ប្រពន្ធ​តួ ថាង​ចេង សរសេរ​បណ្ដាំ​មរតក​ទុក​ទ្រព្យ​សម្បត្តិ​មហាសាល​ឲ្យ​ប្ដី

  • 2017-11-19 04:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​ជា​មាន​កូន​ផ្សេង​ក៏​ដោយ តែ​អ្នក​ស្រី Chen Lihua នៅ​តែ​កាត់​ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​របស់​ខ្លួន​ឲ្យ​ប្ដី​ដដែល។

លោកស្រី Chen Lihua និង​ស្ចាមី​ជា​តារា​សម្ដែង Chi Zhongrui

មុន​នេះ​បន្តិច​បណ្ដាញ​ព័ត៌មាន Phoenix របស់​ចិន​បាន​រាយការណ៍ លោក​ស្រី Chen Lihua សេដ្ឋិនី​វ័យ​៧០​ឆ្នាំ​បាន​សរសេរ​បណ្ដាំ​មរតក​រួច​ស្រេច​ហើយ។ ភាគ​ច្រើន​នៃ​ទ្រព្យ​សម្បត្តិ​នេះ​ត្រូវ​បាន​កាត់​ឲ្យ​អតីត​តារា​សម្ដែង Chi Zhongrui តួ​ថាងចេង​រឿង "ស៊ុន​អ៊ូខុង" ឆ្នាំ​១៩៨៧។ ហើយ​ទ្រព្យ​ដែល​នៅ​សល់​គឺ​ឲ្យ​ទៅ​កូន​ប្រុស​របស់​លោក​ស្រី ជា​មួយ​ប្ដី​មុន។

“Chi Zhongrui ក៏​ភ្ញាក់​ផ្អើល​ពី​ការ​សម្រេច​ចិត្ត​នេះ​ខ្លាំង​ណាស់​ដែរ។ ច្រើន​ឆ្នាំ​កន្លង​មក​នេះ លោក​មិន​ធ្លាប់​គិត​ពី​រឿង​ចែក​មរតក​នោះ​ឡើយ"។ Phoenix នាំ​ពាក្យ។ ទោះ​បី​ជា​ឪពុក​ចុង​ក៏​ដោយ តែ​តួ​ថាង​ចេង​និង​កូន​ប្រុស​របស់​ប្រពន្ធ​គ្មាន​ការ​ច្រណែន​ឈ្នានីស​អ្វី​នឹង​គ្នា​នោះ​ឡើយ។ ដោយ​សារ​តែ​ដុះ​គំនិត​ផ្នែក​ជំនួញ​ដូច​ម្ដាយ​ដែរ នៅ​ពេល​នេះ​កូន​ប្រុស​របស់​លោក​ស្រី Chen Lihua បាន​ក្លាយ​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន​ម្ដាយ​ហើយ។ នៅ​ក្នុង​ក្រុមហ៊ុន តំណែង​របស់​លោក​គឺ​តូច​ជាង​តែ​លោក​ស្រី Chen នោះ​ទេ៕

លោកស្រី Chen Lihua និង​កូន​ប្រុស

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម