ដឹងប្រវត្តិត្រួសៗតារាលំដាប់ A របស់ថៃ Aum ទើបដឹងថាស្អាតទាំងចិត្តទាំងកាយ

  • 2020-07-01 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Aum Patcharapa ត្រូវ​គេចាត់​ទុក​ជា​កំពូល​តារា​​ប្រចាំ​ប្រទេស​ថៃ ដែល​មិន​ត្រឹម​មាន​សម្រស់​ស្អាតនោះ​ទេ ​ប៉ុន្តែ​ក៏​ជា​នារី​ដែល​មាន​ភាព​ចាស់​ទុំ​និង​ថ្លៃ​ថ្នូរ​ផង​ដែរ។ ​​ទោះ​ជា​តារា​លំដាប់​ក៏​ដោយ ​តែ Aum ​ចូល​ចិត្ត​ប្រើ​ជីវិត​បែប​សាមញ្ញ គួរ​ឲ្យ​សរសើរ​បំ​ផុត។ ចំណុច​ដ៏​ទាក់​ទាញ​បំផុត​របស់​តារា​ល្បីល្បាញ​រូប​នេះ ​គឺ​ជា​មនុស្ស​ចិត្ត​ល្អ​ ចូល​ចិត្ត​ជួយ​អ្នក​ដទៃ ព្រម​ទាំង​ចិត្ត​បុណ្យ​ជាមួយ​សត្វ​ផង​ដែរ។

ថ្ងៃ​នេះ កញ្ញា ​នឹង​នាំ​ប្រិយ​មិត្ត​មក​ដឹង​ប្រវត្តិ​ត្រួស​ៗ​​របស់​ ​កញ្ញា Aum Patcharapa ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​សិល្បការីនី​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ថៃ៖

-ឈ្មោះ​ក្នុង​សំបុត្រ​កំណើត៖ Chai Chaimook pearls តែ​ក្រោយ​មក​ដូរ​ជា Patcharapa Chaichuea

-ឈ្មោះ​ហៅ​ក្រៅ៖ Nan

​-ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៥ ធ្នូ ១៩៧៨

-កើត​នៅ​ទី​ក្រុង​បាង​កក

ប្រវត្តិ​សិក្សា៖

-រៀន​មតេយ្យ​នៅ​សាលា Thaninthon Kindergarten

​-រៀន​ចប់​ថ្នាក់​បឋម​សិក្សា​នៅ​សាលា Satriworanat School

​-រៀន​ចប់​ថ្នាក់​វិទ្យាល័យ​នៅ​សាលា Permadunee School

​-បញ្ចប់​ការ​សិក្សា​​ផ្នែក​ទំនាក់​ទំនងសាធារណៈ​​និង​សិល្បៈ ពី​សាកល​វិទ្យាល័យ Rangsit

ប្រវត្តិ​ខ្លះៗពី Aum

​ដំបូង​ឡើយ ឪពុក​ម្តាយ Aum ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា Chai Chaimook pearls ​ដែល​ពាក្យ pearls ​​មាន​ន័យ​ថា ​ស្បែក​​ដែល​ស​ភ្លឺ​ថ្លា។ ​ប៉ុន្តែ​ព្រះ​សង្ឃ​មាន​សង្ឃ​ដីការ​ថា Chai ​មាន​សម្លេង​ស្រដៀង Khai ​ដែល​ពុំ​សូវ​ល្អ​ឡើយ។ ​ដូ​ច្នេះ ឪពុក​ម្ដាយAum ​ក៏​ប្ដូរ​ឈ្មោះ​មក​ជា Patcharapha ​វិញ ​ហើយ​ហៅ​ឈ្មោះ​ក្រៅ​កូន​ស្រី​ថា Nan ។

ក្រោយ​មក ​ម្ដាយ​របស់​តារា​រូប​នេះ​ក៏​ហៅ​កូន​ថា Aum ​វិញ ដោយសារ​ក្នាញ់​នឹង​កូន​ស្រី​ជា​ក្មេង​មិន​រើស​ចំណី​ទេ ​ពេល​ដែល​ម្ដាយ​បញ្ចុក​អាហារ​ម្ដង​ៗ។ ​

បើ​និយាយ​ពី​បុគ្គលិក​​លក្ខណៈ​ផ្ទាល់​របស់​​តារា​សាច់​ចាំ​រូប​នេះ ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូ​ទៅ​កោត​សរសើរ​ពី​អត្ត​ចរិត​ថ្លៃ​ថ្នូរ ចេះ​ឱន​លំទោន ងាយ​​ចុះ​សម្រុង និង​មិន​ឆ្មើង​ឆ្មៃ តាំង​ខ្លួន​ជា​តារា​ល្បី​នោះ​ទេ។ ​បើ​ទោះ Aum ​ ក្លាយ​ជា​​តារា​លំដាប់ A ​ក៏​ដោយ ​តែ​ Aum ​នៅ​តែ​ប្រើ​ជីវិត​សាមញ្ញ និង​ដាក់​ខ្លួន​បំ​ផុត។

បន្ថែម​ពី​លើ​សម្រស់​ស្រស់​ស្អាត នាង​ក៏​ជា​មនុស្ស​មាន​ចិត្ត​ល្អ ដែល​តែង​តែ​បរិច្ចាគ​ថវិកា​លើ​ការ​អភិរក្ស​ប្រាសាទ និង​ចិត្ត​បុណ្យ​ជាមួយ​សត្វ​ផង​ដែរ។ Aum ​មាន​ចិត្ត​មេត្តា​បំ​ផុត​ពេល​ឃើញ​ឆ្មា ឬ​ឆ្កែ​អនាថា​ វង្វេង​ផ្លូវ​រក​ម្ចាស់​មិន​ឃើញ។ នាង​ក៏​មាន IG ​ដែល​ដាក់​ឈ្មោះ​ថា aum_bokbok_lover ដែល​ជា​ គណនី​ពិសេស​សម្រាប់​និយាយ​ពី​​ការ​ជួយ​មនុស្ស​ក្រី​ក្រ កិច្ច​ការ​សង្គម រួម​ទាំង​សត្វ​អនាថា ​តាម​រយៈ​ការ​បរិច្ចាគ​ថវិកា​​​ផ្សេង​ៗ​ផង​ដែរ។

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម