អ្នកមានកូនតូចៗនៅបណ្ដាខេត្តទាំងនេះ គួរប្រយ័ត្ន ព្រោះទឹកឡើងខ្លាំង

  • 2018-08-17 03:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​សេចក្តី​ប្រកាស​​របស់​ ក្រសួងធនធានទឹក និងឧតុនិយម ​កាល​ពី​​ថ្ងៃ​ម្សិល​មិញ​នេះ ​បាន​​អំពាវ​នាវ​ដល់​បង​ប្អូន​​​ ដែល​រស់​​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ ក្នុង​​បណ្ដា​ខេត្ត​មួយ​ចំនួន ឲ្យ​មាន​​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀស​វាង​​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ណា​មួយ។

យោង​តាម​ទំព័រ​ហ្វេសបុក​​របស់​ ក្រសួងធនធានទឹក និងឧតុនិយម ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ទឹក​ទន្លេ​មេគង្គ​ នឹង​កើន​ឡើង​​ខ្ពស់ ​​តាម​​​​បណ្តា​ខេត្ត​និង​តំបន់​​៤​ខាង​ក្រោ​ម​នេះ៖

១. ​​ខេត្ត​ស្ទឺង​ត្រែង (កម្រិត​ប្រុង​ប្រយ័ត្ន ១០,៧០ម៉ែត្រ)

២. ​ខេត្ត​ក្រចេះ (កម្រិត​ប្រុង​ប្រយ័ត្ន ២២,០០ម៉ែត្រ)

៣. ខេត្ត​កំពង់​ចាម (កម្រិត​ប្រុង​ប្រយ័ត្ន ១៥,២០ម៉ែត្រ)

៤. ​​ទន្លេ​មេគង្គ​ក្រោម ទន្លេ​សាប និង​ទន្លេ​បាសាក់​នឹង​បន្ត​​​កើន​ឡើង​សន្សឹមៗ​បន្ថែម​ទៀត។

​អាស្រ័យ​​ដូច​បាន​ជម្រាប​ខាង​លើ ​សូម​​បង​​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​​ស្តិត​នៅ​ក្នុង​​តំបន់​​​​ទាំង​នោះ ត្រូវ​មាន​ការ​ប្រុង​​​ប្រយ័ត្ន​ខ្ពស់​បំផុត ជា​ពិសេស​ចំពោះ​កូន​តូច​ៗ​ ដើម្បី​ការពារ​​សុវត្ថិភាព​​ទាំង​អស់​គ្នា។​​​​​​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម