អាកប្បកិរិយា ៤ អាចបង្ហាញថាមិត្តប្រុសរបស់អ្នកមានចិត្តរារេចំពោះអ្នក

  • 2020-04-13 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកខ្លះនិយាយថា ការស្វែងរកស្នេហាមួយពិតជាពិបាកណាស់សម្រាប់ខ្លួន តែតាមការពិតទៅ ការរក្សាចំណង​ស្នេហ៍រវាង​ដៃគូរទំាងពីរគឺរឹតតែពិបាកជាងនឹងទៅទៀត។ ស្នេហាងាយបែកបាក់ណាស់ប្រសិនបើដៃគូរសង​ខាង​មិន​ចុះ​សម្រុងគ្នា មិនមានភាពកក់ក្តៅជាមួយគ្នានោះ។ យ៉ាងណាមិញ ប្រសិនបើអ្នកសង្កេត​ឃើញ​មិត្ត​ប្រុស​របស់អ្នកមានអាកប្បកិរិយា ៤ យ៉ាងនេះ អាចបញ្ជាក់ថាគេមានចិត្តមិន​ស្មោះត្រង់ជាមួយអ្នក​ដូចមុន​ទៀត​ទេ។ ៤ ចំណុចនោះរួមមាន៖

រូបតំណាង

**១. គេមានរឿងលាក់លៀមនឹងអ្នកច្រើន**

រូបតំណាង

មានសិទ្ធិជាសង្សារនឹងគ្នា តែអ្នកហាក់បីមានអារម្មណ៍ថាគេដូចជាអ្នកដទៃនោះ អ្នកអាចនឹងសង្កេតមើលរឿង​មួយ​ចំនួន​ដូចជាគេមិនសូវនិយាយស្តីជាមួយអ្នកច្រើន ពេលអ្នកសួរអ្វីមួយ គេបែរជាមិនឆ្លើយ។ និយាយរួម​គេ​មាន​រឿងជាច្រើនពុំអាចប្រាប់អ្នកបាន។

២. មិនមានពេលទំនេរសម្រាប់អ្នកដូចពីមុន

ជាសង្សារនឹងគ្នា អ្នកតែងចំណាយពេលវេលាសម្រាប់គ្នាទៅវិញទៅមក។ មិនថារវល់ធ្វើការ សិក្សាប៉ុនណាទេ កាល​ពី​មុនគេធ្លាប់ឆ្លៀតពេលនិងរកពេលវេលាសម្រាប់អ្នកដែលគេស្រឡាញ់ តែនៅពេលនេះបើសិន​ជាគេប្រែ​ហាក់​មិន​ខ្វល់ជាមួយអ្នកនោះ មានន័យថាគេចាប់ផ្តើមមានចិត្តរេរានឹងអ្នកហើយ។

៣. គេបង្ហាញឲ្យដឹងថា អ្នកជាមនុស្សគួរឲ្យធុញខ្លាំង

រូបតំណាង

ធម្មតាទេ មនុស្សពីរនាក់ស្រឡាញ់គ្នា ទោះជាមានកំហុសអីបន្តិចបន្តួចគេតែងលើកលែងទោសនិង​មិនប្រកាន់​ពាក្យ​សម្តីគ្នាឡើយ។ អ្នកអាចសង្កេតបានថា នៅពេលគេនៅក្បែរអ្នក គេហាក់បីដូចជាមិនរីករាយ ធុញទ្រាន់ មិន​សប្បាយចិត្តនឹង​អ្នកបន្តិចសោះ។ សញ្ញាទាំងនេះអាចបង្ហាញឲ្យអ្នកដឹងថា គេដូចជា​ចង់លែង​ដៃនឹង​អ្នក​បណ្តើរៗ​ហើយ។

៤. និយាយទូរស័ព្ទស្ងាត់ៗមិនឲ្យអ្នកដឹង

នៅពេលគេជក់លេងទូរស័ព្ទខ្លាំងដូចជាលេងហ្គេមនោះមិនអីទេ តែបើគេជក់និយាយទូរស័ព្ទ chat ដោយមិន​ខ្វាយ​ខ្វល់ពី​សម្តីអ្នកសូម្បីតែបន្តិចនោះ អ្នកគួរតែសង្កេតឲ្យបានច្បាស់។ ពេលខ្លះប្រសិនបើគេ​និយាយ​ទូរស័ព្ទ​ស្ងាត់ៗ​ចំពោះរឿងការងារនោះមិនមានអ្វីគួរឲ្យសង្ស័យឡើយ តែបើគេហាក់បីលាក់លៀមចំពោះអ្នកនោះ អ្នក​អាច​តាមដានបានតាមចំណុចនេះបាន៕

រូបភាព៖

ចុចអានបន្ត៖

សញ្ញា ៥ នេះបញ្ជាក់​ថា ស្រីៗចំណាយ​ពេល​មាន​តម្លៃ​លើ​ប្រុស​គ្មាន​ប្រយោជន៍ហើយ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម