រូបមន្តចេកខ្ចី ដុតខ្លាញ់សាហាវជាងទៅហាត់ដល់ gym ទៀត
- 2019-02-22 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបមន្តចេកខ្ចី ដុតខ្លាញ់សាហាវជាងទៅហាត់ដល់ gym ទៀត
ចេកខ្ចីក្រឡុកឲ្យម៉ដ្ឋគឺជាវិធីសាស្ត្រដែលលឿនបំផុតចំពោះអ្នកចង់ស្រកគីឡូ តែមិនអាចតមអាហារ និងខ្ចិលទៅហាត់ប្រាណ។
បរិមាណ fiber ដ៏ច្រើននៅក្នុងចេកខ្ចី ជួយធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែតយូរ ដូចនេះហើយធ្វើឲ្យយើងញ៉ាំតិចជាងមុន។ បន្ថែមចេកខ្ចីចូលក្នុងចំណែកអាហាររបស់អ្នក ក៏ជួយធ្វើឲ្យការដុតរំលាយកាឡូរីបានលឿនជាងមុនផងដែរ។
បន្ថែមពីនេះទៅទៀត សម្រាប់បុគ្គលដែលចង់ធាត់ ចង់ស្រកគីឡូ តែពិបាកតមចំណី និងខ្ចិលទៅហាត់ប្រាណនោះ ចេកខ្ចីអាចជួយសម្រេចបំណងអ្នកបានយ៉ាងងាយជាមួយរូបមន្តខាងក្រោម៖
គ្រឿងផ្សំ៖
-ចេកខ្ចី៥ផ្លែ ចិតសំបក ត្រាំទឹកអំបិល
-អំបិលមួយស្លាបព្រា
-ក្រូចឆ្មាមួយផ្លែ យកតែទឹក ចោលគ្រាប់
-ម៉ាស៊ីនទឹកក្រឡុក ចានដាក់ទឹកកក
វិធីធ្វើ៖
-ក្រោយពេលត្រាំជាមួយទឹកអំបិលរួច យកចេកមកស្ងោរបន្តនៅក្នុងឆ្នាំពី១០ ទៅ១៥នាទី។
-បន្ទាប់មកដាក់ចេកចូលក្រឡុកជាមួយគ្រឿងផ្សំដទៃទៀត លាយជាមួយទឹកក្ដៅអ៊ុនៗមួយពែង។
-ក្រឡុកម៉ដ្ឋហើយ ចាក់ដាក់ចានដាក់ទឹកកក ហើយទុកនៅថតកករយៈពេល៦ម៉ោង
ដើម្បីស្រកគីឡូបានលឿន គួរប្រើចេកនេះពី៣ ទៅ៥ដុំលាយជាមួយទឹក២៥០មីលីលីត្រ។ ទទួលទានជារៀងរាល់ព្រឹក និងមុនពេលបាយជារៀងរាល់ថ្ងៃរហូតទទួលបានលទ្ធផលគាប់ចិត្ត៕
ចុចអានបន្ត៖ ចំណាយពេលតែ ២០ នាទី រាល់ថ្ងៃ ទោះគីឡូធ្ងន់ប៉ុណ្ណាក៏ស្រកទៅបណ្ដើរៗដែរ!