ។ នាងខុសពីនារីដទៃ នាងមិនល្អទាំងអស់មែន តែអ្នកស្រលាញ់នាង។

មនុស្សម្នាក់ដែលចូលក្នុងជីវិតអ្នកហើយនៅក្បែរអ្នកដោយគ្មានលក្ខខណ្ឌ នោះនារីតែម្នាក់គត់ដែលអ្នកមិនគួរណាមើលរំលង។

រូបភាព៖ Pinterest

ចុចអានបន្ត៖

១ សំណួរ​នៅ​ម៉ោង ៣ ព្រឹក អ្នក​នឹងដឹង​ថា​អ្នក​បាន​ប្តី​ខុស ឬ​ត្រូវ?

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម