មានគំនិតចង់រកស៊ី ស្រីៗមិនគួរខកខានទៅចូលរួមកម្មវិធី ទទួលបទពិសោធន៍ពីវាគ្មិនជំនាញ

  • 2019-10-24 07:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកកំណត់តួនាទីរបស់ស្ត្រីនៅក្នុងសង្គមរបស់យើងយ៉ាងដូចម្តេច? ស្ត្រីមេផ្ទះ ឬអ្នកថែទាំកូនក្មេង?

មិនមានអ្វីជាបញ្ហាចោទទៀតទេ។ វាគ្មិនដែលមានជំនាញវិជ្ជាជីវៈ និងទទួលបានភាពជោគជ័យរបស់យើងដែលមកពីឧស្សាហកម្មផ្សេងៗគ្នានឹងផ្តល់នូវបទបង្ហាញ និងបង្កើនការយល់ដឹងរបស់អ្នកអំពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅក្នុងពិភពលោកនាសតវត្សរ៍ទី ២១ ក្រោមប្រធានបទ “ស្ត្រីក្នុងវិស័យធុរកិច្ច” ។

តើអ្នកត្រៀមខ្លួនដើម្បីស្តាប់អំពីការផ្លាស់ប្តូរទាំងនេះហើយឬនៅ?

រូបភាព៖ ទំព័រហ្វេសប៊ុកលោកជំទាវ គង់ សូរីតា

បង្កើនការយល់ដឹងមួយផ្នែកដល់ខ្លួនរបស់អ្នកក្នុងការយល់ដឹងពីស្ត្រីនៅក្នុងសង្គមបច្ចុប្បន្នដោយក្លាយជាផ្នែកមួយនៃវេទិកាធុរកិច្ចដែលនឹងមកដល់របស់យើងគឺ BUSINESS FORUM 2019 ។ យើងមានសេចក្តីរីករាយដោយសូមធ្វើការណែនាំវាគ្មិនរបស់យើងដែលមានទាំងបទពិសោធន៏និងជំនាញក្នុងការធ្វើជាសហគ្រិនជាច្រើនឆ្នាំ។ ពីសាវតាខុសគ្នារបស់វាគ្មិន ពួកគាត់នឹងចែករំលែកអំពីរបៀបដែលស្ត្រីដឹកនាំនិងទ្រទ្រង់អាជីវកម្មរបស់ពួកគេឱ្យមានស្ថេរភាពនៅក្នុងវិស័យធុរកិច្ចដែលពោរពេញទៅដោយបញ្ហាប្រឈមដែលការងារនិងអាជីពជាច្រើនត្រូវបានធ្វើឡើងដោយបុរស។

វាគ្មិនទាំង ៤ រូបរួមមាន៖

១. លោកជំទាវ ម៉ម ដាត្ថាលីណែត ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍អាជីវកម្មសម្រាប់ “CWEA” និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Campure ខូអិលធីឌី នឹងធ្វើបទបង្ហាញអំពីប្រធានបទ “ស្ត្រី និងការអប់រំ” ។

២. កញ្ញា សៀង សុខចេង សហស្ថាបនិកប្លុក វប្បធម៌ Wapatoa នឹងធ្វើបទបង្ហាញអំពីប្រធានបទ “ស្ត្រី និងការកសាងបណ្តាញ” ។

៣. កញ្ញា ថូង ធីតា ស្ថាបនិកសហគ្រាស ថូង នឹងធ្វើបទបង្ហាញអំពីប្រធានបទ “ស្ត្រី និងផ្នែកហិរញ្ញវត្ថុ”

៤. លោកជំទាវ គង់ សូរីតា ប្រធាននៃ BlueBird British International School នឹងធ្វើបទបង្ហាញអំពីប្រធានបទ “ ស្ត្រី គ្រួសារ និងវិស័យធុរកិច្ច” ។

យើងមានកិត្តិយសដោយមានលោក ថៃ វ៉ាន់ថា (Jerry Thai) ជាស្ថាបនិកក្រុមហ៊ុន @home Photography និង Inspired Cambodia ជាអ្នកសម្របសម្រួលនៅក្នុងវេទិកាសួរដេញដោលរបស់យើង។

រូបភាព៖ ទំព័រហ្វេសប៊ុក Jerry Thai

នេះជាឱកាសពិសេសសម្រាប់​មនុស្ស​ស្រីដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ដូច្នេះ​ហើយ​បើ​មាន​ចំណាប់​អ្នកអាចចុះឈ្មោះនិងទិញសំបុត្រតាមរយៈលីងខាងក្រោម ឬលេខកូដ QR ដូចមានចែងក្នុងរូបភាព ចុចទីនេះ ឬទំនាក់ទំនងតាមរយៈទំព័រហ្វេសប៊ុក IBC ឬតាមលេខទូរស័ព្ទ៖ ០១៧ ៩៩២ ២៣២ / ០៩២ ៤០០ ០៨៨ ។

តម្លៃកញ្ចប់សំបុត្រសម្រាប់ការចូលរួម៖

សំបុត្រចូលទស្សនាធម្មតា = ៥ ដុល្លារឬ ២០,០០០ រៀលតែប៉ុណ្ណោះ + IBC + IBC pin + ៥០% -OFF គូប៉ុងពីកាហ្វេ Co-Creative Corner។

សម្រាប់ការបញ្ចុះតម្លៃនាពេលបច្ចុប្បន្ន៖

ទិញសំបុត្រ ២ កញ្ចប់ ថែមជូន កាបូបខ្សែអក្សរ IBC ចំនួន១

ទិញសំបុត្រ ៥ កញ្ចប់ ថែមជូន កញ្ចប់សំបុត្រ ចំនួន១

ព្រឹត្តិការណ៍នេះនឹងត្រូវបានរៀបចំ

  • នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - កូរ៉េ (CKCC)
  • នៅថ្ងៃអាទិត្យទី 0៣ ខែវិច្ឆិកា ឆ្នាំ ២០១៩
  • ចាប់ពីម៉ោង ១:០០ រសៀលដល់ ៥:៣០ ល្ងាច។

នៅចាំអ្វីទៀត? ហៅគ្នីគ្នាឲ្យបានច្រើនមក ចូលរួមជាមួយពួកយើងឥឡូវនេះ!

ចុចអាន៖ ​ អង្គការម៉ារីស្តូប នាំយកមកវិញនូវទិវាសិទ្ធិក្នុងការជ្រើសរើស ដើម្បីអបអរសិទ្ធិស្រ្តីក្នុងការសម្រេចចិត្

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម