ចៀស​បាន​ភាសា​ទាំង​៣​នេះ ជីវិត​សុខស្រួល គ្មាន​មារ​សត្រូវ​មក​ឈ្នានីស

  • 2020-09-03 03:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ស្ទើរ​តែ​១០០​ភាគរយ​ទៅ​ហើយ ដែល​បញ្ហា​កើត​ឡើង​ដោយ​សារ​ពាក្យ​សម្ដី។ មនុស្ស​ឆោត​និយាយ​មុខ​ក្រោយ មិន​ចេះ​គិត។ មនុស្ស​ឆ្លាត​និយាយ​ថា​ទេ ចំពោះ​ភាសា​ទាំង​៣​នេះ។ បើ​ចង់​សុខ​ខ្លួន គ្មាន​ជម្លោះ​ជាមួយ​អ្នក​ណា គួរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​និយាយ​រឿង​ទាំង​៣​នេះ។

១. ពីមុខ​មិន​និយាយ​សម្ដី​ក្រអឺតក្រទម

ភ្នំមួយ​ខ្ពស់ នៅ​មាន​ភ្នំមួយ​ទៀត​ខ្ពស់​ជាង​ទៀត។ នៅ​លើ​លោក​មួយ​នេះ មិន​ខ្វះ​ឡើយ​មនុស្ស​ដែល​ពូ​កែ​ជាង​យើង ឆ្លាត​ជាង​យើង និង​ឧស្សាហ៍​ជាង​យើង។ ដូច​នេះ សម្ដី​និយាយ​ចេញ​មក កុំ​ក្អេង​ក្អាង​ខ្លាំង​ពេក ប្រយ័ត្ន​គេ​សើច​ពី​ក្រោយ​ខ្នង។ ពី​បុរំបុរាណ​មក មាន​តែ​មនុស្ស​ក្អេងក្អាង​ទេ ដែល​គិត​ថា​ខ្លួន​ប្រសើរ​ជាង​គេ មនុស្ស​ឆ្លាត​ពិត​ គេ​តែង​ចេះ​ដាក់​ខ្លួន​ជានិច្ច។

២. ពី​ក្រោយ​ខ្នង​ មិន​និយាយ​សម្ដី​មិន​បាន​ការ

Platon អ្នក​ប្រាជ្ញជនជាតិ​ Greek បាន​បន្សល់​នូវ​ពាក្យ​ស្លោក​មួយ​ថា៖ មនុស្ស​មាន​បញ្ញានិយាយ​នៅ​ពេល​គេ​មាន​ពាក្យ​និយាយ មនុស្ស​ល្ងង់​និយាយ​ព្រោះ​ចង់​និយាយ។ សួ​រ​ថា បើ​មួយ​ថ្ងៃៗ គ្មាន​រឿង​អ្វី​ធ្វើ​ដោយ​នៅ​ចាំ​តែ​ច្រណែន​ពី​ក្ដី​សុខ​របស់​អ្នក​ដទៃ តើ​យើង​មាន​អនាគត​ឬ​អត់។ មនុស្ស​ឆ្លាត​ដាច់​ខាត​មិន​និយាយ​ដើម​គេ​ឡើយ ព្រោះ​គេ​ដឹង​ច្បាស់​ថា មាន​តែ​បុគ្គល​អន់​ជាង​គេ​ទេ ទើប​និយាយ​ដើម​ក្រោយ​ខ្នង​គេ។

៣. សើច​ចំអក​អ្នក​ដទៃ​

​ក្នុង​សង្គម​នេះ ទោះ​បី​ជា​ត្រូវ​បាន​គេ​ណែនាំ​ថា​ មនុស្ស​មិន​ឲ្យ​មើល​ងាយ​មនុស្ស​ក៏​ពិត​មែន តែ​មនុស្ស​ជាច្រើន​នៅ​តែ​រក្សា​គំនិត​នេះ​ដដែរ ដោយ​តែង​មាក់ងាយ បន្ទាប​មនុស្ស​ដែល​មិន​ដល់​ខ្លួន ឬ​លើក​ខ្លួន​លើ​ស​កម្រិត​ជា​ដើម។ ត្រូវ​ចាំ​ថា លើ​លោក​នេះ​គ្មាន​អ្វី​ស្ថិតស្ថេរ​ឡើយ ថ្ងៃ​នេះ​យើង​ឡើង​ចាង​ មិន​ប្រាកដ​ថា​ថ្ងៃ​ក្រោយ​យើង​នៅ​តែ​ដូច​នេះ​ឡើយ ដូច​ពាក្យ​គេ​ថា​ជីវិត​មនុស្ស​មើល​មិន​ឃើញ​ដែរ។ ឃើញ​គេ​ទាល់ក្រ បើ​មិន​សណ្ដោស​អាណិត​ក៏​មិន​គួរ​មើលងាយ​គេ​ដែរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម