ទស្សន៍ទាយជោគវាសនារបស់អ្នកចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០២០ តើនឹងមានអ្វីកើតឡើងខ្លះ
- 2020-07-06 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សន៍ទាយជោគវាសនារបស់អ្នកចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០២០ តើនឹងមានអ្វីកើតឡើងខ្លះ
ដើម្បីដឹងថា តើអ្នកនឹងជួបរឿងអ្វីខ្លះ ហើយគួរកែខៃអ្វីខ្លះ អ្នកអាចរើសរូបសន្លឹកមួយចំណោមខាងក្រោម រួចផ្ទៀងផ្ទាត់ចម្លើយ។
បើអ្នករើសយកលេខ១
-ប្រាក់កាក់ និងការងារ៖ ការចាប់ផ្តើមថ្មីនិងជោគជ័យថ្មីកំពុងរង់ចាំអ្នកលើការសិក្សា ឬអាជីពរបស់អ្នកហើយ។ អ្នកមានគំនិតថ្មីៗជាច្រើនដែលជាគ្រឹះកសាងគម្រោងឲ្យសម្រេចបាន ព្រមទាំងមានសមត្ថភាពបង្កើតគម្រោងមួយសម្រាប់ក្រុមហ៊ុនឲ្យទទួលបានប្រាក់ចំណូលយ៉ាងច្រើនថែមទៀត។
អ្នកចាប់ផ្តើមទទួលបានចំណូលពីប្រភពផ្សេងៗ បន្ថែមពីលើប្រាក់ចំណូលកន្លងមកដែលធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានភាពល្អប្រសើរជាងមុន។ ប្រសិនបើអ្នកសុបិនថាចង់បង្កើតរបររកស៊ី ឬមុខជំនួញណាមួយ ចាប់ពីពេលនេះទៅវាជាពេលវេលាក្នុងការធ្វើវាឡើងហើយ។ តែបើអ្នកកំពុងធ្វើការឲ្យក្រុមហ៊ុនវិញ អ្នកនឹងទទួលបានប្រាក់ខែលើកទឹកចិត្តបន្ថែមពីថៅកែរបស់អ្នកជាទីគាប់ចិត្ត។
-ស្នេហា៖ បើសិនអ្នកនៅ Single មិនទាន់មានស្នេហាទេ វាក៏ជាវេលាដែលអ្នកត្រូវជួបមនុស្សដែលអ្នកធ្លាប់ស្វែងរកដែលគេជាមនុស្សពោរពេញដោយភាពទាក់ទាញ និងអាចជឿទុកចិត្តបាននៅចុងឆ្នាំនេះ។ ពេលជួបគ្នាដំបូង អ្នកយល់ថាគេគ្រាន់ព្យាយាមសាកល្បងសមត្ថភាពដើម្បីចង់ប្រកួតប្រជែងជាមួយនឹងអ្នកប៉ុណ្ណោះ តែតាមពិតទៅ គឺអត់អ៊ីចឹងទេ។ សកម្មភាពរបស់បុគ្គលនោះមកលើអ្នក គឺពិតជាច្បាស់លាស់ជាមួយអ្នកយ៉ាងពិតប្រាកដតែម្តង។ ដូច្នេះអ្នកមិនបាច់ស្ទាក់ស្ទើរក្នុងការឲ្យឱកាសដល់គេឬអត់នោះទេ។ ទំនាក់ទំនងរបស់អ្នក លូតលាស់ម្តងបន្តិចៗ ហើយចុងបញ្ចប់អ្នកនឹងមានឱកាសរៀបការជាមួយគេ។
បើអ្នករើសយកលេខ ២
-ប្រាក់កាក់ និងការងារ៖ អ្នកពិតជាបានបណ្តាក់ទុនពេលវេលាលើការសិក្សា ឬការងាររបស់អ្នកអស់ពេលជាយូរមកហើយ។ ការខំប្រឹងទាំងនេះ ពិតជាមិនអត់ប្រយោជន៍ឡើយ ព្រោះនៅចុងឆ្នាំ២០២០នេះ អ្នកនឹងអាចទទួលបានអ្វីដែលអ្នកចង់ ស្របនឹងអ្វីដែលបានព្យាយាម។ គ្រូបង្រៀន ឬថ្នាក់លើរបស់អ្នកនឹងមើលឃើញពីការខំប្រឹងរបស់អ្នក ព្រមទាំងកោតសរសើរពីស្នាដៃទាំងនេះ។
បើនិយាយពីស្ថានភាពហិរញ្ញវត្ថុវិញ ក៏មានលក្ខណៈល្អប្រសើរគួរឲ្យកត់សម្គាល់ផងដែរ។ វាអាចមកពី អ្នកបានផ្លាស់ប្តូរការងារថ្មីហើយទទួលបានប្រាក់បៀរវត្សន៍ខ្ពស់ជាងមុន ឬកេរ្ត៍មរតកពីអ្នកមានគុណរបស់អ្នកជាដើម។ ហើយក្តីប្រាថ្នារបស់អ្នកក៏បានសម្រេចនៅចុងឆ្នាំ២០២០នេះ។
-ស្នេហា៖ ព្រហ្មលិខិតបានរៀបចំឱកាសឲ្យអ្នកបានជួបស្នេហាមួយ មិនថាអ្នកកំពុងនៅក្នុងទំនាក់ទំនងឬក៏អត់នោះទេ។ ក្តីស្រលាញ់ មនោសញ្ចេតនាថ្មីកំពុងរង់ចាំអ្នកចាប់ពីចុងខែកក្កដានេះទៅ។ ពាក្យ មនោសញ្ចេតនាថ្មី ត្រង់នេះមិនមែនចង់សំដៅថា អ្នកបែកពីអ្នកចាស់ហើយជួបអ្នកថ្មីនោះទេ តែមានន័យថាបើស្នេហារបស់អ្នកធ្លាប់ល្អក់កករកន្លងមក វានឹងត្រលប់មកជាផ្អែមល្ហែមវិញដូចកាលគ្រាដើម។ អ្នកនឹងសប្បាយចិត្ត ហើយមនុស្សជាទីស្រលាញ់របស់អ្នកនឹងធ្វើរឿងគួរឲ្យចាប់អារម្មណ៍ឲ្យអ្នកភ្ញាក់ផ្អើលស្ទើរស្មានមិនដល់។ ប៉ុន្តែបើអ្នកចង់ផ្លាស់ប្តូរ ហើយចង់ចាប់ផ្តើមសាជាថ្មី ក៏ព្រហ្មលិខិតនៅតែផ្តល់ឱកាសដ៏សំខាន់មួយនេះដល់អ្នកដដែរ។ ព្រហ្មលិខិតនឹងបញ្ចូនមនុស្សដែលសក្កិសមនឹងអ្នក ហើយមនុស្សដែលហៀបនឹងបង្ហាញខ្លួននេះនឹងជាគូព្រេងរបស់អ្នក។
បើអ្នករើសយកលេខ ៣
-ប្រាក់កាក់ និងការងារ៖ បើនិយាយពីចុងខែកក្កដានេះទៅ ហិរញ្ញវត្ថុរបស់អ្នកហាក់មិនសូវដំណើរការ និងមិនអាចជាប្រភពផ្គត់ផ្គង់សម្រាប់ជីវភាពរបស់អ្នកបាន។ មើលទៅ អ្នកទំនងត្រូវបោះបង់ការងារចាស់ចោល ហើយស្វែងរកការងារថ្មីជំនួសវិញ។
ក្នុងពេលជាមួយគ្នានេះ អ្នកត្រូវយកចិត្តទុកដាក់គ្រប់គ្រងលើហិរញ្ញវត្ថុ ចៀសវាងចំណាយលុយខ្ជះខ្ជាយ ឬក៏ទិញសម្ភារៈថ្លៃៗដែលមិនសូវសំខាន់។
យ៉ាងណាក៏ដោយ វាមិនបណ្តាលឲ្យអ្នកក្ស័យធននោះទេ តែសារៈសំខាន់ត្រង់ថាជួយអ្នកឲ្យចេះក្រឡេកមើលរឿងអតីត ព្រមទាំងសកម្មភាពរបស់អ្នកកាលពីមុន។ អ្នកត្រូវគិតពីអ្វីដែលធ្លាប់ធ្វើខុស និងត្រឹមត្រូវកន្លងមក ហើយបន្ទាប់មក អ្នកនឹងដឹងពីអ្វីដែលគួរពង្រឹងលើការងាររួមទាំងប្រភពប្រាក់កាក់របស់អ្នកបានហើយ។
-ស្នេហា៖ កន្លងមក អ្នកប្រហែលធ្លាប់ជឿជាក់លើស្នេហាមួយយ៉ាងងប់ងុល តែនៅទីបំផុតអ្នកច្បាស់ជាយល់ថា វាគ្រាន់ជាអារម្មណ៍មួយឆាវ ដែលការពិតទៅមិនអាចក្លាយជាអត្ថន័យនៃស្នេហាពិតឡើយ។ ដូច្នេះ ចាប់ពីចុងខែកក្កដានេះទៅ ជាពេលវេលាសម្រាប់អ្នកគិតម្តងទៀតដើម្បីបង្កើតគម្រោងឲ្យបានច្បាស់លាស់ចំពោះអនាគត ជំនួសឲ្យការអង្គុយសោកស្ដាយរឿងកាលពីមុន ដែលធ្លាប់ឆ្លងកាត់យុវភាពរបស់អ្នក។ អ្នកត្រូវចាំថា យុវភាពរបស់អ្នកមិនទាន់ហួសពេលឡើយ អ្នកនឹងមានស្នេហាពិតនៅពេលអ្នកចាប់ផ្តើមផ្លាស់ប្តូរអាកប្បកិរិយា ទស្សនៈជីវិត ព្រមទាំងកសាងទំនុកចិត្តសម្រាប់ខ្លួនឯងផ្ទាល់ Okay!