តើចេកមួយណាដែលអ្នកពេញចិត្តជាងគេ? រើសមួយ ដើម្បីដឹងថ្ងៃខាងមុខ អ្នកជួបរឿងអ្វីខ្លះ

  • 2020-04-29 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នៅ​ក្នុង​ជីវិត​ គ្រប់​គ្នា​សង្ឃឹម​ថា​នឹង​រស់​នៅ​ដោយ​​ក្តី​រីករាយ ​ប៉ុន្តែ​ពេល​ខ្លះ​ឆាក​ជីវិ​ត​មនុស្ស​មាន​ឡើង​មាន​ចុះ​មិន​ដូច​ការ​រំពឹង​ទុក​ឡើយ។ ​មិន​តែ​ប៉ុណ្ណោះ ​អ្នក​ខ្លះ​ក៏​រង​ការ​ឈឺ​ចាប់​​ថែម​ទៀត។ ​ដូច្នេះ​ហើយ ​សុភមង្គល​ពិត ​មិន​អាស្រ័យ​តែ​ម្យ៉ាង​លើ​មាស​ប្រាក់​នោះ​ទេ ​។ ​​អ្នក​អាច​សាក​ល្បង​ទស្សន៍ទាយ​ដោយ​ការ​រើស​ចេក​មួយ​ក្នុង​រូប ​រួច​ផ្ទៀង​ផ្ទាត់​ចម្លើយ​ដើម្បី​ដឹង​ថា ​ខ្សែ​ជីវិត​អ្នក​អាច​រលូន​ដូច​ខ្សែ​ទឹក​ហូរ​ដែរ​ឬ​ទេ ​​ក្នុង​រយៈ​ពេល​ខាង​មុខ។

១. ​បើ​អ្នក​រើស​ចេក A

​ចិត្ត​របស់​អ្នក​នឹង​ពោរពេញ​ដោយ​រឿង​រ៉ាវ​ល្អ​ៗ ​នៅ​ពេល​ខាង​មុខ ​ភាព​ជូរចត់​នឹង​ត្រូវ​កាត់​បន្ថយ។ ​បើ​ទោះ​ជា​សង្គម​នេះ​បាន​បង្ហាញ​ការ​ពិត​ឲ្យ​អ្នក​ឃើញ​យ៉ាង​ច្បាស់​រហូត​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ​តែ​វា​គ្មាន​អំណាច​អ្វី​មក​បណ្ដាល​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត​ឡើយ ​ហើយ​នៅ​​ពេល​ខាង​មុខ ​ជីវិត​អ្នក​នឹង​រីក​រាយ​យ៉ាង​ខ្លាំង។ ​រឿង​រ៉ាវ​ជា​ច្រើន​ក៏​រលូន​បន្តិច​ម្តង​ៗ​ដូច​អ្វី​ដែល​អ្នក​ប៉ង​ប្រាថ្នា។ ​អ្នក​អាច​ប្រមូល​បាន​ការ​សប្បាយ​ទាំង​នោះ​នៅ​​​វ័យ​ពាក់​កណ្ដាល​នៃ​ជីវិត។ ​ខ្សែ​ជីវិត​របស់​អ្នក​ពិត​ជា​ពេញ​ដោយ​ភាព​ស្រណុក​ស្រួល ​ហើយ​លើស​ពី​នេះ​មាន​តែ​រឿង​ល្អ​ៗ​​កើត​ឡើង​ប៉ុណ្ណោះ។

២. ​បើ​អ្នក​រើស​ចេក B

​អ្នក​កំពុង​រស់​ក្នុង​បច្ចុប្បន្ន​កាល តែ​ជីវិត​របស់​អ្នក​ហាក់​កំពុង​អណ្តែត​រសាត់​ក្នុង​អតីតកាល ហើយ​វិល​វល់​ជាមួយ​អនាគត​កាល។ ​អ្នក​ចេះ​តែ​ត្រូវ​គេ​ហាម​ប្រាម​និង​បង្ក​ការ​ឈឺ​ចាប់​​ស្ទើរ​ដល់​ចំណុច​កំពូល​ពី​​មួយ​ពេល​ទៅ​មួយ​ពេល រហូត​ការ​ព្រួយ​បារម្ភ​ត្រូវ​បាន​បង្ហាញ។ ​យ៉ាង​ណា​មិញ ​​ជួន​​កាល​​វា​ក៏​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​នៅ​​​ពេល​ប្រៀប​ធៀប​​ខ្លួន​ឯង​និង​អ្នក​ដទៃ ​ដែល​ពេល​ខ្លះ​ពួក​គេ​ជួប​រឿង​រំខាន​ចិត្ត​ជាង​អ្នក​ទៅ​ទៀត។​​ ដោយសារ​តែ​ខ្សែ​ជីវិត​ហាក់​ដូច​ជា​បត់​បែន​ខ្លាំង​ពេក ​ដូច្នេះ​ហើយ​អ្នក​ក៏​ប្រឈម​នឹង​ជម្លោះ​ជា​ច្រើន​ផង​ដែរ។ ​ហេតុ​នេះ​ ​អ្នក​គួរ​រៀប​ចំ​ឲ្យ​បាន​ល្អ ​ដើម្បី​ចៀស​​វាង​បញ្ហា​ផ្សេង​ៗ។

​៣. បើ​អ្នក​រើស​ចេក C

​ជីវិត​របស់​អ្នក​ពេញ​ដោយ​ការ​ចង់​បាន ​អ្នក​នឹង​ទទួល​បាន​អ្វី​កាន់​តែ​ច្រើន​ពេល​អ្នក​​កើន​អាយុ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ហើយ​វា​នឹង​ស្ថិត​ស្ថេរ​។ ​រឿង​ដែល​អ្នក​មិន​ធ្លាប់​គិត ​រឿង​ដែល​អ្នក​មិន​រំពឹង វា​អាច​រលូន​ម្ដង​ៗ​បន្តិច​។ អ្នក​នឹង​យល់​ពី​ការ​រស់​នៅ​ថា ​ជីវិត​​​​មាន​​សន្តិភាព​និង​សុវត្ថិភាព ​គឺ​ជា​រឿង​សំខាន់​បំ​ផុត​។ ​លើស​​ពី​នេះ ​អ្នក​នឹង​ជ្រាប​ច្បាស់​ថា ​មិន​ថា​មាស​ប្រាក់ ​អំណាច ​មុខ​​តំណែង​ខ្ពស់ ​ទាំង​នេះ​សុទ្ធ​តែ​មិន​មែន​ជា​​រឿង​ចាំ​បាច់​​ឡើយ។ ​​​ពេល​ដែល​អ្នក​ច្បាស់​ពី​រឿង​​ទាំង​នេះ​ហើយ នៅ​ពេល​​ខាង​មុខ​ជីវិត​​របស់​អ្នក​ពេញ​ដោយ​ការ​លូន​ដូច​អ្វី​ដែល​អ្នក​ប្រាថ្នា។

​៤. ​បើ​អ្នក​រើស​ចេក D

​​ជាមួយ​ពេល​វេលា​តិច​តួច ​ជួន​កាល​ក៏​ជា​មូល​ដ្ឋាន​គ្រឹះ​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ផង​ដែរ។ ​អ្នក​យល់​​ពី​ការ​បង្កើត​​ជីវិត​និង​​ការ​ស្វែង​រក​សុភមង្គល​សម្រាប់​នរណា​ម្នាក់ ហើយ​ដឹង​ពី​របៀប​លៃ​លក​ឲ្យ​ជីវិត​រីក​រាយ ដោយ​ចេះ​បង្កើត​វា​ឲ្យ​មាន​ភាព​ងាយ​ស្រួល ​ដើម្បី​អនាគត​របស់​អ្នក។ ​បើ​ទោះ​ជា​អ្នក​ជួប​ព្យុះ​ភ្លៀង ​​ឆ្លង​កាត់​ឧបសគ្គ​រាប់​មិន​អស់ ​តែ​នោះ​ហើយ​ជា​កូន​សោ​ដើម្បី​ពង្រឹង​អាកប្បកិរិយា​របស់​អ្នក​បាន។ ​ម្ល៉ោះ​ហើយ ​​នៅ​ពេល​ក្រោយ​អ្នក​នឹង​​មាន​វេលា​ច្រើន​តាម​អ្វី​ដែល​អ្នក​ចង់​បាន ​និង​ភាគ​ច្រើន​នៃ​ពេល​វេលា​ទាំង​នោះ​គឺ​ពេញ​ដោយ​សុភមង្គល ដោយសារ​អ្នក​​​ចេះ​ពី​របៀប​ធ្វើ​ឲ្យ​ជីវីត​រស់​នៅ​ដោយ​ក្តី​រីក​រាយ៕​

អានបន្ត៖ ​ សូម្បីតែពាក់ចិញ្ចៀនតាមថ្ងៃកំណើតក៏អាចនាំលាភសំណាងបានដែរ

ប្រភព៖ liekr ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម