ស្រលាញ់​គ្នា​៥​ឆ្នាំ ១០​ឆ្នាំ​នៅ​បែក ស្នេហា​កាន់​តែ​យូរ កាន់​តែ​ងាយ​បែក​មែន​ទេ?

  • 2017-12-11 04:18:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនោសញ្ចេតនា​ខ្លះ ដើរ​បាន​ជាង​ពាក់​កណ្ដាល​នៃ​មង្គលការ​ទៅ​ហើយ តែ​នៅ​តែ​មិន​អាច​គង់វង្ស​ដល់​វេលា​ចុង​ក្រោយ​បាន។

កាល​គ្រា​នៅ​ក្រ​លំបាក គ្រាន់​តែ​ស្ដាប់​សំឡេង​គ្នា​ប៉ុន្មាន​នាទី​តាម​ទូរសព្ទ ឈរ​ចាំ​គ្នា​នៅ​មុខ​ផ្ទះ​ក៏​មាន​សុភមង្គល​ដែរ។ កាល​ពី​មុន ទោះ​បី​ជា​ខក​ចិត្ត​ច្រើន​ដង​ក៏​គេ​មិន​និយាយ​ពាក្យ​បែក​ដោយ​ងាយ​ស្រួល​នោះ​ដែរ។ ដោយ​សារ​មូលហេតុ​នេះ​ដែរ ទើប​ស្នេហា​ពី​មុន​គង់វង្ស​ជាង​ពេល​នេះ។

តែ​សម័យ​នេះ នៅ​ពេល​អ្វី​ៗ​ក៏​មាន​ហើយ មនោសញ្ចេតនា​កាន់​តែ​ងាយ​ប្រេះឆា។ មាន​មនុស្ស​ជា​ច្រើន​ស្រលាញ់​គ្នា​រាប់​ឆ្នាំ​មិន​បាន​ការ បែក​គ្នា​តែ​ប៉ុន្មាន​ខែ ទាំង​ប្រុស​ទាំង​ស្រី​ការ​ជាមួយ​អ្នក​ផ្សេង​បាត់។ ហើយ​ក៏​មាន​គូស្នេហ៍​ខ្លះ បាន​ឈាន​ទៅ​ដល់​មង្គលការ​ទៅ​ហើយ តែ​បាន​តែ​មួយ​រយៈ​ពេល ក៏​បំបែក​ផ្លូវ​គ្នា​បាត់។

គេ​ប្រាប់​ថា ស្រលាញ់​កាន់​តែ​យូរ ស្នេហា​គ្រាន់​តែ​ជា​ទម្លាប់​មួយ។ បាត់​គ្នា​មាន​អារម្មណ៍​ខ្វះខាត នៅ​ក្បែរ​គ្នា​ក៏​គ្មាន​អារម្មណ៍​អី​ពិសេស។ មនោសញ្ចេតនា​ដែល​អូន​បន្លាយ​រាប់​ឆ្នាំ ហើយ​រំពឹង​ថា​នឹង​ដើរ​ដល់​​ចុង​ផ្លូវ​នោះ បែរ​ជា​ត្រូវ​ដាច់​អម្រែក​កណ្ដាល​ផ្លូវ​ទៅ​វិញ។

និយាយ​សរុប​ទៅ ស្រលាញ់​គ្នា​កាន់​តែ​យូរ​កាន់​តែ​ងាយ​បែក ឬ​ក៏​យើង​គ្មាន​ហេតុផល​អ្វី​ដើម្បី​តស៊ូ​សម្រាប់​គ្នា​ទៀត? នៅ​ក្បែរ​គ្នា​ពេល​នេះ​គ្រាន់​តែ​ជា​ទំនួល​ខុស​ត្រូវ ហើយ​ទំនួល​ខុសត្រូវ​នេះ​ក៏​មិន​អាច​ឈ្នះ​ការ​ទាក់​ទាញ​ពី​កត្តា​ខាង​ក្រៅ​ទៀត​ឡើយ ដូច​នេះ​មាន​តែ​ផ្លូវ​មួយ​គត់​ដើម្បី​ដោះ​លែង​គ្នា គឺ​ចែក​ផ្លូវ​នេះ​ឯង។ បែក​គ្នា​ពី​មនោសញ្ចេតនា​យូរ​ឆ្នាំ​មួយ អ្នក​ដែល​ត្រូវ​ខាត​បង់​ជាង​គេ​គឺ​មនុស្ស​ស្រី ព្រោះ​នាង​បាន​លះបង់​យុវភាព​របស់​នាង​សម្រាប់​អ្នក តែ​អ្នក​ដែល​អ្នក​នឹង​ជាមួយ​រហូត​បែរ​ជា​មិន​មែន​ជា​នាង​ទៅ​វិញ។ តែ​ណ្ហើយ​ចុះ បើ​មិន​មែន​ជា​របស់​យើង​ទៅ​ហើយ ព្យាយាម​យ៉ាង​ណា​ក៏​មិន​មែន​ជា​របស់​យើង​ដែរ៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម