វិធី​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍ ៥ យ៉ាង​ធ្វើឲ្យ​គ្រួសារ​មាន​សុភមង្គលទ្វេដង​

  • 2017-11-27 10:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ប្រារព្ធ​កម្ម​វិធី​ខួប​អាពាហ៍ពិពាហ៍ ​ពិត​ជា​សំខាន់​ណាស់​ ដើម្បី​រឹត​ចំណង​ស្នេហា​ឱ្យ​កាន់​តែ​មាន​សុភមង្គល​ខ្លាំង​ឡើង​។ ៥ ​វិធី​ខាង​ក្រោម​ជា​ការ​រំឮក​ខួប​រៀប​ការ​ដ៏​ល្អ​បំផុត​៖

១. ធ្វើ​ដំណើរ​កម្សាន្ត​រួម​គ្នា

ការ​ធ្វើ​ដំណើរ​កម្សាន្ត​រួម​គ្នា​រវាង​ប្តី​ប្រពន្ធ​តែ​ពីរ​នាក់​នា​ថ្ងៃ​ពិសេស​នោះ​ ពិត​ជា​វិធី​ល្អ​ខ្លាំង​បំផុត ​ដើម្បី​រំឭក​គ្រា​ចាប់​ដៃ​គ្នា​ជា​លើក​ដំបូង​។ បើ​ចង់​ឱ្យ​ស្នេហា​ដូច​ថ្ងៃ​រៀប​ការ​ដំបូង​ គួរ​តែ​ទៅ​កន្លែង​ក្រេប​ទឹក​ឃ្មុំ​ម្តង​ទៀត​ នោះ​អនុស្សាវរីយ៍​ទាំង​ប៉ុន្មាន​នឹង​ផុស​នៅ​ចំពោះ​មុខ​អ្នក​ទាំង​ពីរ​។

រូបតំណាង

**២. ញ៉ាំ​អាហារ​ក្រោម​ពន្លឺ​ភ្លើង​ទៀន**

ត្បិត​តែ​ជម្រើស​ញ៉ាំ​អាហារ​ក្រោម​ពន្លឺ​ភ្លើង​មិន​ពិសេស​ខ្លាំង​ដូច​ការ​ធ្វើ​ដំណើរ​កម្សាន្ត​មែន​ តែ​វិធី​នេះ​ពិត​ជា​មាន​ភាព​រ៉ូមែនទិក​សម្រាប់​ប្តី​ប្រពន្ធ​ចូល​ចិត្ត​បែប​អន្លង់​អន្លោច​។ អាហារ​ក្រោម​ភ្លើង​ទៀន​ ថែម​ស្រា​ក្រហម​បន្តិច​ធ្វើ​ឱ្យ​ស្នេហា​កាន់​តែ​ស្អិត​ល្មួត​ដូច​គូ​ស្នេហ៍​ថ្មោង​ថ្មី​។

៣. ទៅ​បារ​រាំ​កម្សាន្ត

ដើម្បី​ឱ្យ​ដូច​ពេល​សុំ​ស្នេហ៍​លើក​ដំបូង​ ស្វាមី​គួរ​តែ​ណាត់​ភរិយា​ចេញ​ទៅ​កម្សាន្ត​នៅ​ក្នុង​បារ​បរិយាកាស​ដូច​បរទេស​ និង​សុំ​ភរិយា​រាំ​បទ​មនោសញ្ចេតនា​ជាមួយ​គ្នា​។

៤. ទៅ​មើល​កុន​

ភាព​យន្ត​ដែល​គួរ​ឱ្យ​ស្វាមី​ភរិយា​ទៅ​មើល​ គួរ​តែ​ជា​ស្នេហា​បែប​យុវវ័យ​ដូច​គ្រា​ដើម​កាល​អ្នក​ទាំងពីរ​ទើប​ស្គាល់​គ្នា។ ប្រភេទ​រឿង​មាន​ដូច​ជា​ ''The Proposal'' ​''The Vow'' ​និង ''Date ​Night'' ​ជា​ដើម​។

រូបតំណាង

៥. ការ​ពញ្ញាក់អារម្មណ៍

គួរ​មាន​រៀប​ចំ​កម្មវិធី​តូច​មួយ​នៅ​ក្នុង​ផ្ទះ ​ដោយ​រៀប​ចំ​កម្មវិធី​ភ្ញាក់​ផ្អើល​មួយ​ដល់​អារម្មណ៍​ខាង​ស្រី​ និង​អញ្ជើញ​បង​ប្អូន​ដែល​ស្និទ្ធ​ស្នាល​គ្នា​បំផុត​មក​ចាំ​ស្វាគមន៍​ភរិយា​។ គួរ​បន្ថែម​នំ​ខេក​ និង​មាន​ការ​ញ៉ាំ​អាហារ​ដោយ​បន្ថែម​ស្រាបៀរ​ដើម្បី​កំដរ​បរិយាកាស​ផង​ដែរ​៕

ទស្សនាវីដេអូខាងក្រោម

ប្រភព៖ familyshare ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម