ពេលមនុស្សប្រុសចាប់អារម្មណ៍លើនារីណាម្នាក់ គេនឹងសង្កេតរឿងទាំងនេះ
- 2020-02-07 10:00:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលមនុស្សប្រុសចាប់អារម្មណ៍លើនារីណាម្នាក់ គេនឹងសង្កេតរឿងទាំងនេះ
មនុស្សប្រុសមិនមែនឲ្យតែឃើញភ្លាមញ៉ែភ្លែតនោះទេ តែគេតែងតែសង្កេតមនុស្សស្រីម្នាក់នោះមួយរយៈសិន។ ហេតុដែលគេសង្កេតបែបនេះ ព្រោះគេចង់ដឹងឲ្យច្រើនពីម្នាក់នោះ ដើម្បីពេលគេចាប់ផ្ដើម កុំឲ្យមានអីមិនល្អកើតឡើង។ ខាងក្រោមនេះជាអ្វីដែលមនុស្សប្រុសតែងសង្កេតនៅពេលគេចាប់ផ្ដើមបាក់ចិត្តទៅលើនារីណាម្នាក់ ៖
១. អ្វីដែលនាង Post លើបណ្ដាញសង្គម
គ្រប់ពេលឲ្យតែនាង Post អីក៏គេចូលមើលមិនដែលខានដែរ។ នេះមិនមែនដោយសារតែជា Friend នឹងគ្នាទើបគេឃើញនោះទេ តែគេតែងតែសង្កេតថាម្នាក់នោះជាមនុស្សបែបណា? ចូលចិត្តអី? ឧស្សាហ៍ធ្វើអី ឬទៅណាជាដើម។ លើសពីនេះគេក៏ចង់ដឹងថានាងមានទំនាក់ទំនងជាមួយអ្នកណាដែរ ព្រោះបើនាង In Relationship គេអាចនឹងដកខ្លួន ឬអាចគិតអីផ្សេងបាន។
**២. របៀបដែលនាងបង្ហាញទង្វើទៅលើគេ និងអ្នកផ្សេង**
ពេលខ្លះគេអាចចាំសង្កេតមើលថាតើរវាងគេ និងមនុស្សប្រុសផ្សេងតើនាងមានទង្វើដូចគ្នាទេ ព្រោះគេក៏ចង់ដឹងដែរថានាងមានចាប់អារម្មណ៍លើខ្លួនវិញ ឬក៏អត់? ពេលខ្លះទង្វើរបស់មនុស្សស្រីអាចឲ្យគេមានសង្ឃឹមបាន។ អ្វីដែលគេសង្កេតគឺនៅពេលនាងនិយាយជាមួយគេ ឬក៏ពេលនៅជិតគេ ឬពេលត្រូវទៅណាមកណាជាមួយគ្នាជាដើម។
៣. របៀបរស់នៅដែលនាងមាន
គេតែងតែសង្កេតរឿងនេះជាចាំបាច់ ព្រោះនេះជាអ្វីដែលអាចបង្ហាញបានថានាងជាមនុស្សបែបណា។ បើការរស់នៅរបស់នាងមានភាពស្ងប់ស្ងាត់ គេអាចនឹងមានវិធីស្ងប់ស្ងាត់ដូចគ្នាដើម្បីចូលក្បែរនាង ឬបើនាងជាមនុស្សចូលចិត្តភាពរីករាយ គេអាចនឹងប្រើវិធីផ្សេងៗដើម្បីបានទាក់ទងជាមួយនាង។ ម្យ៉ាងទៀតការសង្កេតពីរបៀបរស់នៅរបស់នាងក៏អាចបង្ហាញឲ្យគេដឹងថា នាង និងគេមានចំណុចណាដូចគ្នា ឬអត់? នាងចូលចិត្តនិយាយច្រើន ឬនាងចូលចិត្តទៅណាម្នាក់ឯង ឬនាងចូលចិត្តជួយអ្នកដទៃ ឬយ៉ាងនេះយ៉ាងនោះបែបហ្នឹង។
៤. ចូលចិត្តមើលពេលនាងញញឹម និងនិយាយ
នេះជាអ្វីដែលមនុស្សប្រុសសង្កេតជាចាំបាច់ ព្រោះពេលមនុស្សស្រីនិយាយអី ឬញញឹមមិនដឹងខ្លួន គឺស្អាតបំផុត ហើយគេមានអារម្មណ៍ថានាងជាទេពអប្សររបស់គេ។ មនុស្សប្រុសដែលចាប់អារម្មណ៍លើនារីណាម្នាក់គឺគេតែងចង់ឃើញមុខ ចង់ឃើញនាងញញឹម។
៥. របៀបដែលនាងស្លៀកពាក់ និងតែងខ្លួន
គេតែងចាប់អារម្មណ៍នូវអ្វីនាងស្លៀកពាក់ និងតែងខ្លួន។ ពេលឃើញនាងម្ដងៗគេតែងនិយាយក្នុងចិត្តថា «ថ្ងៃនេះនាងស្អាតទៀតហើយ» ឬ« ស្លៀកពាក់បែបណាក៏នាងមើលទៅគួរឲ្យស្រឡាញ់ដែរ»។ គេតែងលួចមើលនាងគ្រប់ពេល ហើយការចាប់អារម្មណ៍កាន់តែកើនឡើងនៅពេលដែលម្នាក់ស្រីនោះកាន់តែសាមញ្ញ កាន់តែស្អាត កាន់តែស្រស់ស្រាយ៕
ចុចអាន៖អ្នកធ្លាប់ជួបបានយល់! អាការៈប្លែកៗរបស់មនុស្សដែលលង់ស្រឡាញ់គេតែម្នាក់ឯង