ជឿអត់ថា មនុស្សធ្វើការកាន់តែយូរ កាន់តែប្រែប្រួលចរិត

  • 2020-01-16 05:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការងារពេលខ្លះធ្វើឲ្យមនុស្សប្រែប្រួល រហូតភ្លេចខ្លួនថា នៅពេលចាប់ផ្ដើមការងារដំបូងបានយើងតាំងចិត្តយ៉ាងណា និងចង់សម្រេចអ្វីខ្លះ? ជាងនេះទៀត គេបានសម្គាល់ឃើញថា បុគ្គលិកធ្វើការយូរឆ្នាំមួយចំនួន បានផ្លាស់ប្ដូរចារិតក្នុងការធ្វើការស្ទើរតែស្មានមិនដល់។ ថ្ងៃនេះ Sabay សូមបង្ហាញពីភាពខុសគ្នារវាងពេលធ្វើចូលធ្វើការដំបូង និងធ្វើបានមួយឆ្នាំរបស់បុគ្គលមួយចំនួនប៉ុណ្ណោះ៖

១. មកធ្វើការមុនម៉ោង vs ដល់ម៉ោង ទើបចេញពីផ្ទះ

ពេលចូលដំបូង សឹងតែរាល់ថ្ងៃទៅហើយដែលយើងជាអ្នកមកដល់ការិយាល័យមុនគេ ពេលខ្លះមកមុនកន្លះម៉ោងក៏មាន។ យូរៗទៅ ដល់ម៉ោងបានមកដល់ ឬមកយឺតក៏មាន។

២. ដំបូងជួបនរណាក៏ល្អ vs យូរៗទៅ ជួបតែមនុស្សមុខពីរ

ពេលទើបចូលធ្វើការដំបូង ជួបអ្នកណាក៏រួសរាយញញឹមដាក់គេ ហើយឲ្យគេធ្វើអីក៏ធ្វើ។ តែដល់យូរៗទៅ មនុស្សនៅកន្លែងធ្វើការមួយចំនួន ល្អតែចំពោះមុខ ក្រោយវិញនិយាយដើមគេបែកផ្សែង។

៣. ពេលនៅរៀន ចង់ធ្វើការ vs ពេលធ្វើការ ចង់ទៅរៀន

ធ្លាប់ចឹងដែរអត់? កាលនៅរៀនចង់ធ្វើការរកលុយ ហើយពេលបានធ្វើការ ស្ត្រេសពេក ចង់ទៅរៀនវិញ។ ចំពោះចំណុចបន្ទាប់ សូមប្រិយមិត្តទស្សនាវីដេអូបន្ថែមទាំងអស់គ្នាណា៎

អរគុណសម្រាប់ការទស្សនា ហើយវីដេអូនេះមិនមែនសំដៅអ្នកធ្វើការទាំងអស់សុទ្ធតែធ្វើទង្វើបែបនេះឡើយ ប៉ុន្តែក្នុងបំណងចែករំលែកអ្នកទាំងអស់គ្នាឲ្យផ្ដោតលើអាជីពការងារឲ្យបានល្អដូចថ្ងៃធ្វើការដំបូង។

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម