មនុស្ស​កុំ​មើល​ងាយ​មនុស្ស ថា​គេ​អាក្រក់ ប្រយ័ត្ន​ថ្ងៃ​ក្រោយ​អាក្រក់​ជាង​គេ​វិញ

  • 2019-07-03 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព ពី​ក្មេង​អាក្រក់ ធំ​ឡើង​ស្អាត បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កើត​មក​មិន​គួរ​មើល​ងាយ​ទេ ព្រោះ​កម្ម​នេះ អាច​បក​មក​រក​អ្នក​បាន​គ្រប់​ពេល។

កម្រង​រូបភាព​របស់អ្នក​ប្រើ​បណ្ដាញ​សង្គម​ម្នាក់​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ជា​ច្រើន។ តាម​នោះ​ដែរ តាម​ម្ចាស់​អត្ថបទ កាល​ពី​តូច​នេះ នាង​សម្បុរខ្មៅ និង​មិន​ដែល​ចេះ​មើល​ថែ​រក្សា​ខ្លួន​ឯង​ឡើយ ដោយ​ទោះ​បី​ជា​ថ្ងៃ​ក្ដៅ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​អាច​ចេញ​ក្រៅ​លេង​បាន​ដែរ ដោយ​មិន​ខ្វាយខ្វល់​ពី​សម្រស់​របស់​ខ្លួន​ឡើយ ត្បិត​នៅ​ក្មេង​មិន​ទាន់​ដឹង​អី។

បន្ថែម​ពី​នេះ​ដែរ តួឯក​ក្នុង​អត្ថបទ​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​មាន​រូប​មិន​ស្អាត នាង​ត្រូវ​បាន​អ្នក​រៀន​ជាមួយ ក៏​ដូច​ជា​អ្នក​ជិត​ផ្ទះ បង្អាប់ និង​មើល​ងាយ​ជា​ខ្លាំង​ដោយ​ខ្លះ​និយាយ​ប្រាប់​នាង​ត្រង់​ៗ​ថា នាង​មាន​មុខ​អាក្រក់​ណាស់ ឯ​ខ្លះ​ទៀត​មិន​ឲ្យនាង​លេង​ជាមួយ​ដោយ​គិត​ថា​នាង​មិន​សម​លេង​នឹង​ពួក​គេ។

ដល់​ពេល​ជំទង់ នាង​ចាប់​ផ្ដើម​ថែរក្សា​ខ្លួន​ ហើយ​សម្បុរ​ក៏​ជ្រះ​ជាង​មុន។ ទាក់ទង​នឹង​ការ​សង្ស័យ​នាង​វះកាត់​កែ​សម្ផស្ស នាង​បាន​ឲ្យ​ដឹង​ថា នាង​ពិត​ជា​បាន​កែ​ច្រមុះ​ពិត​មែន​ តែ​មិន​បាន​ធ្វើ​ច្រើន​ឡើយ។ នាង​ក៏​បន្ថែម​ថា អ្នក​ដែល​ធ្លាប់​ថា​ឲ្យ​នាង ពេល​ឃើញ​នាង​ស្អាត​បែប​នេះ ក៏​និយាយ​រក​នាង និង​ចង់​លេង​ចូល​នាង​វិញ ហើយ​នាង​ក៏​មិន​បាន​ប្រកាន់​រឿង​ចាស់​ដែរ៕

ចុចអាន៖ ​​ ទស្សនិកជន​បះសក់​ពេល​ឃើញ​សម្រស់​បវរកញ្ញា​ហុងកុង​ឆ្នាំ​នេះ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម