ស្ទីលស្លៀកពាក់ ៤ ប្រភេទ ជួយឲ្យអ្នកមើលទៅក្មេងស្អាតជាដរាប
- 2020-04-29 08:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទីលស្លៀកពាក់ ៤ ប្រភេទ ជួយឲ្យអ្នកមើលទៅក្មេងស្អាតជាដរាប
ការជ្រើសរើសនិងដឹងរបៀបស្លៀកពាក់ឲ្យបានត្រឹមត្រូវ ពិតជាសំខាន់ណាស់សម្រាប់មនុស្សស្រី។ វាមិនត្រឹមតែអាចជួយឲ្យអ្នកមើលទៅសមសួនតាមកាលៈទេសៈប៉ុណ្ណោះទេ ថែមទាំងអាចជួយលើកសម្រស់បានមួយកម្រិតទៀតផងដែរ។
ដើម្បីឲ្យជាជំនួយក្នុងការជ្រើសរើសសម្លៀកបំពាក់ដែលអាចជួយឲ្យអ្នកមើលទៅក្មេងស្អាត គួរឲ្យស្រលាញ់ កុំរំលងស្ទីល ៤ប្រភេទនេះ។
១. ស្ទីលខោខ្លីជាមួយនឹងអាវយឺតខ្លី
ក្រៅពីភាពទាន់សម័យនិងងាយស្រួល ស្ទីលមួយនេះអាចជួយឲ្យអ្នកមើលទោក្មេងជាងវ័យនិងមិនឆាប់ស៊ាំភ្នែកនោះទេ។
២. ស្ទីលអាវយឺតរលុងតឺនុយជាមួយសំពត់ខ្លី
ស្ទីលមួយនេះដែរ ពិតស័ក្តិសមស្រស់ស្អាតបែបយុវវ័យសម័យថ្មី។ ជាពិសេសអ្នកអាចស្លៀកក្នុងថ្ងៃធម្មតា ពេលចេញទៅខាងក្រៅ ឬទៅធ្វើការក៏បាន។
៣. ស្ទីលអៀម
អៀមគ្រប់ប្រភេទ មិនថាវែងឬខ្លី ច្នៃចេញពីសាច់ក្រណាត់ឬសាច់ខោវប៊យនោះទេ សុទ្ធសឹងតែទាក់ទាញ អាចស្លៀកបានមិនប្រកាន់វ័យ និងសឹងតែមិនហួសសម័យទាល់តែសោះ។
៤. ស្ទីលពណ៌ស្រស់ចែងចាំង
ស្លៀកពាក់ពណ៌ក្រម៉ៅៗពេក អាចជួយឲ្យមើលទៅជាមនុស្សជឿជាក់ពោរពេញដោយទំនុកចិត្ត។ យ៉ាងណាមិញ មិនគួរភ្លេចបន្ថែមជាមួយនឹងពណ៌ស្រស់ចែងចាំងនោះទេ ព្រោះវាអាចជួយបង្កើនភាពស្រស់ស្រាយ មើលទៅក្មេងវ័យគួរឲ្យស្រលាញ់តែម្តង៕
រូបភាព៖ PInterest
ចុចអានបន្ត៖ ច្រើនស្ទីលពីនារីកូរ៉េ មើលទៅសាមញ្ញតែមិនឆាប់ហួសម៉ូដ