៤តំបន់ស្អាតត្រកាល ត្រូវចិត្តអ្នកចង់លម្ហែនឹងធម្មជាតិត្រួយស្មៅលាស់ខ្ចីក្នុងរដូវនេះ

  • 2019-07-04 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​រដូវ​កាល​នេះ សម្រាប់​អ្នក​ចង់​ស្រូប​ខ្សល់​បរិសុទ្ធ​ លំហែ​អារម្មណ៍​បែប​​ធម្មជាតិ គួរ​មក​លេង​តំបន់​៤​ធំ​ៗ​ដែល​កញ្ញា ​បង្ហាញ​ជូន​ខាង​ក្រោម។ ​ទេសភាព​បៃ​តង​ខ្ចី វាល​ស្មៅ​អម​ដោយ​រុក្ខជាតិ​​លាស់​ខ្ចី​​ក្នុង​រដូវ​ធ្លាក់​ភ្លៀង ​ធ្វើ​ឲ្យ​អ្នក​បាន​សប្បាយ​ចិត្ត​យ៉ាង​ត្រជាក់​ចិត្ត​បំ​ផុត។

​១. ចម្កា​ផ្កា​ពណ៌​លឿង​

​ចម្ការ​ផ្កា​នេះ​ល្បី​ល្បាញ​ណាស់​នៅ​ខេត្ត​កំពង់ស្ពឺ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​រាប់​រយ​​ហិក​តា ​ធ្វើ​ឲ្យ​ទិដ្ឋភាព​​នៅ​ទី​នោះ​ស្រស់​ស្អាត​រក​ថា​មិន​ត្រូវ​។ ផ្កា​ស្នោរ​កំពុង​រីក​ស្គុះ​ស្គាយ​នេះ ​ខ្លះ​ហៅ​ថា​ផ្កា​ចង្រងស្វា​ ​ត្រូវ​គេ​ប្រដូច​នឹង​​ទេសភាព​ស្អាត​នៅ​កោះ​ជេ​ជូ ​ប្រទេស​កូរ៉េ មើល​ទៅ​ស្អាត​ដាច់​កន្ទុយ​ភ្នែក​។ ​មុន​ពេល​ផ្កា​នេះ​ត្រូវ​ឈូស​ចោល ​អ្នក​ចង់​ទៅ​​លេង​កុំ​ភ្លេច​មក​ផ្តិត​​រូប​ភាព​ឲ្យ​ហើយ​នៅ​រដូវ​ភ្លៀង​នេះ។ ​ផ្កា​ស្នោ​ដ៏​ស្រស់​បំព្រង​នេះ​មាន​ទី​តាំង​​ក្នុង​ភូមិ​អូរ​ដារ ​ឃុំ​អម​លាំង ​ស្រុក​ថ្ពង ​មាន​ចម្ងាយ​ប្រមាណ​៥០​ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។

​​

២. គីរីរម្យ

(​រូបភាព៖​ ​ Triple Trip)

​​​អំឡុង​​រដូវ​កាល​នេះ ​ឧទ្យាន​ជាតិ​គីរី​រម្យ​មាន​ទេសភាព​ស្អាត​ដូច​ស្ថាន​សួគិ៍​នៅ​លើ​ដី​។ ​ខ្យល់​អាកាស​បរិសុទ្ធ ​​​ដើម​ស្រស់​​ដុះ​ជា​ជួរ វាល​ខ្មៅ​បៃ​តង​ខ្ចី​ធ្វើ​ឲ្យ​អ្នក​ទៅ​លេង​រមណីយដ្ឋាន​នេះ​ជាប់​ចិត្ត​​ដក​មិន​រួច។ ​ទៅ​នេះ​​អ្នក​អាច​​ស្រូប​ក្លិន​​ផ្កា​ស្មៅ ថត​រូប​ស្អាត​ៗ​ជាមួយ​ផ្កា​ចាហួយ ​រំសាយ​អារម្មណ៍​នៅ​មាត់​បឹង​ទឹក​ខៀវ ​រួម​ទាំង​អាច​បង្ហួស​ទៅ​លេង​នៅ​ថ្ម​លយ សសរ​ស្តុក ​ទឹក​ធ្លាក់ ​ដំណាក់​ស្តេច​ ទឹកជ្រោះអូរតាសេក ទឹកជ្រោះសំងាត់ ដែល​គេ​ល្បី​មិន​ដាច់​ពី​មាត់​​ថា​​ស្អាត​។

(​រូប​ភាព៖ ​Triple Trip)
(រូបភាព៖ ​iWALK Excursions)

​​៣. មណ្ឌល​គិរី

សម្រាប់​​​អ្នក​ស្រលាញ់​ធម្មជាតិ ​ចង់​​ស្រូក​យក​ខ្សល់​បរិសុទ្ធ ថត​រូប​ជាមួយ​ប្រៃ​ឈើ​បៃ​តង​ខ្ចី​ទៅ​ខេត្ត​មណ្ឌល​គិរី​ពិត​ជា​មិន​ខុស​បំណង​ទេ។ ​ខេត្ត​​នេះ​ ​កាន់​​តែ​មាន​ទេសចរ​ទៅ​លេង​ច្រើន​ឡើង​ៗ ដោយសារ​ទិដ្ឋភាព​ស្រស់​បំព្រង និង​បើ​ទៅ​លេង​ចំ​រដូវ​កាល​​នេះ​ផង ​អ្នក​ច្បាស់​ជា​លង់​នឹង​សម្រស់​ធម្មជាតិ​វាល​ស្រងាត់​របស់​ខេត្ត​នេះ​មិន​ខាន។ ​មណ្ឌល​គិរី​មាន​​កន្លែង​ដើរ​លេង​ដូច​ជា ​សមុទ្រ​ឈើ សួន​សត្វ​ក្តាន់​និង​អូ​ទ្រីស ​ទឹកធ្លាក់​អូរ​រនៀល​ អូ​ផ្លាយ​ ផ្ទាំង​ថ្ម​​ធំ​ ភ្នំ​អណ្តូង​ស្នេហ៍ ទឹក​ធ្លាក់​រម​នា ទឹក​ជ្រោះ​សែនមនោរម្យ និង​តំបន់​ទេសចរណ៍​ច្រើន​កន្លែង​ទៀត ដែល​សុទ្ធ​តែ​មាន​ទេសភាព​ស្អាត​មិន​ចាញ់​គ្នា​នោះ​ទេ។

​៤. ​ទំនប់​ស្ទឹង​តាសាល

អ្នក​នឹង​លាន់​មាត់​សរសើរ​ពី​ទេសភាព​ស្អាត​គ្មាន​ផ្ទឹម​របស់​តំបន់​ទេសចរ​លាក់​ខ្លួ​ន​មួយ​នេះ ។ ​នៅ​តាម​ផ្លូវ​ ដើម​ឈើ​អម​សង​ខាង បូក​រួម​នឹង​រុក្ខជាតិ​បៃ​តង​ខៀង​ស្រងាត់​ក្នុង​រដូវ​វស្សា​នេះ ​កាន់​តែ​ប្លែក​អស្ចារ្យ។ ​​មាន​ផ្ទៃ​ទឹក​ធំ​ហ៊ុំ​ព័ទ្ធ​ដោយ​ភ្នំ​តូច​ធំ​វែង​អន្លាយ​រំ​លេច​សម្រស់​ធម្មជាតិ​ព្រៃ​ភ្នំ។ ​ដើម្បី​​ទៅ​ដល់ ​លោក​អ្នក​ត្រូវ​​​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៤៤ ឆ្ពោះ​ទៅ​រួម​ស្រុក​ឱរ៉ាល់​​ដល់​រង្វង់​មូល​កន្ទួត ទៅ​ត្រង់​តាម​ផ្លូវ​លំ​​ចម្ងាយ​ជាង ១៥ គីឡូម៉ែត្រ​​​ដោយ​ឆ្លងកាត់​រមណីយដ្ឋាន​ទេ​ទឹក​ពុះ នឹង​ឃើញ​ស្លាក​បង្ហាញ​ទំនប់​ស្ទឹង​តា​សាល រួច​បត់​ឆ្វេង​តាម​ផ្លូវ​កៅស៊ូ​ចម្ងាយ​ជាង ៤ គីឡូម៉ែត្រ​នឹង​ដល់​តំបន់​កម្សាន្ត​ទេសភាព​ធម្មជាតិ​នេះ។

​ចុចអាន៖ ​ រមណីយដ្ឋាន៣កន្លែងស្អាតបំផុតនៅកំពង់ចាម ទៅលេងវិលល្ងាចបានយ៉ាងសប្បាយ

​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម