សំបុត្រសុំទោសទៅកាន់មនុស្សដែលខ្ញុំស្រលាញ់ពេញបេះដូង

  • 2020-02-10 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​អាច​នឹង​ខ្វះ​ភាព​ក្លាហាន មិន​សូវ​ចេះ​និយាយ​ស្តី​វែក​ញែក​នៅ​ចំពោះ​មុខ ប៉ុន្តែ​សង្ឃឹម​ថា​ សំបុត្រ​សុំ​ទោស​មួយ​នេះ ​អាច​បកស្រាយ​ពាក្យពេចន៍​ក្នុង​ចិត្ត​​ អាច​​បង្ហាញ​ពី​​ការ​ទទួល​កំហុស​ដែល​​ខ្ញុំ​បាន​ធ្វើ​កន្លង​មក​ដោយ​ចេតនា​ឬ​អចេតនា​ក្តី​។ ខ្ញុំ​ក៏​មាន​បំណង​អ្វី​ច្រើន ក្រៅ​ពី​​ចង់​​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​យល់​​ពី​ទឹក​ចិត្ត​​និង​អធ្យាស្រ័យ​ដល់​ខ្ញុំ​ផង​ចុះ​។

ថ្វី​ត្បិត​តែ​រូប​កាយ​របស់​យើង​ទាំង​ពីរ​ឃ្លាត​​ឆ្ងាយ​ពី​គ្នា ប៉ុន្តែ​ខ្ញុំ​នៅ​តែ​នឹក​រឭក​ដល់​អ្នក​ នឹក​​ទង្វើ​គ្រប់​បែប​យ៉ាង ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ ដែល​យើង​បាន​ស្គាល់​គ្នា។

ទោះ​បី​ជា​ពេល​ចាប់​ផ្តើម​​​ខ្ញុំ​គិត​ថា​ស្នេហា​​​របស់​យើង​រឹង​មាំ​​យ៉ាង​ណា​ក៏​ដោយ នៅ​ទី​បំផុត​​​ពួក​យើង​នៅ​ដើរ​ដល់​ចំណុច​នេះ​ដដែល។

​ទទួល​ស្គាល់​ថា ការ​បែក​គ្នា​លើក​នេះ​​គឺ​ជា​កំហុស​របស់​ខ្ញុំ ប៉ុន្តែ​វាមិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក​ចង់​ឲ្យ​​កើត​ឡើង​នោះ​ឡើយ។

ខ្ញុំ​ដឹង​ថា​អ្នក​កំពុង​​តែ​ខឹង ខឹង​ខ្លាំង​រហូត​មិន​ចូល​មើល​សារ​របស់​ខ្ញុំ​ដែល​បាន​ផ្ញើ​ជា​លើក​ចុង​ក្រោយ។

យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​នៅ​តែ​នឹក​ដល់​អ្នក​ជានិច្ច នឹក​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ព្រឹក្សា​នឹង​គ្នា នឹក​​វត្តមាន​រ​បស់​​អ្នក​ដែល​តែង​តែ​ជួយ​ខ្ញុំ​រហូត​មក នឹក​ទង្វើ​ល្អ​ៗ ភាព​កក់​ក្តៅ ភាព​ផ្អែមល្ហែម​ដែល​អ្នក​តែង​ផ្តល់​ឲ្យ។

ក្រៅ​ពី​មិន​អាច​កែ​ប្រែ​អ្វី​បាន ខ្ញុំ​មាន​តែ​ពាក្យ​ "សុំទោសៗៗ" ហើយ​ក៏​អរគុណ​ចំពោះ​ពេលវេលា​​ដ៏​មាន​តម្លៃ​ ដែល​អ្នក​បាន​ចំណាយ​និង​លះបង់​ជាមួយ​៕

សុំទោសណា!​

ចុចអានបន្ត៖ ឈ្លោះគ្នាច្រើនស្នេហាកាន់តែរឹងមាំ បើគូស្នេហ៍ចេះពីវិធីការពារនិងដំណោះស្រាយ ៥ យ៉ាងនេះ

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម
អត្ថបទថ្មី