ម្សៅ​ទ្រនាប់​​ផ្ដល់​សំណើម​ ៥​ប្រភេទ​តម្លៃ​សមរម្យ​ស័ក្ដិសម​សម្រាប់​ខែ​រងា

  • 2017-12-04 02:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​មិន​ទាន់​ដឹង​ថា​ត្រូវ​ប្រើ​ម្សៅ​ទ្រនាប់​អ្វី​ក្នុង​ខែ​រងា​នោះ​ទេ អាច​ស្វែង​យល់​ពី​ម្សៅ​ទ្រនាប់​ស្ដើង​ៗ​ខាង​ក្រោម​នេះ។

ខែ​ត្រជាក់​ចូល​មក​ដល់ ប្រៀប​ដូច​បង្ក​ការ​លំបាក​ដល់​អ្នក​ចូលចិត្ត​ផាត់​មុខ​ដែរ ព្រោះ​ម្សៅ​តែង​មិន​សូវ​ចូល​មុខ សាច់​ម្សៅ​មិន​ស៊ី​ព្រោះ​ស្បែក​ស្ងួត​ពេក។ យ៉ាងណាក៏ដោយ ក៏​មាន​ម្សៅ​ទ្រនាប់​មិន​តិច​ដែរ ដែល​មាន​សំណើម​ស័ក្ដិសម​បំផុត​សម្រាប់​ខែ​ធ្លាក់​ខ្យល់​បែប​នេះ។ ខាង​ក្រោម​នេះ​គឺ​ម្សៅ​ទ្រនាប់​៥​ប្រភេទ​ដែល​អាច​ប្រើ​បាន​ក្នុង​ខែ​ត្រជាក់​ដោយ​មិន​ខ្លាច​កក​មុខ និង​មាន​តម្លៃ​សមរម្យ។

១. Neutrogena Healthy Skin Liquid Makeup (១០$)

ជាមួយ​សាច់​ម្សៅ​ស្ដើង ម្សៅ​ទ្រនាប់​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ការ​ផាត់​មុខ​បែប​ធម្មជាតិ និង​មិន​ក្រាស់​ពេក។ ពេល​លាប​ឡើង​លើ​ស្បែក​មាន​អារម្មណ៍​ដូច​គ្មាន​អ្វី​ទាំង​អស់។

២. Revlon Nearly Naked Makeup (១៤$)

ផ្សំ​ឡើង​ដោយ​សារជាតិ​បំប៉ន​ច្រើន ម្សៅ​ទ្រនាប់​មួយ​នេះ​ត្រូវ​ជាមួយ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ពី​ធម្មជាតិ។ យ៉ាងណាក៏ដោយ សម្រាប់​អ្នក​ដែល​មាន​ស្បែក​ខ្លាញ់ នេះ​មិន​មែន​ជា​ជម្រើស​លេខ​១​នោះ​ឡើយ។

៣. Bourjois Healthy Mix Foundation (២២$)

ផ្សំ​ឡើង​ដោយ​ផ្លែ​ឈើ និង​វីតាមីន​ជា​ច្រើន​ប្រភេទ ម្សៅ​ទ្រនាប់​មួយ​នេះ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ស្បែក​ម៉ដ្ឋ​នោះ​ទេ ថែម​ទាំង​ជួយ​ជំនួយ​ស្បែក​ពី​ខាង​ក្នុង​ទៀត​ផង។ ចំណុច​ខ្សោយ​របស់​ម្សៅ​ទ្រនាប់​នេះ​នោះ​គឺ មិន​អាច​បិទបាំង​ស្នាម​បាន​ច្រើន តែ​បើ​ស្នាម​តិច​តួច​គឺ​គ្មាន​បញ្ហា។

៤. L'Oreal True Match Lumi Healthy Luminous Makeup (១៥$)

បើ​ទោះ​បី​ជា​មាន​តម្លៃ​សមរម្យ តែ​ម្សៅ​ទ្រនាប់​មួយ​នេះ​មាន​គុណភាព​មិន​ចាញ់​ផលិតផល​ថ្លៃ​នោះ​ឡើយ ឬ​ក៏​អាច​ល្អ​ជាង​ម្សៅ​ខ្លះ​ទៀត​ផង។ ជាមួយ​សាច់​ម្សៅ​សើម ប្រសិន​បើ​អ្នក​ណា​ចង់​ផាត់​មុខ​រលោង​បែប​កូរ៉េ​នេះ​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។

៥. Maybelline Fit Me Dewy + Smooth (១០$)

មិន​ត្រឹម​តែ​ជួយ​ឲ្យ​រលោង​មុខ​នោះ​ទេ សាច់​ម្សៅ​ទេ​ក៏​ជួយ​បិទបាំង​រន្ធញើស ក៏​ដូច​ជា​ស្នាម​មុន​បាន​យ៉ាង​ល្អ តែ​មើល​ទៅ​ក្រាស់​ពេក។ ចំណុច​ខ្សោយ​របស់​វា​នោះ​គឺ សើម​ខ្លាំង​ពេក អាច​ប្រើ​បាន​តែ​ខែ​ត្រជាក់ មិន​សក្ដិសម​នឹង​ខែ​ក្ដៅ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម