មិន​មែន​​គ្រប់​គ្នា​​កាត់​សក់​ខ្លី​គឺ​ស្អា​ត​​នោះ​ទេ! មើល​តែ Yuri គឺ​ដឹង​ហើយ បាក់​សម្រស់​តែ​ម្ដង

  • 2018-05-26 04:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ូដ​សក់​ខ្លី​មិន​ត្រឹម​តែ​មិន​ជួយ​លើ​ក​សម្រស់​ តារា​​ចម្រៀង និង​​សម្ដែង​កូរ៉េ Yuri នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​នាង​ត្រូវ​គេ​ហៅ​ថា​ ​"អ៊ុំ​ស្រី" ទៀត​ផង។

ការ​កាត់​សក់​ខ្លី ប្រៀប​ដូច​ជា​ការ​វះកាត់​​កែ​សម្ផស្ស​ជា​បន្ទាន់​ដែរ ព្រោះ​គ្រាន់​តែ​ចំណាយ​ពេល​មិន​ដល់​១​ម៉ោង​ផង សម្រស់​របស់​អ្នក​អាច​ប្រែប្រួល​តាម​ម៉ូដ​សក់​ថ្មី​យ៉ាង​​ខ្លាំង។ បើ​តាម​ធម្មតា អត្រា​ដែល​ជោគជ័យ​ជាមួយ​ម៉ូដ​សក់​ថ្មី​គឺ​ខ្ពស់​រហូត​ដល់​ទៅ​៩៩​%​ឯណោះ។ រី​ឯ​១%​ដែល​នៅ​សល់​នោះ គឺ​អាស្រ័យ​ទៅ​លើ​សំណាង​របស់​អ្នក ថា​តើ​អ្នក​មាន​និស្ស័យ​ជាមួយ​នឹង​សក់​ខ្លី​ឬ​អត់។

ស្ថិត​ក្នុង​ចំណោម​នារី​ដែល​គ្មាន​និស្ស័យ​ជាមួយ​សក់​ខ្លី ក៏​មាន​​​តារា​ចម្រៀង​ស្រី​កូរ៉េ Yuri សមាជិក​ក្រុម​ចម្រៀង Girls’ Generation​ ដែរ​។ ខណៈ​តារា​វ័យ​២៨​ឆ្នាំ​មាន​សម្រស់​ស្រស់​ស្អា​ត​ខ្លាំង​ជាមួយ​ម៉ូដ​សក់​វែង​អន្លាយ​ចាស់​នោះ នៅ​ពេល​នាង​បង្ហាញ​ខ្លួន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ជាមួយ​ម៉ូដ​សក់​ខ្លី​ថ្មី​នោះ នាង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ចាស់​មិន​ខុស​ពី​អ៊ុំ​ស្រី​នោះ​ទេ។ អ្នក​គាំទ្រ​របស់​ម្ចាស់​បទ Gee បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​នាង​ថា គួរ​តែ​ទុក​សក់​វែង​វិញ ត្បិត​វា​ជួយ​លើ​ក​សម្រស់​ច្រើន​ជាង៕

ចុចអាន៖ ដល់​ឃើញ​តារា​ស្រី​ទាំង​នេះ​ស្អាតប្លែក​អីចឹង បាន​ដឹង​ថា​កាត់​សក់ខ្លី​លើក​សម្រស់ខ្លាំងប៉ុណ្ណា

     

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel