ស្រី​ៗ​មាន​ជើង​ធំ គួរ​ស្លៀក​ពាក់​ខោអាវ​ទាំង​នេះ ដើម្បី​ឲ្យ​ឃើញ​ជើង​ស្រឡូន

  • 2019-07-22 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ទម្រង់​មុខ​យើង​ស្អាត​ដល់​ណា​ក៏​ដោយ តែ​បើ​មាន​ជើង​ធំ​ពេក​ ធៀប​នឹង​រាង​ទាំង​មូល គឺ​ស្លៀក​ពាក់​អ្វី​មិន​សម​ឡើយ។ ដើម្បី​ជៀស​បញ្ហា​ខាង​លើ​ អ្នក​គួរ​ស្លៀក​ពាក់​ម៉ូដ​ខោអាវ​ដូច​ខាង​ក្រោម​វិញ។

ខណៈ​មនុស្ស​ស្រី​​ជាច្រើន កើត​មក​មាន​ជើង​ស្គម​ស្រឡូន​ស្អាត ទោះ​ញ៉ាំ​ច្រើន​ធាត់​ខ្លួន តែ​ជើង​នៅ​តែ​តូច​នោះ អ្នក​ខ្លះ​វិញ ទោះ​ខ្លួន​នៅ​ស្គម​ក៏​ដោយ តែ​ជើង​នៅ​តែ​ធំ។ យោង​តា​ម​ចិត្ត​វិទូ មនុស្ស​ស្រី​ដែល​មាន​ជើង​ធំ គឺ​តែង​មិន​មាន​ភាព​ជឿជាក់ ទោះ​បី​ជា​ពួក​គេ​ស្លៀក​សំលៀកបំពាក់​ស្អាត​យ៉ាង​ណា​ក៏ដោយ។ យ៉ាងណាក្ដី ដើម្បី​បិទបាំង​ជើង​ធំ អ្នក​ក៏​អាច​រក​សំលៀកបំពាក់​សម​គួរ ដើម្បី​បិទបាំង​ចំណុច​នេះ​បាន​ដូច​គ្នា។ អ្នក​ជំនាញ បាន​ឲ្យ​ដឹង​ថា ម៉ូដ​ខោអាវ​ខាង​ក្រោម អាច​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​តូច​ជាង​មុន​បាន​មួយ​កំរិត។

១. ខោ​ជើង​វែង មាន​ពណ៌​ស្រគាំ ជួយ​ឲ្យ​ជើង​វែង និង​តូច​ជាង​មុន

២. ខោ​ខ្លី​ប្រវែង​លើ​ជង្គង់ ជើង​ទូលាយ ជួប​បិទ​បាំង​ភ្លៅ​ធំ

៣. រ៉ូប ឬ​សំពត់​ប្រវែង​ក្រោម​ជង្គង់ ជួយ​បិទបាំង​កំភួន​ជើង​ធំ

ចុចអាន៖ ​​ សិចស៊ីតិចៗនិងក្មេងស្អាត ជាមួយស្ទីលអាវដៃតូចពណ៌ខ្មៅ លេងបានច្រើនបែប

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម