ចង់​បាន​រាង​ស្វែល អាច​រៀន​ញ៉ាំ​តាម​រាជិនីសម្រស់​ចិន ទម្ងន់​៣៨​គីឡូ​នេះ​បាន

  • 2020-08-21 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​នឹង​ការ​ញ៉ាំ​អាហារ​ដ៏​ប្រុង​ប្រយ័ត្ន​របស់​ខ្លួន រាង​កាយ​របស់​តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ​ចិន Ju Jing Yi មិន​ដែល​កើន​លើស ៤០​គីឡូ​ឡើយ។ ដោយ​សារ​តែ​នៅ​ពេល​ចូល​កាមេរ៉ា HD រាង​កាយ​​របស់​តារា​ទាំង​អស់​នឹង​កើន​ជាង​មុន​៥ ទៅ​១០​គីឡូ ដូច​នេះ​ហើយ ដើម្បី​ឲ្យ​ពេល​ចូល​កាមេរ៉ា​ឃើញ​ទៅ​ស្អាត​ សិល្បករ​ទាំង​អស់ ត្រូវ​មាន​រាង​ស្គម​ជាង​ធម្មតា។

អាស្រ័យ​ហេតុនេះ​ហើយ សិល្បការិនី​ចិន​ភាគ​ច្រើន សុទ្ធ​តែ​និយម​រាង​ស្គម​ស្ដើង​ទាំង​អស់ ទោះ​បីជា​នៅ​ខាង​ក្រៅគេ​វាយ​តម្លៃ​ពួក​គេ​ថា ខ្សោះ​ជីវជាតិ​ក៏​ដោយ។ ទោះ​ជា​យ៉ាងណាក៏ដោយ មិន​មែន​អ្នក​ណា​ក៏​អាច​រក្សា​បាន​រាង​ស្គម​នោះ​ឡើយ​ ព្រោះ​ម្ហូប​អាហារ​ឆ្ងាញ់​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​កាន់​តែ​ច្រើន​ឡើង។ នៅ​ក្នុង​ចំណោម​នោះ រាជិនី​សម្រស់​ថ្មី​របស់​ចិន តារា​សម្ដែង និង​ចម្រៀង​ស្រី Ju Jing Yi ត្រូវ​បាន​គេ​ចាប់​​អារម្មណ៍​ជា​ពិសេស​ដោយ​សារ​មាន​រាង​ដូច​ក្រមុំ​ជ័រ។

តាម​នោះ​ដែរ ជាមួយ​កម្ពស់ ១.៦០​ម ស្រី​ស្អាត​វ័យ ២៦​ឆ្នាំ មាន​ទម្ងន់​ត្រឹម​តែ ៣៦​គីឡូ​ប៉ុណ្ណោះ។ នៅ​ក្នុង​ការ​ផ្សាយ​ឡាយ​មួយ កាល​ពី​ពេល​ថ្មី​ៗ​នេះ តួ​រឿង ពស់​ស​ពស់​ខៀវ បាន​បង្ហើប​គន្លឹះ​រក្សា​រាង​របស់​ខ្លួន​ថា ត្រូវ​តែ​ទំពារ​ឲ្យ​យូរ​មុន​ពេល​លេប​ ទើប​មិន​ឡើង​គីឡូ។ ជាក់​ស្ដែង ពេល​ទំពារ​យូរ អាហារ​នឹង​ម៉ត់ ក្រពះ​ងាយ​កិន ធ្វើ​ឲ្យ​អាហារ​មិន​បំលែងជា​ជាតិ​ខ្លាញ់​ឡើយ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ទំពារ​យូរ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​ញ៉ាំ​ច្រើន ឆាប់​ឆ្អែត និង​មិន​ចង់​ញ៉ាំ​បន្ត​ទៀត។ ដោយ​ការ​ទទួល​ទាន​អាហារ​ដូច​នេះ ម្ចាស់​បទ Tan Yun Xi រក្សា​ទម្ងន់​ខ្លួន​មិន​ឲ្យ​កើន​លើស ៤០​គីឡូ​ឡើយ៕

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម