លទ្ធផល​រាជិនី​​បក្សី​មាស ២០២០បណ្ដោះ​អាសន្ន Yang Mi វ៉ា​ដាច់ Yang Zi ឆ្ងាយ​ដាច់​កន្ទុយ​ភ្នែក

  • 2020-07-30 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​លើ​ឆាក​ប្រកួត​សំដៅ​ដល់​តំណែង​រាជិនី​បក្សី​មាស​ឆ្នាំ ២០២០ កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi ហាក់​គ្មាន​គូ​ប្រកួត​​ឡើយ ដោយ​សន្លឹក​ឆ្នោត​ដែល​នាង​ទទួល​បាន​គឺ​ខ្ពស់​ជាង​បេក្ខភាព​ដទៃ មួយ​មេឃ​មួយ​ដី។

ទន្ទឹម​នឹង​ពាន​រង្វាន់​ផ្សេង​ៗ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ភាពយន្ត Golden Eagle Awards តំណែង​រាជិនី​បក្សី​មាស​បើក​ឆាក​កម្មវិធី​ក៏​សំខាន់​មិន​ធម្មតា​ដែរ។ តាមនោះ​ដែរ នៅ​​ពេល​នេះ​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​តំណែង​នេះ​​បណ្ដោះ​អាសន្ន​គិត​ត្រឹម​ថ្ងៃ​ទី ២៩ ខែ​កក្កដា​បាន​ចេញ​ហើយ។ ដោយ​នៅ​ក្នុង​នោះ មាន​បេក្ខភាព​៩​រូប កំពុង​ប្រជែង​គ្នា​យ៉ាង​ស្វះស្វែង​រួម​មាន៖ Yang Mi, Victoria, Zheng Shuang, Gu Li Na Zha, Guan Xiaodong, Angelababy, Li Shen និង Dong li Ya។

យោង​តាម​ចំនួន​សន្លឹក​ឆ្នោត​របស់​គណៈកម្មការ នៅ​ពេល​នេះ Yang Mi កំពុង​មាន​សំឡេង​ឆ្នោត​វ៉ាដាច់​គូ​ប្រកួត​នានា​ទាំង​អស់​ដោយ​នាង​តែ​ម្នាក់​ឯង ទទួល​បាន​សំឡេង​ឆ្នោត​ដល់​ទៅ ៤១​% Zheng Shuang នៅ​លេខ​២​ជាមួយ ១៥% និង Yang Zi នៅ​លេខ​៣​ជាមួយ ១១​%។

ដោយ​សារ​តែ​ស្នា​ដៃ​ដ៏​ល្បី​ឈ្មោះ​រឿង​ភាគ Legend of Fuyao កាល​ពី​ឆ្នាំ​ទៅ​បាន​ជួយ​លើក​កេរ្តិ៍​ឈ្មោះ​ឲ្យ Yang Mi ជាខ្លាំង។ ផ្ទុយ​មក​វិញ ដោយ​សារ​តែ​រឿង​ភាគ Ash of Love និង Go Go Squid របស់ Yang Zi សុទ្ធ​តែ​មិន​ជាប់​បេក្ខភាព​ដើម្បី​ប្រជែង​យក​ពាន​រង្វាន់​ទាំង​អស់ បាន​ធ្វើ​ឲ្យ​នាង​ពិបាក​គ្រង​តំណែង​រាជិនី​បក្សី​មាស​ខ្លាំង​ណាស់។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដ្បិត​​មុន​នោះ​គេ​រំពឹង​លើ Yang Zi ច្រើន​ដោយ​សារ​នាង​មាន​ទេពកោសល្យ​ខ្ពស់ និង​នៅ​ក្មេង​ ខុស​ពី​រៀម​ច្បង​ដទៃ តែ​ចុង​បញ្ចប់​បែរ​ជា Yang Mi ត្រូវ​បាន​ទទួល​សន្លឹក​ឆ្នោត​ច្រើន​ជាង​​គេ​ទោ​វិញ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម